ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​សំខាន់​នៅ​ជប៉ុន​លំអ​ភ្លើងពណ៌​ស៊ីជម្ពូ​ការពារ​មហារីក​សុដន់

7 ឆ្នាំ មុន

ទីតាំង សំខាន់​ៗ​នៅ​ទូ​ទាំង​ប្រទេស​ជប៉ុន បាន​តែង​លំអ​ដោយ​ភ្លើងពណ៌​ស៊ី​ជម្ពូ​នៅ​ពេល​យប់ ដើម្បី​បំផុស​ចលនា​ការពារ​ជំងឺមហារីក​សុដន់ និង​បង្កើត​បរិយាកាស​ថ្មី​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ថតរូប​ទុកជា​អនុស្សាវរីយ៍ ។

ទីតាំង សំខាន់​ៗ​នៅ​ទូ​ទាំង​ប្រទេស​ជប៉ុន បាន​តែង​លំអ​ដោយ​ភ្លើងពណ៌​ស៊ី​ជម្ពូ​នៅ​ពេល​យប់ ដើម្បី​បំផុស​ចលនា​ការពារ​ជំងឺមហារីក​សុដន់ និង​បង្កើត​បរិយាកាស​ថ្មី​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ថតរូប​ទុកជា​អនុស្សាវរីយ៍ ។

ប្រាសាទ «Himaji» មាន​រហស្សនាម​ថា​ជា «​ប្រាសាទ​ក្រៀល​ពណ៌​ស​» និង​ជា​ប្រភព​ទេសចរណ៍​បេ​តិក​ភ​កណ្ឌ​ពិភពលោក ស្ថិត​នៅ​ខេត្ដ  Hyogo ប្រទេស​ជប៉ុន បាន​ប្រែជា​ពណ៌​ស៊ី​ជម្ពូ ក្នុង​ពេល​រាត្រី រួម​ទាំង​មាន​ស្នាម​បូ «​ពណ៌​ស៊ីជម្ពូ​» ការពារ​មហារីក​សុដន់ ។

ដោយឡែក​នៅ​ទីតាំង​សំខាន់​ផ្សេង​ទៀត​មាន​លំអ​ភ្លើងពណ៌​ស៊ីជម្ពូ​ដែរ រួម​មាន តូ​ក្យូ​ថាវ​វើ​, តូ​ក្យូ ស្ដាយ​ទ្រី អនុស្សាវរីយ៍​សន្ដិភាព​សិប្បនិមិត្ដ និង​ស្ពាន​ឥន្ទធនូ នៅ​ខណ្ឌ​អូ​ដាយ​បេ (Odaiba) ក្រុង​តូ​ក្យូ​, ទោង​ឋានសួគ៌​យក្ស​នៅ​ក្រុង​ហ្វ៊ូ​គូ​អូ​កា និង​ប៉ម​ការពារ​នៅ​ក្រុង​កូ​បេ​ជាដើម ។

គម្រោង​ការពារ​មហារីក​សុដន់ បាន​ផ្ដើម​នៅ​ជប៉ុន​តាំងពី​ឆ្នាំ​២០០០ និង​មាន​តុបតែង​លំអ​ភ្លើង​ស៊ី​ជម្ពូ កាលពី​ថ្ងៃ​ទី​១ តុលា រយៈពេល​១​ខែ​ដោយ​មាន​ពលរដ្ឋ និង​អ្នកទេសចរ​ចាប់អារម្មណ៍​ខ្លាំង ។ មហារីក​សុដន់​ជា​ជំងឺ​មួយ​ជួប​ប្រទះ​ជា​ញឹកញាប់​នៅ​លើ​ពិភពលោក មាន​ន័យ​ថា មហារីក​នេះ​ច្រើន​តែ​កើត​ទៅ​លើ​ស្ដ្រី​មាន​អាយុ​ពី​៥០​ឆ្នាំ​ឡើង ដោយ​បុរស​ក៏​អាច​កើត​បាន ប៉ុន្ដែ​មាន​ចំនួន​តិច​ជាង​ស្ដ្រី​ដល់​ទៅ​១០០​ដង ៕