ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ញ៉ាំ​អាហារ​នេះ ! អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវធ្វើ និង​មិន​ត្រូវធ្វើ

7 ឆ្នាំ មុន

ត្រូវ​ទទួលទាន​ផ្លែ​ឈើ​នេះ​។ កុំ​ចេញ​ក្រៅ​នៅ​ពេល​នេះ​ឲ្យ​សោះ​។ ញ៉ាំ​ភេសជ្ជៈ​នេះ​។ ចាំ​បន្តិច អ្នក​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ​ !

ប្រសិនបើ​អ្នក​កំពុង​មាន​ផ្ទៃពោះ ពាក្យ​ទាំងនេះ​អ្នក​គួរតែ​ធ្លាប់​ឮ​ញឹកញាប់​ហើយ​។ មនុស្ស​ស្ទើរ​គ្រប់​គ្នា​

ត្រូវ​ទទួលទាន​ផ្លែ​ឈើ​នេះ​។ កុំ​ចេញ​ក្រៅ​នៅ​ពេល​នេះ​ឲ្យ​សោះ​។ ញ៉ាំ​ភេសជ្ជៈ​នេះ​។ ចាំ​បន្តិច អ្នក​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ​ !

ប្រសិនបើ​អ្នក​កំពុង​មាន​ផ្ទៃពោះ ពាក្យ​ទាំងនេះ​អ្នក​គួរតែ​ធ្លាប់​ឮ​ញឹកញាប់​ហើយ​។ មនុស្ស​ស្ទើរ​គ្រប់​គ្នា​មាន​ដំបូន្មាន ឬ​គំនិត​ណែនាំ​ពី​វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​ថែរក្សា​គភ៌ និង​សុខភាព​អ្នក​ឲ្យ​បាន​ល្អ​។ ប៉ុន្តែ​ថ្វីបើ​ពួក​គេ​មាន​បំណង​ល្អ ឬ​និយាយ​ត្រូវ​ច្រើន​យ៉ាងណា​ក្ដី តើ​អ្នកដឹង​ទេ​ថា មាន​ប៉ុន្មាន​ដែល​ចាស់​ៗ​គ្រាន់តែ​ប្រឌិត​ឡើង ឬ​និយាយ​ត​គ្នា?

អ្នក​ពិតជា​ត្រូវការ​ការ​ផ្ដល់​ដំបូន្មាន​ដ៏​ល្អ​បំផុត ដើម្បី​កូន​ក្នុង​ផ្ទៃ​របស់​អ្នក​មានការ​លូតលាស់​បាន​ល្អ និង​សុខ​ភាពរឹងមាំ​។ ការ​យល់​ដឹង​ពី​អ្វី​ដែល​ត្រូវធ្វើ និង​អ្វី​ដែល​ត្រូវ​ចៀសវាង អាច​ជួយ​អ្នកមាន​ជម្រើស​សម្រាប់​សុខភាព​កាន់តែ​ល្អ​ប្រសើរ និង​សម្រាប់​កូន​របស់​អ្នក ព្រមទាំង​សុខភាព​អ្នក​ទាំង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត​។

ខាងក្រោម​នេះ​ជា​បញ្ជី​បង្ហាញ​អំពី​អ្វី​ត្រូវធ្វើ និង​មិន​ត្រូវធ្វើ ដែល​អាច​ជួយ​បំភ្លឺ​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន និង​គួរតែ​ធ្វើ ព្រមទាំង​អ្វី​ដែល​អ្នក​មិន​គួរ​ធ្វើ​ដើម្បី​រក្សាគភ៌ និង​សុខភាព​អ្នក​ឲ្យ​មាន​សុវត្ថិភាព​។

អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវធ្វើ
1/ ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​ទៀងទាត់​តាម​ការ​ណាត់ ៖ ការ​ពិនិត្យ​ផ្ទៃពោះ​អាច​ជួយ​អ្នក និង​កូន​ក្នុង​ផ្ទៃ​បាន​ល្អ​ក្នុង​ករណី​ខ្លះ​ដែល​អាច​រក​ឃើញ​ពី​ជំងឺ​ផ្សេង​ៗ​។

