ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​ពណ៌​លើ​រោមចៀម​ព្រោះ​ខ្លាច​ចោរលួច

7 ឆ្នាំ មុន

BBC របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ចៀម​នៅ​កសិដ្ឋាន​មួយ​ក្នុង​ក្រុង Cambria ភាគ​ខាងលិច​ឆៀង​ខាងជើង​អង់គ្លេស មានការ​ចាប់អារម្មណ៍​ពី​អ្នកទេសចរ​នាំ​គ្នា​ទៅ​ថតរូប​រោម​របស់​វា​ចម្លែក ។

BBC របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ចៀម​នៅ​កសិដ្ឋាន​មួយ​ក្នុង​ក្រុង Cambria ភាគ​ខាងលិច​ឆៀង​ខាងជើង​អង់គ្លេស មានការ​ចាប់អារម្មណ៍​ពី​អ្នកទេសចរ​នាំ​គ្នា​ទៅ​ថតរូប​រោម​របស់​វា​ចម្លែក ។

មូលហេតុ​ដែល​រោម​របស់​ចៀម​គ្មាន​ពណ៌​ស ដូច​ចៀម​ទូទៅ ព្រោះ​ម្ចាស់​កសិដ្ឋាន​បា​ញ៉​ពណ៌​ទឹកក្រូច​ឱ្យ​សុ​ី​គ្នា​នឹង​ពណ៌​ស្មៅ​ខៀវខ្ចី ។

ការ​បាញ់​ពណ៌​ទឹកក្រូច​លើ​រោមចៀម ព្រោះ​ម្ចាស់​កសិដ្ឋាន​ជួប​បញ្ហា​មួយ​ចំនួន ដោយសារ​ចៀម​ត្រូវ​គេ​លួច​ជា​ញឹកញាប់ ពិសេស​ក្នុង​រយៈពេល​២​ទៅ​៣​ឆ្នាំ​កន្លង​មក ចៀម​នៅ​ក្នុង​កសិដ្ឋាន​របស់​គេ​ត្រូវ​ចោរលួច​ជាង​៣០០​ក្បាល ។ ដូច្នេះ​ហើយ​ទើប​មានគំនិត​ច្នៃប្រឌិត​ថ្មី គឺ​បាញ់​ពណ៌​ទឹកក្រូច​លើ​រោមចៀម ដើម្បី​ការពារ​ការ​លួច ឬ​យ៉ាង​ហោច​ណាស់​ធ្វើ​ឱ្យ​ក្រុម​ចោរ​ភ័យ​ខ្លាច​ព្រោះ​ចៀម​ទាំងនោះ​មាន​ពណ៌​ចម្លែក ។

មានការ​ចោទសួរ​ថា តើ​ការ​បាញ់​ពណ៌​ដាក់​ចៀម​នេះ​នឹង​ផ្ដល់​គ្រោះថ្នាក់​ដល់​ចៀម ឬ​អត់? លទ្ធផល​បង្ហាញ​ថា ម្ចាស់​កសិដ្ឋាន​បាញ់​ពណ៌​អស់​រយៈពេល​១២​ខែ​ហើយ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ចៀម​ទេ ៕