ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំ​បង្កើតស្ថានីយបង្កាត់ពូជសត្វព្រៃ ដែលអាច​ឈាន​ដល់ការបង្កើតសួនសត្វព្រៃ បម្រើដល់វិស័យ​ទេសចរណ៍

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ក្នុងពេលជួបសំណេះសំណាលជាមួយ​ក្រុមអនុរក្ស​ដែនជម្រកសត្វព្រៃស្រែពក កាលពីព្រឹកថ្ងៃទី២៤ មេសា ២០២២ ​​លោក​ ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ​បានណែនាំដល់មន្ត្រីដែន​ជម្រកការពារសត្វព្រៃ…

ខេត្តមណ្ឌលគិរី៖ ក្នុងពេលជួបសំណេះសំណាលជាមួយ​ក្រុមអនុរក្ស​ដែនជម្រកសត្វព្រៃស្រែពក កាលពីព្រឹកថ្ងៃទី២៤ មេសា ២០២២ ​​លោក​ ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ​បានណែនាំដល់មន្ត្រីដែន​ជម្រកការពារសត្វព្រៃ ត្រូវពិនិត្យលទ្ធ​ភាព សហការជាមួយអង្គការដៃគូនានា ដើម្បីបង្កើតស្ថានីយ​បង្កាត់ពូជសត្វព្រៃ ក្នុងតំបន់ ដែលអាចឈានដល់ការបង្កើតសួនសត្វព្រៃបម្រើដល់វិស័យទេសចរណ៍។

ដោយមើលឃើញពីសក្តានុពលនៃធនធានធម្មជាតិ ក្នុងដែនជម្រកការពារសត្វព្រៃស្រែពក លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់មន្ត្រីជំនាញថា ត្រូវកែច្នៃរៀបចំទីតាំងដីព្រៃយ៉ាងហោចណាស់ ១០០ហិកតា ដើម្បីបង្កើតជាសួនសត្វព្រៃ សម្រាប់ទាក់ទាញអ្នកទេសចរ ចូលទៅលេងកម្សាន្ត ហើយពួកគេ អាចទិញកញ្ចប់សេវាកម្មបបាញ់ដោយស្របច្បាប់ ដូចបណ្តាលប្រទេសនានា ទៅតាមរដូវកាល​។

ក្នុងពិធីសំណេះសំណាលនោះ លោក ថង សាវុន ក៏បានបញ្ជាដាច់ខាតដល់មន្ត្រីជំនាញ សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរទាំងប្រាំក្រុងស្រុកត្រូវចេញប្រតិបត្តិការបង្ក្រាបក្រុមអារឈើ ជួញដូរឈើ ជាពិសេសកន្លែងលក់​ម៉ាស៊ីនអារឈើទាំងអស់ ព្រោះបើគ្មានឧបករណ៍នេះទេ ពួកគេនោះ មិនអាចកាប់បំផ្លាញព្រៃឈើតទៅទៀតដែរ។

ជាងនេះទៅទៀត លោក ថង សាវុន បានបញ្ជាឲ្យស្រាវជ្រាវដល់អ្នកនៅពីក្រោយខ្នងនៃសកម្មភាព​កាប់រានឈូស​ឆាយដីព្រៃ ដោយប្រើគ្រឿងចក្រធុនធំៗ យកមកដាក់ទោសទៅតាមច្បាប់ ដ្បិតកន្លងមកមន្ត្រីចាប់បានតែអ្នក​តូចតាចប៉ុណ្ណោះ។

លោក ប៉ែន ភក្ត្រា នាយកដែនជម្រកការពារសត្វព្រៃស្រែពក បានឲ្យដឹងថា ដែនជម្រកការពារសត្វព្រៃស្រែពក ត្រូវបានបង្កើតឡើង តាមរយៈអនុក្រិត្យចុះថ្ងៃទី១៦ ឧសភា ២០១៦ មានផ្ទៃដី ៣៧២ ៩៧១ហិកតា ស្ថិតនៅស្រុក​កោះញែក និងស្រុកពេជ្រដា។

កាលពីឆ្នាំ២០២១ បទល្មើសជាច្រើនប្រភេទ ត្រូវបានមន្ត្រីឧទ្យានុរក្សបង្ក្រាបបានរាប់សិបករណី ទាំងបទល្មើស​បរបាញ់សត្វព្រៃ ដាក់អន្ទាក់ កាប់រានដីព្រៃ អារឈើប្រណិត ជាដើម។ មានមនុស្សចំនួន ១៣នាក់ ត្រូវបានបញ្ជូន​ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ក្នុងបទល្មើសធនធានធម្មជាតិ៕ ​សាយ ករុណា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