2/ ទទួលទាន​អាហារ​សុខភាព​សម្បូរ​ជីវជាតិ​បំប៉ន ៖ សូម​បន្ថែម​ប្រភេទ​អាហារ​សុខភាព​ចម្រុះ​ឲ្យ​បាន​ច្រើន​ក្នុង​របប​អាហារ​របស់​អ្នក​។ ប្រភេទ​អាហារ​ទាំងនោះ​រួម​មាន​បន្លែ ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ អាហារ​មាន​ជាតិ​កាល់ស្យូម​ខ្ពស់ សាច់​សុទ្ធ និង​អាហារ​សមុទ្រ​ជាដើម​។

3/ ទទួលទាន​ជាតិ​កាល់ស្យូម​ឲ្យ​បាន​គ្រប់គ្រាន់ ៖ បរិមាណ​កាល់ស្យូម​1300​មិ​លី្ល​ក្រាម ពី​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ បន្លែ​បៃតងចាស់ និង​សារធាតុ​រ៉ែ​ខ​និក​ល្អ​ៗ​ដទៃ​ទៀត មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ធ្មេញ និង​ឆ្អឹង​ទារក​ក្នុង​ផ្ទៃ​លូតលាស់​រឹង​មាំ​ល្អ​។ សូម​ចង​ចាំ​ថា ទារក​ក្នុង​ផ្ទៃ​អាច​ស្រូប​យកជាតិ​កាល់ស្យូម​ពី​រាង​កាយ​អ្នក ដូច្នេះ​សូម​ទទួលទាន​កាល់ស្យូម និង​សារធាតុ​រ៉ែ​ខ​និក​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ការពារ​ឆ្អឹង​របស់​អ្នកផង​ដែរ​។

កាល់ស្យូម​ក៏​អាច​ជួយ​បង្ការ​៖
•​    ​ជំងឺ​ពុក​ឆ្អឹង ៖ ដែល​បណ្ដាល​មក​ពី​ឆ្អឹង​ចុះ​ទន់ខ្សោយ​ដោយសារ​កំហាប់​ឆ្អឹង​មាន​កម្រិត​ទាប
•​    ​ជំងឺ​ក្រិស ៖ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ឆ្អឹង​ទារក​ទន់
•​    ​ជំងឺ​ឆ្អឹង​ទន់
•​    ​ទីភ្នាក់ងារ​ផ្សេង​ៗ​ដូច​ជា​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​ទទួលទាន​ជាតិ​កាល់ស្យូម​ឲ្យ​បាន​1500-2000​មិ​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ ដើម្បី​បង្ការ​ជំងឺ​បម្រុង​ក្រឡាភ្លើង ជា​ពិសេស​សម្រាប់​ស្ត្រី​ដែល​ទទួលទាន​កាល់​ស្យួ​ម​មិន​គ្រប់គ្រាន់​។

ប្រសិនបើ​អ្នក​មិន​អាច​ទទួលទាន​កាល់ស្យូម​ឲ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​ប្រចាំ​ថ្ងៃ​ពី​របប​អាហារ​របស់​អ្នក​ទេ សូម​ព្យាយាម​ទទួលទាន​ផលិតផល​ជំនួយ​ជាតិ​កាល់ស្យូម​បន្ថែម។ យោង​តាម WHO ការ​បន្ថែម​ជាតិ​កាល់ស្យូម អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ផ្សេង​ៗ​តាម​រយៈ​ការ​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​។ ភាព​មិន​ប្រក្រតី​នេះ ជា​កត្តា​ទាក់ទង​នឹង​អត្រា​មរណភាព​មាតា​មាន​ផ្ទៃពោះ និង​ហានិភ័យ​ខ្ពស់​ទាក់ទង​នឹង​ទារក​កើត​មិន​គ្រប់​ខែ​ផង​ដែរ​។ http://www.who.int/elena/titles/calcium_pregnancy/en/ 

