ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​២​កន្លែង នៅ​ទីតាំង​ស្តុក​ប្រេង និង​ឃ្លាំង​អាវុធ​របស់​រុ​ស្ស៊ី នៅ​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

ម៉ូ​ស្គូ ៖ ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី បាន​គេ​រាយការណ៍​ថា អគ្គិភ័យ​ដ៏​ធំ​ ចំនួន​២ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥ ខែមេសា ឆ្នាំ​២០២២…

ម៉ូ​ស្គូ ៖ ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី បាន​គេ​រាយការណ៍​ថា អគ្គិភ័យ​ដ៏​ធំ​ ចំនួន​២ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥ ខែមេសា ឆ្នាំ​២០២២ នៅ​ឯ​កន្លែង​ស្តុក​ប្រេង Druzhba ក្នុង​ទីក្រុង Bryansk នៃ​ប្រទេស​រុ​ស្ស៊ី និង​មួយ​កន្លែង​ទៀត​នៅ​ឯ​មូលដ្ឋាន​យោធា​រុ​ស្ស៊ី ​ក្នុង​ឃ្លាំង​អាវុធ​ទី​១២០ នៃ​អគ្គនាយកដ្ឋាន​កាំភ្លើង​ធំ និង​គ្រាប់​រ៉ុក្កែត ។

ភ្លាម​ៗ​ក្រុម​ជួយ​សង្គ្រោះ​របស់​រុ​ស្ស៊ី មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ បើ​តាម​របាយការណ៍បានអោយ​ដឹង​ថា មាន​ធុង​ស្តុក​ប្រេងធំ​​២ នៅ​កន្លែង​នោះ បាន​ឆេះ​នៅ​ម៉ោង​ប្រហែល​២​ទៀប​ភ្លឺ ម៉ោង​ក្នុង​តំបន់ ។ ប្រជាពលរដ្ឋ​កំពុង​ជួយ​ជម្លៀស​ចេញពីផ្ទះ នៅ​ក្បែរ​ឃ្លាំង​ប្រេង ដែល​កំពុង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ។

ទោះជា​យ៉ាងណា គេ​សង្ស័យ​ថា ជាការ​វាយប្រហារ​ដោយ​ឧទ្ធម្ភាគចក្រ​អ៊ុយ​ក្រែ​ន ។ កាលពី​ថ្ងៃ​ទី​១ ខែមេសា ទីក្រុង​មូ​ស្គូ ក៏​បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​វាយប្រហារ ឆ្លងកាត់​ព្រំដែន ដើម្បី​វាយប្រហារ​កន្លែង​ស្តុក​ប្រេង ។ ឧទ្ធម្ភាគចក្រ​អ៊ុយ​ក្រែ​ន បាន​វាយប្រហារ​អគារ​លំនៅ​ដ្ឋា​ន និង​ធ្វើ​ឲ្យ​មនុស្ស ០៧​នាក់​រង​របួស នៅ​ក្នុង​តំបន់​នោះ កាលពី​ស​ប្តា​ហ៍​មុន ។

ទីក្រុង Bryansk គឺជា​មជ្ឈមណ្ឌល​រដ្ឋបាល ដែល​មាន​ចម្ងាយ​ប្រហែល ១៥៤​គីឡូម៉ែត្រ ពី​ព្រំប្រទល់​ប្រទេស​អ៊ុយ​ក្រែ​ន និង​មាន​ចម្ងាយ​ប្រហែល ៣៨០​គីឡូម៉ែត្រ ពី​ទីក្រុង​ម៉ូ​ស្គូ ប្រទេស​រុ​ស្ស៊ី ។

ហើយបំពង់​បង្ហូរ​ប្រេង Druzhba គឺជា​បំពង់​បង្ហូរ​ប្រេង​ដែល​វែង​ជាងគេ​បំផុត​របស់​ពិភពលោក និង​ជា​បណ្តាញ​បំពង់​បង្ហូរ​ប្រេង​ដ៏​ធំ​បំផុត​មួយ នៅ​ក្នុង​ពិភពលោក ។

ប្រតិបត្តិការ​យោធា​ពិសេស​របស់​ពូ​ទី​ន លុកលុយ​អ៊ុយ​ក្រែ​ន ឥឡូវនេះ​បាន​ឈាន​ចូល​ដល់​ខែ​ទី​៣ របស់​ខ្លួន​ហើយ ដោយ​មនុស្ស​រាប់​ពាន់​នាក់ ​បាន​បាត់បង់​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