AFP ផ្សាយថា រថភ្លើងល្បឿនលឿនមួយខ្សែចេញដំណើរពីក្រុងតូក្យូឆ្ពោះទៅក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន បានឈប់ជាបន្ទាន់ខណៈអ្នកដំណើរប្រទះឃើញពស់នៅចន្លោះកៅអី កាលពីថ្ងៃទី២៦ កញ្ញា ២០១៦ ។
អ្នកដំណើរបានឃើញពស់ពណ៌ស្ករ ប្រវែង៣០សង្ទីម៉ែត្រ ក្នុងចន្លោះកៅអីអ្នកដំណើរ ដូច្នេះហើយរថភ្លើងត្រូវឈប់ដើម្បីឱ្យអ្នកជំនាញចាប់វាចេញ ។
ពស់នោះមានរូបរាងគួរឱ្យខ្លាច ប៉ុន្តែទូរទស្សន៍ NHKផ្សាយថា វាជាពស់ធាងដូងគ្មានពិសទេ ។
បុគ្គលិករថភ្លើងបានប្រកាសរកម្ចាស់ពស់ តែគ្មាននរណាបង្ហាញថាខ្លួនជាម្ចាស់ទេ ។ បន្ទាប់មករថភ្លើង «Nozomi 103» ដឹកអ្នកដំណើររហូតដល់គោលដៅ ។
រថភ្លើងល្បឿនលឿនរបស់ជប៉ុនហាមអ្នកដំណើរយកសត្វតាម លើកលែងតែបក្សី ឬត្រី តូចៗ ។ ទោះជាយ៉ាងណាក្តី កាលពីមុនអ្នកដំណើរប្រទះឃើញពស់គ្មានពិសប្រវែង១ម៉ែត្រទៅលើរថភ្លើង ៕
ចែករំលែកព័តមាននេះ