ទទួលទាន​អាហារូបត្ថម្ភ​សំខាន់​ៗ ៖ របប​អាហារ​សុខភាព ជួនកាល​ប្រហែលជា​មិន​ទាន់​គ្រប់គ្រាន់​ទេ​។ វីតាមីន​ផ្សេង​ៗ​សម្រាប់​ពេល​មាន​ផ្ទៃពោះ ផ្ទុក​នូវ​អាហារូបត្ថម្ភ​កម្រិត​ខ្ពស់​ដូច​ជា កាល់ស្យូម អាស៊ីត​ហ្វូ​ឡិ​ក និង​ជាតិ​ដែក​។  វីតាមីន​ទាំងនេះ​ជួយ​ដល់​ការ​លូតលាស់​ទារក​ក្នុង​ផ្ទៃ និង​បង្ការ​ពិការ​ភាព​ពី​កំណើត​។

គេង​ឲ្យ​បាន​គ្រប់គ្រាន់ ៖ ព្យាយាម​គេង​ឲ្យ​បាន​ពី​7​ទៅ​9​ម៉ោង​។ ស្ត្រី​មាន​ផ្ទៃពោះ​ដូច​ជា​អ្នក ចាំបាច់​ត្រូវការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​គេង​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​ថា សុខភាព​អ្នក​ល្អ​។ ការ​សម្រាក​ដោយ​គេង​ផ្អៀង​មក​ខាងឆ្វេង​ជួយ​ឲ្យ​ឈាម​រត់​បាន​ស្រួល​ទៅ​កាន់​ទារក​ក្នុង​ផ្ទៃ និង​បង្ការ​ជំងឺ​ហើម​បាន​ផង​ដែរ​។

ពិនិត្យ​ការ​ប្រើប្រាស់​ឱសថ ៖  ឱសថ​គ្មាន​វេជ្ជបញ្ជា ឬ​ឱសថ​បុរាណ​មួយ​ចំនួន អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។ យក​ល្អ​គប្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​នៅ​ពេល​ចាប់ផ្ដើម ឬ​ឈប់​ប្រើប្រាស់​ឱសថ​។

ហាត់ប្រាណ​៖ ការ​ហាត់ប្រាណ ផ្ដល់​ផល​ល្អ​ដល់​ម្ដាយ និង​ទារក ! ការ​ហាត់ប្រាណ​ទៀងទាត់​អាច​ជួយ​បង្ការ​បញ្ហា​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ឡើង​ក្នុងអំឡុងពេល​មាន​ផ្ទៃ​ពោះ។ បញ្ហា​ទាំងនេះ​រួម​មាន រោគ​គេង​មិន​លក់ ឈឺ​សាច់ដុំ ឡើង​ទម្ងន់​ជ្រុល និង អារម្មណ៍​ឆេវឆាវ​។

ទទួលទាន​ទឹក​យ៉ាងតិច​12​កែវ​ក្នុង​មួយ​ថ្ងៃ ៖ ជាតិ​ទឹក​មាន​សារសំខាន់​សម្រាប់​ទប់ស្កាត់​បញ្ហា​ទារក​កើត​មិន​គ្រប់​ខែ​។ វា​ក៏​ជួយ​ទប់ស្កាត់​ជំងឺ​ឈឺក្បាល ក្រួស​ក្នុង​តម្រងនោម វិលមុខ ជំងឺ​ទល់លាមក និង​ជំងឺ​ឫសដូងបាត​ផង​ដែរ​។​ http://www.fitpregnancy.com/nutrition/prenatal-nutrition/10-safe-and-healthy-foods-pregnancy 

អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ត្រូវធ្វើ
មិន​ត្រូវ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ហួស​កម្រិត ៖ គ្រឿង​ទទួលទាន​ប្រភេទ​នេះ អាច​ប៉ះពាល់​ដល់​បេះដូង​ទារក​ក្នុង​ផ្ទៃ​។ ការ​សិក្សា​មួយ​ចំនួន​ក៏​បាន​ណែនាំ​ដែរ​ថា បរិមាណ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ជ្រុល អាច​ប្រឈម​ហានិភ័យ​ខ្ពស់​ដែល​បណ្ដាល​ឲ្យ​រលូត​ទារក​ក្នុង​ផ្ទៃ​។​  http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy-nutrition/art-20043844?pg=2

