ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅស្ទឹងត្រែង កសិករយល់ដឹងពីការដាំដុះបន្លែធម្មជាតិលក់លើទីផ្សារកើនឡើង

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នៅខេត្តស្ទឹងត្រែងមានការអះអាងថា បន្លែធម្មជាតិមានលក់លើទីផ្សារដល់ទៅ ៧០% គឺមានចំពោះប្រភេទបន្លែស្លឹកនិងបន្លែផ្លែ លើកលែងតែបន្លែមើមដែលនៅមានចំនួនតិចនឡើយ ។ អ្នកស្រី វីល័ក្ខ…

ខេត្តស្ទឹងត្រែង ៖ នៅខេត្តស្ទឹងត្រែងមានការអះអាងថា បន្លែធម្មជាតិមានលក់លើទីផ្សារដល់ទៅ ៧០% គឺមានចំពោះប្រភេទបន្លែស្លឹកនិងបន្លែផ្លែ លើកលែងតែបន្លែមើមដែលនៅមានចំនួនតិចនឡើយ ។ អ្នកស្រី វីល័ក្ខ រស់នៅភូមិព្រែក អ្នកលក់បន្លែនៅផ្សារសាមគ្គី បាននិយាយឱ្យដឹងថា ប្រភេទបន្លែមើមដូចជា ៖ ឆៃថាវ ការ៉ុត ដំឡូង និងខ្ទឹមបារាំង ជាដើមនោះ កសិករនៅខេត្តស្ទឹងត្រែងដាំដុះនៅមិនទាន់មានចំនួនច្រើននៅឡើយទេ ។

កសិករដដែលបានបញ្ជាក់ថា ក្រៅពីបន្លែមើម កសិករដែលទទួលបានការបណ្តុះបណ្តាល បច្ចេកទេសកសិកម្មធម្មជាតិនោញ បាននាំគ្នាដាំដុះបានដាំដុះបន្លែច្រើនមុខ យកមកលក់នៅទីផ្សារ និងអាចចូលរួមទប់ទល់ការនាំចូលបន្លែ ដែលគ្មានប្រភពច្បាស់លាស់បានយ៉ាងច្រើនទៀតផង ។

អ្នកស្ត្រី ស៊ីន ចិន្តា កសិករដាំបន្លែនៅភូមិឃុំកំភុន ក៏លើកឡើងថា បន្លែមើមពិតមែនកសិករនៅស្ទឹងត្រែង ពុំទាន់បានធ្វើការពិសោធន៍ដាំដុះនៅឡើយទេ ព្រោះបន្លែប្រភេទទាំងនេះត្រូវការចំណាយដើមទុនទៅលើការថែទាំច្រើន និងប្រើរយៈពេលដាំដុះវែងទៀតផង ។ អ្នកស្រីបន្តថា បច្ចុប្បន្នកសិករភាគច្រើននាំគ្នាដាំបន្លែស្លឹក និងបន្លែផ្លែ តែប៉ុណ្ណោះ ព្រោះមានអ្នកបញ្ជាទិញនាំយកទៅលក់បន្តនៅទីផ្សារច្រើន ធ្វើឱ្យកសិករសប្បាយចិត្ត និងបង្កើនការដាំដុះ បន្លែទាំងនោះរួមមានដូចជា ៖ ត្រប់ស្រួយ ត្រប់វែង សណ្តែកគួ ត្រឡាច ត្រសក់ ននោង ប៉េងប៉ោះ ម្រះ ស្ពៃ សាឡាដ ខាត់ណា ត្រកួន ជាដើម ។

អ្នកលក់បន្លែអះអាងថា ពលរដ្ឋអ្នកទិញបានងាកមកទទួលទានបន្លែធម្មជាតិ ហើយមុននឹងទិញពួកគាត់បានពិនិត្យគុណភាព និងប្រភពដាំដុះ ខណៈដែលការយល់ដឹងកាន់តែច្រើន អំពីគ្រោះថ្នាក់ចំពោះសុខភាព ដែលបណ្តាលមកពីការទទួលទានបន្លែដាំដុះដោយប្រើជីគីមី និងថ្នាំពុលកសិកម្មច្រើនហួសកម្រិត ឬបន្លែនាំចូលគ្មានប្រភពច្បាស់លាស់នោះ ។ ចំណែកការបញ្ជាទិញបន្លែសរីរាង្គច្រើននាំមកទីផ្សារជាមុខព្រួញមួយជំរុញឱ្យកសិករប្រឹងប្រែងដាំដុះបន្លែប្រើប្រាស់ជីធម្មជាតិបានកាន់តែច្រើនប្រភេទទាំងបន្លែស្លឹក និងបន្លែផ្លែ ។

លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានបញ្ជាក់ថា មន្រ្តីជំនាញបានកំពុងលើកទឹកចិត្ត និងជំរុញកសិករដាំដុះបន្លែបែបធម្មជាតិ មានគុណភាពសម្រាប់សុខភាពអ្នកទទួលទាន ។ លោកប្រធានមន្ទីរកសិកម្មថា បន្លែធម្មជាតិលក់នៅទីផ្សារឆ្នាំ ២០២២ នេះបានកើនឡើងរហូតដល់ទៅប្រមាន ៧០ ភាគហើយ លើកលែងតែបន្លែមើមប៉ុណ្ណោះដែលមានសកិករដាំដុះតិចតូចនៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