ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​Google ​បង្ហាញ​ទូរស័ព្ទ​ជំនាន់​ថ្មី​

7 ឆ្នាំ មុន

ក្រុមហ៊ុន​យក្ស​របស់​អា​មេ​រិ​ក​Google ទើបតែ​បាន​បញ្ចេញ​ម៉ូ​ដែល​ទូរស័ព្ទ​ជំនាន់​ថ្មី​មួយ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​Apple និង ក្រុមហ៊ុន​Samsung ។ ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​Google មានឈ្មោះ​ថា

ក្រុមហ៊ុន​យក្ស​របស់​អា​មេ​រិ​ក​Google ទើបតែ​បាន​បញ្ចេញ​ម៉ូ​ដែល​ទូរស័ព្ទ​ជំនាន់​ថ្មី​មួយ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​Apple និង ក្រុមហ៊ុន​Samsung ។ ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​Google មានឈ្មោះ​ថា Pixel ហើយ​ក្រុមហ៊ុន​បាន​បង្ហាញ​ពី​ម៉ូ​ដែល Pixel ដែល​មាន​ទំហំ​អេ​ក្រង់ 5​អីុញ និង​ម៉ូ​ដែល​Pixel XL មាន​ទំហំ​អេ​ក្រង់​5,5​អីុ​ញ​វា​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ក្នុង​នោះ​គឺ​កម្មវិធី​Google Assitant​។ ទូរស័ព្ទ​ថ្មី​របស់​Google នា​ពេល​នេះ​ជា​តំណាង​ឲ្យ​ជំហាន​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន​ក្នុង​ការ​លក់​ផលិតផល​របស់​ខ្លួន​ផ្ទាល់ ក្រៅពី​ការ​ផ្គត់ផ្គង់​កម្មវិធី​ដល់​ក្រុមហ៊ុន ផ្សេង​ៗ​លើ​ទីផ្សារ​បច្ចេកវិទ្យា​នោះ​។ ទូរស័ព្ទ​នេះ​មាន​តម្លៃ​ចាប់ពី​៦៤៩​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​Pixel និង​តម្លៃ​៧៦៩​ដុល្លារ​អា​មេ​រិ​ក​សម្រាប់ Pixel XL ដែល​មាន​តម្លៃ​ស្មើនឹង​ទូរស័ព្ទ​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​Apple គឺ​Iphone 7 និង​ទូរស័ព្ទ​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​សាំ​ស៊ុង​ដូច​គ្នា​ដែរ​។

លោក Sundar Pichai  នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Google បាន​បង្ហាញ​ពី​សមត្ថភាព​ពិសេស​ៗ​របស់​Pixel ថា​វា​ជា​ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​ដ៏​ល្អ​បំផុត​ដែល​ទូរស័ព្ទ​ផ្សេង​មិន​ទាន់​មាន​សមត្ថភាព​ដូច ។ វា​មាន​កម្លាំង​ថ្ម 2770mAh អាច​និយាយ​បាន​៣២​ម៉ោង និង​កាន់​បាន​យូរ​ដល់​ទៅ​៥៥២​ម៉ោង ហើយ​សាក​ថ្មី​ឆាប់រហ័ស​តែ​១៥​នាទី អាច​និយាយ​បាន​៧​ម៉ោង មាន​កាមេរ៉ា​12MP ហើយ​មាន​កាមេរ៉ា selfie ចំនួន 8MP ផង​ដែរ ។ វា​មាន​រ៉េ​ម​(Ram) 4GB មាន​អង្គ​ចង​ចាំ​ប្រភេទ 32GB និង 128GB ដែល​ជាប់​ជាមួយ​ទូរស័ព្ទ​ស្រាប់​នឹង​មិន​អាច​បន្ថែម​អង្គ​ចង​ចាំ​ទេ Pixel ក៏​មាន​កញ្ចក់​ប្រភេទ Gorilla Glass 4 ដែល​មិន​ឆ្កូត មាន​តួ​លោហៈ និង​ដំណើរការ​ដោយ​ប្រព័ន្ធ  Android 7.1 Nougat ដែល​ជា​ជំនាន់​ថ្មី​បំផុត​របស់​Android ហើយ​វា​មាន​ស្គែ​ន​ម្រាមដៃ​ផង​ដែរ ។ Pixel មាន​ពណ៌​ចំនួន​បី​សម្រាប់​ជ្រើសរើស​ពណ៌​ខ្មៅ ពណ៌​ប្រាក់ និង​ពណ៌​ខៀវ ។

តាម​ធម្មតា​រាល់​ការ​បង្ហាញ​ទូរស័ព្ទ​ថ្មី​របស់​ក្រុមហ៊ុន​Google ស្ថិត​នៅ​ក្រោម Nexus ដែល​Google បាន​បង្កើត​កាលពី​ឆ្នាំ​២០១០ មាន​ទាំង​ទូរស័ព្ទ និង​ក្តារ​ឆ្លាត​វៃ ហើយ​ក៏​មាន​ដំណឹង​មិន​ច្បាស់​ថា​ម៉ាក Nexus នេះ​ក្រុមហ៊ុន​Google លែង​ផលិត​ទៀត​ហើយ តែ​ក៏​មាន​ដំណឹង​ថា ក្រុមហ៊ុន​Google នឹង​ចេញ​ម៉ូ​ដែល​ថ្មី​NexusG1 នា​ពេល​ខាង​មុខ​។ តែ​ក៏​មាន​ព័ត៌មាន​ថា ក្រុមហ៊ុន​HTC ក៏​ចេញ​ម៉ូ​ដែល​ថ្មី​របស់​ខ្លួន​ឈ្មោះ​G1ដូច​គ្នា ៕