ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់ឱ្យវិញត្រឹមត្រូវ! ព្រោះបញ្ញើ អាចស្មើនឹង​បំណុល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២ និង​០៥​នាទី​ថ្ងៃ​ទី​០៧ តុលា ២០១៦ មាន​ស្ត្រី​មិន​ស្គាល់​អត្ត សញ្ញាណ​ម្នាក់ បាន​យក​វ៉ាលិស​ថ្មី​សន្លាង​មួយ​ ដោយ​មាន​បិទ​យ៉ាង​ជិតទៅ​ផ្ញើ​ជាមួយ​ស្ត្រី​​​អាជីវករ​ម្នាក់ ​នៅ​ក្នុង​ផ្សារ​បែក​ចាន តែ​ពេល​​មក​​យក​វ៉ាលិសនោះ​​វិញ ​​មិនមែន​ជាស្ត្រី​​អ្នកផ្ញើ​នោះ បែរជា​មនុស្ស​ប្រុស​ ប៉ុន្តែ​ត្រូវ​ស្ត្រី​អាជីវករ​មិន​ព្រមឱ្យ​វិញ​ទេ ។

ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០១ និង​៤៥​នាទី​រសៀល​ថ្ងៃ​ដដែល ស្ថិត​ក្នុង​ផ្សារ​បែក​ចាន លើ​ផ្លូវជាតិ​លេខ​០៤ ក្នុងភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ​។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​យក​វ៉ាលិស​មក​ផ្ញើ គឺមិន​ស្គាល់​អត្តសញ្ញាណ​ទេ ហើយមនុស្ស​ប្រុស ​មក​យក​វ៉ាលិស​មាន​អាយុ​ប្រហែល​២៧ឆ្នាំ​ ។ រីឯ​ស្ត្រី​ជា​អាជីវករ​វិញ ឈ្មោះ​ជួន សុ​ខុន ហៅ​ស្រី​ស អាយុ​៤៥​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ និង​ជា​អ្នក​លក់ដូរ ។

ប្រភព​បន្ត​ថា នៅ​ក្នុង​ហេតុការណ៍​នោះ ស្ត្រី​ជា​អាជីវករ​អះអាង​ថា រូប​គាត់​មិន​ហ៊ាន​ប្រគល់​វ៉ាលិស​ទៅ​ឱ្យ​មនុស្ស​ប្រុស​នោះ​ទេ ព្រោះ​អ្នក​​ផ្ញើ​ជា​ស្រី បែរជា​អ្នក​មក​យក​ជា​ប្រុសទៅវិញ ព្រោះ​គាត់​ខ្លាចត្រូវ​សង​​អីវ៉ាន់​គេ ដោយប្រការណាមួយ​ ។ ពេល​នោះ មនុស្ស​ប្រុស​​​​ដែល​មក​យក សុខ​ចិត្ត​ហុច​ទូរស័ព្ទ​ឱ្យ​និយាយ​ជាមួយ​ស្ត្រី​ជា​ម្ចាស់​វ៉ាលិស​ដែរ តែ​ស្ត្រី​អាជីវករ ​នៅ​តែ​មិន​ព្រម​ដដែល រួច​​​ឃើញ​បុរស​នោះ​ត្រឡប់​​ទៅ​វិញ​បាត់​​ទៅ ។

ទោះបីជា​យ៉ាង ក្នុង​វ៉ាលិស​នោះ​គេ​មិនដឹង​ថា ​​មាន​អ្វី​នៅខាង​​ក្នុង​​​​ទេ ហើយ​ស្ត្រី​អាជីវករ​ក៏​បាន​ទៅ​ផ្តល់​ព័ត៌មាន​ឱ្យ​ខាង​ប៉ូលិស​អង្គ​ស្នួល និង​ប៉ូលិស​បែក​ចាន​ចុះ​ពិនិត្យដែរ ​តែ​ត្រូវ​រង់ចាំម្ចាស់វ៉ាលិស​រហូត​ដល់​យប់ បើមិនឃើញទេ ​នឹង​ឱ្យ​ព្រះរាជអាជ្ញា​​​ឆែក​មើល​។ គួរ​បញ្ជាក់​ថា វ៉ាលិស​នោះ ​មាន​ទំហំ​៤​តឹក ​គុណ​៦តឹក ឃ្លុមបេ​ជិត ។