ចៀសវាង​គ្រឿង​ស្រវឹង ៖ ប្រសិនបើ​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង សូម​បញ្ឈប់​ជា​បន្ទាន់​។ ការ​ទទួលទាន​គ្រឿង​ស្រវឹង​តែ​ម្ដងនោះ អាច​មិន​បង្ក​បញ្ហា​ដល់​កូន​ក្នុង​ផ្ទៃ​អ្នក​ទេ ប៉ុន្តែ​យក​ល្អ​ត្រូវ​ចៀសវាង​គ្រឿង​ស្រវឹង​ជា​ដាច់ខាត​។ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ដែល​បណ្ដាល​ឲ្យ​រលូត​ទារក​ក្នុង​ផ្ទៃ និង​ស្លាប់​ទារក​ក្នុង​ផ្ទៃ​ទៀត​ផង​។ http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy-nutrition/art-20043844?pg=2

មិន​ត្រូវ​ជក់បារី​ទេ ៖ ចំណុច​នេះ គឺ​ពុំ​ចាំបាច់​រំឭក​ច្រើន​ទេ បើ​ទោះជា​អ្នក​គ្មាន​ផ្ទៃពោះ​នោះ​ក៏​ដោយ​។ ប៉ុន្តែ​ការ​ជក់បារី​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ វា​បាន​បញ្ជូន​ជាតិ​នីកូទីន និង​សារជាតិ​ពុល​ទៅ​កាន់​កូន​ក្នុង​ផ្ទៃ​របស់​អ្នក​។ ការ​ជក់បារី​ក៏​ប៉ះពាល់​ដល់​ការ​លូតលាស់​ធំធាត់​របស់​ទារក និង​ប្រឈម​ហានិភ័យ​ខ្ពស់​ដែល​បណ្ដាល​ឲ្យ​រលូត ទារក​កើត​មិន​គ្រប់​ខែ និង​អត្រា​មរណភាព​ទារក​ផង​ដែរ​។ http://www.upmc.com/patients-visitors/education/pregnancy/Pages/smoking-alcohol-and-drugs-can-harm-your-baby.aspx

ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ទទួលទាន​ប្រភេទ​ត្រី​ទាំងនេះ ៖ មិន​ត្រូវ​ទទួលទាន​ត្រី​ចំពុះ​ដាវ ត្រី​ម៉ា​កេ​រ៉ែ​ល ឆ្លាម និង​ត្រី​អណ្ដាតឆ្កែ​ឡើយ ព្រោះ​ត្រី​ទាំងនេះ​មាន​សារធាតុ​គីមី​បា​រ៉​ត​ខ្ពស់​។ ជាតិ​បា​រ៉​ត​ខ្ពស់​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​ប្រព័ន្ធ​ប្រសាទ​ទារក​ក្នុង​ផ្ទៃ​អ្នក​។ http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy-nutrition/art-20043844?pg=1

ពិនិត្យ​សីតុណ្ហភាព​ទឹក ៖ មិន​ត្រូវ​ងូតទឹក​ក្ដៅ ឬ​ត្រាំ​ទឹក​ក្ដៅ​ឡើយ​។ សីតុណ្ហភាព​ខ្ពស់ អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ និង​បណ្ដាល​ឲ្យ​អ្នក​សន្លប់​បាន​។ http://americanpregnancy.org/pregnancy-health/hot-tubs-during-pregnancy/

តម​អាហារ​សម្បូរ​ជាតិ​កាបូន​អ៊ី​ដ្រា​ត ៖ អាហារ​ទាំងនេះ​មាន​ដូច​ជា​នំប៉័ង បា​យស បង្អែម និង​សូ​ដា តែង​បង្ក​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​ខ្ពស់​។ កត្តា​ទាំងនេះ​បណ្ដាល​ឲ្យ​ទារក​ឡើង​ទម្ងន់ និង​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ធ្វើ​ឲ្យ​កូន​របស់​អ្នកមាន​ជំងឺ​ធាត់​ជ្រុល​នៅ​ពេល​គេ​ធំធាត់​ដឹងក្ដី​។ http://www.fitpregnancy.com/nutrition/prenatal-nutrition/10-safe-and-healthy-foods-pregnancy