ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីដាំដើមឈើក្រោមប្រធានបទ «​ ដើមឈើ ​ជា​កំណើត​កូន​ខ្ញុំ​»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​កម្មសិក្សាការី​មន្ត្រីជាន់ខ្ពស់នៃ​សាលា​ភូមិន្ទ​រដ្ឋបាល នៅ​ព្រឹក​ថ្ងៃ​ទី៧​ តុលា ២០១៦ បាន​រៀបចំ​ពិធី​ដាំ​ដើមឈើ​ចំនួន៣០០​ដើម នៅ​ក្នុងវិទ្យាល័យ ជា​ស៊ី​ម ជ្រោយចង្វារ ដែល​ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយ ចង្វារ​ក្រោម​ប្រធានបទ
​«​ដើមឈើ​ជា​កំណើត​កូន​ខ្ញុំ​» ។

រាជធានី​ភ្នំពេញ​ ៖ ​កម្មសិក្សាការី​មន្ត្រីជាន់ខ្ពស់នៃ​សាលា​ភូមិន្ទ​រដ្ឋបាល នៅ​ព្រឹក​ថ្ងៃ​ទី៧​ តុលា ២០១៦ បាន​រៀបចំ​ពិធី​ដាំ​ដើមឈើ​ចំនួន៣០០​ដើម នៅ​ក្នុងវិទ្យាល័យ ជា​ស៊ី​ម ជ្រោយចង្វារ ដែល​ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយ ចង្វារ​ក្រោម​ប្រធានបទ
​«​ដើមឈើ​ជា​កំណើត​កូន​ខ្ញុំ​» ។

​ពិធី​នេះ​ បាន​រៀបចំ​ឡើងដោយ​មានការ​អញ្ជើញ​ចូល​រូ​ម​ពី​លោកអ៊ុ​ច មុនី អនុប្រធាន​នាយកដ្ឋាន បណ្តុះបណ្តាល​បន្ត និង​ជា​តំណាង​ លោក​យក់ ប៊ុ​ន​ណា រដ្ឋលេខាធិការ​ក្រសួង​មុខងារ​សារ​ធារ​ណះ និង​ជា​នាយក​សាលា​ភូមិ​រដ្ឋបាល ព្រមទាំង​មានការ​ចូលរួម​ពី​គរុ​និស្សិត ដែល​ជា​កម្មសិក្សាការី​មន្ត្រីជាន់ខ្ពស់ និង​មធ្យម​និង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើន​កុះករ​។

លោក​អ៊ុ​ក ប៊ុ​ន​រិ​ទ្ធ នាយក​សាលា វិទ្យាល័យ​ជា​ស៊ី​ម​ជ្រោយចង្វារ បាន​មាន​មតិ​ស្វាគមន៍​អោយ​ដឹង​ថា វិទ្យាល័យ​ជា​ស៊ី​មជ្រោយចង្វារ​មាន​ទំ​តាំង ស្ថិត​នៅ​ភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ដែល​មាន​ផ្ទៃដី​ទំហំ​២៧ ៩៨៤.១៣​ម៉ែត្រការ៉េ ហើយ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៨៤ ដែល​ពី​មុន​ដំបូង​ជា​អនុ​វិទ្យាល័យ​ជ្រោយចង្វារ មាន​១​ខ្នង  មាន​ចំនួន​សិស្សានុសិស្ស​ចំនួន​១៤៩​នាក់ និង​លោកគ្រូ​អ្នកគ្រូ​ចំនួន​៩​នាក់​។​លុះ​ក្រោយមក ក្រោយ​ក្រសួង អប់រំ និង​កីឡា ក៍បាន​ព​ង្រឹ​ក​អនុ​វិទ្យាល័យ ជ្រោយចង្វារ​ទៅ​ជា​វិទ្យាល័យជ្រោយ
ចង្វារ។

លោកនាយក​បាន​បន្ត​ទៀត​ថា  ដោយ​មានការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ  សប្បុរសជន​និង​ប្រជាពលរដ្ឋ​ជា​អាណាព្យាបាល​សិស្ស  ជួយ​ជ្រោង​ជ្រែង ជា​ពិសេស ថ្នាក់ដឹកនាំ  សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី , ស​ម្តេ ច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជា ស៊ី​ម និង​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ក៍បាន​ផ្តល់​អាគារ​សិក្សា​ជា​បន្តបន្ទាប់  និង​បាន​រៀបចំ​ចាក់​ដី កែ​លំអរ ចាក់​ផ្លូវ​បេតុង  ក្រាល​ការ៉ូឡា​និង​ដាំ​ដើមឈើ  ហើយ​បាន​ប្រែ​ក្លាយទៅជា​អាគារ​សិក្សា​ល្អ  បរិស្ថាន​ល្អ​ការ​សិក្សា​ល្អ សម្រាប់​ឆ្នាំ​សិក្សា​២០១៦ ២០១៧​នេះ   ។

លោក អ៊ុ​ច មុនី បានអោយ​ដឹង​ថា  ការ​សិក្សា​នៅ​ក្នុង​សាលា​ភូមិន្ទ​រដ្ឋបាល​តម្រូវ​អោយ​សិស្ស​និង​កម្មសិក្សាការី​ផ្សារ​ភ្ជាប់​ទ្រី​ស្តី​ជាមួយ​ជីវភាព​ជាក់ស្តែង នៃ​សង្គម  ការ​ស្វែង​យល់​ពី​ស្ថានភាព​ពិតប្រាកដ​និង​ការ​គិតគូ​ពី​ដំ​ដោះស្រាយ​ផ្អែក​លើ​ស្ថានភាព​វិវត្តន៍​ក្នុង​សង្គម និង​អន្តរជាតិ​ជាក់ស្តែង ព្រមទាំង​ការ​បណ្តុះបណ្តាល​នូវ​គុណធម៌​និង​សមត្ថភាព​មន្ត្រីរាជការ​អោយ​ឆ្លើយ​តប​និង​បរិយា កាស់​និង​បរិបទ​សង្គម​។