ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ​ធម្មជាតិ​លើ​ទីផ្សារ​កើនឡើង៧០% ខណៈ​មាន​គុណ​​ភាព​សម្រាប់​អ្នក​បរិ​ភោគ

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេ​ត្ត​ស្ទឹង​រ្រែង​ ៖​ បន្លែ​ធម្មជាតិ​លក់​នៅ​ទីផ្សារ​ឆ្នាំ២០២២នេះ​ បាន​កើនឡើង​រហូតដល់​ទៅ​ប្រមាណ៧០ភាគរយ​ហើយ​ចំពោះ​បន្លែ​ស្លឹក ​និង​បន្លែ​ផ្លែ ។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធានមន្ទីរ​កសិកម្ម​រុក្ខា​ប្រា​មាញ់ និង​នេសាទ​ខេត្ត​ស្ទឹងត្រែង​ថ្លែង​បែបនេះ​ ក្នុង​គ្រាដែលមន្ត្រីជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ បាន​​ធ្វើការ​ពិសោធន៍​ទៅលើ​បន្លែ​និង​បង្ហាញ​ពី​គុណភាព…

ខេ​ត្ត​ស្ទឹង​រ្រែង​ ៖​ បន្លែ​ធម្មជាតិ​លក់​នៅ​ទីផ្សារ​ឆ្នាំ២០២២នេះ​ បាន​កើនឡើង​រហូតដល់​ទៅ​ប្រមាណ៧០ភាគរយ​ហើយ​ចំពោះ​បន្លែ​ស្លឹក ​និង​បន្លែ​ផ្លែ ។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធានមន្ទីរ​កសិកម្ម​រុក្ខា​ប្រា​មាញ់ និង​នេសាទ​ខេត្ត​ស្ទឹងត្រែង​ថ្លែង​បែបនេះ​ ក្នុង​គ្រាដែលមន្ត្រីជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ បាន​​ធ្វើការ​ពិសោធន៍​ទៅលើ​បន្លែ​និង​បង្ហាញ​ពី​គុណភាព ​ដើម្បី​លើកទឹកចិត្ត​កសិករ​ឱ្យ​ដាំ​បន្លែ​ប្រើប្រាស់​ជីធម្មជាតិ ​សម្រាប់​នាំ​យក​ទៅ​ផ្គត់ផ្គង់​ទីផ្សារ ក៏​ព្រោះតែ​បន្លែ​ទាំងនោះ​ ទទួល​បានការ​គាំទ្រ​ពី​អ្នក​បរិភោគ​ ។

នៅ​ទីតាំង​ធ្វើការ​ពិសោធន៍​វាយតម្លៃ​ពី​គុណភាព​បន្លែ​នៅ​ខេត្ត​ស្ទឹងត្រែង លោក ទំ នី​រ៉ូ ប្រធានមន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និ​ងនេសាទ​ខេត្ត​បាន​បញ្ជាក់​ថា នេះ​ជាផ្នែ​ក​មួ​យ​បាន​ជំរុញ​ឲ្យ​បងប្អូន​កសិករ​យើង​កាន់តែ​បង្កើន​ផែនការ​ដាំដុះ​បន្លែ​ធម្មជាតិ​បន្ថែម​ទៀត​នៅពេល​មាន​អតិថិជន​និយម​បរិភោគ​បន្លែ​ទាំងនេះ​ច្រើន​គ្នា​។​ ​លោក​​បន្ត​ថា​ បន្លែ​ធម្មជាតិ​លក់​នៅ​ទីផ្សារ​ឆ្នាំ២០២២នេះ​បាន​កើនឡើង​រហូតដល់​ទៅ​ប្រមា​ន៧០ភាគ​ហើយ ចំពោះ​បន្លែ​ស្លឹក​និង
​បន្លែ​ផ្លែ ។ នៅតែ​បន្លែ​មើម​មួយចំនួន​តែប៉ុណ្ណោះ​ ដែល​កសិករ​យើង​ផលិត​បាន​តិចតួច ​ឬមិន​ទាន់បាន​សោះ ។

ស្ត្រី ភ័​គ្រ វី​ល័ក្ខ រស់នៅ​ភូមិ​ព្រែក អ្នកលក់​បន្លែ​នៅ​ផ្សារ​សាមគ្គី បាន​ទទួលស្គាល់​ថា ប្រភេទ​បន្លែ​មើម​ដូច​ជា ឆៃ​ថៅ ការ​រុត ដំឡូង និង​ខ្ទឹមបារាំង កសិករ​នៅ​ខេត្ត​ស្ទឹងត្រែង​ផលិត​មិន​ទាន​បាន​មែនហើយ​ការ​អាក់ខាន​នេះ​ធ្វើ​ឱ្យ​យន្ត​ការ​ទប់ស្កាត់​បន្លែ​នាំចូល​នៅ​មាន​កំរិត​។ ​ស្ត្រី​ដ​ដែក​នេះ​អាះ​អាង​ថា​ ក្រៅពី​បន្លែ​មើម កសិករ​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​កសិកម្ម​ដាំដុះ​បាន​ច្រើនមុខ អាច​នាំ​យក​មក​លក់​នៅ​ទីផ្សារ​និង​ទប់ទល់​បាន​ជាមួយ​បន្លែ​នាំ ចូល​បាន​ច្រើន​។

ស្ត្រី ស៊ីន ចិន្តា កសិករ​ដាំ​បន្លែ​នៅ​ភូមិ​ឃុំ​កំភុន​ក៍​លើកឡើង​ថា​បន្លែ​មើម​ទាំងនេះ​ពួកគាត់​ពុំ​ទាន់បាន​ធ្វើ​ពិសោធន៍​ដាំដុះ​នៅឡើយ​ទេ ព្រោះ​បន្លែ​ប្រភេទ​ទាំងនេះ ត្រូវការ​ចំណាយ​ដើមទុន​ទៅលើ​ការថែទាំ​ច្រើន និង​ប្រើ​រយៈពេល​វែង​បន្ថែម​ទៀត ។ នាង​បន្ត​ថា​បច្ចុប្បន្ន​កសិករ​ភាគច្រើន​កំពុង​សម្រុក​នាំគ្នា​ដាំ​បន្លែ​ស្លឹក និង​បន្លែ​ផ្លែ តែប៉ុណ្ណោះ ព្រោះ​មាន​អ្នកបញ្ជា​ទិញ​នាំ​យក​ទៅ​លក់​បន្ត​នៅ​ទីផ្សារ​ច្រើន ធ្វើ​ឱ្យ​កសិករ​សប្បាយចិត្ត និង​បង្កើន​ការ​ដាំដុះ បន្លែ​ទាំងនោះ​រួមមាន​ដូច​ជា ត្រប់ស្រួយ ត្រប់វែង សណ្តែក​គួ ត្រឡាច ត្រសក់ ននោង ប៉េងប៉ោះ ម្រះ ស្ពៃ សា​ឡាដ ខាត់ណា ត្រកួន ជាដើម ។

ជាក់ស្តែង​ ការ​និយម​បរិភោគ​បន្លែ​ធម្មជាតិ​នេះ បាន​កើនឡើង​ខណៈ​ប្រជាពលរដ្ឋ​កាន់តែ​យល់​អំពី​គ្រោះថ្នាក់​ចំពោះ​សុខភាព ដែល​បណ្តាល​មក​ពី​ការ​ទទួលទាន​បន្លែ​ដាំដុះ​ដោយ​ប្រើ​ជីគីមី​និង​ថ្នាំពុល​កសិកម្ម​ច្រើនហួស​កំរិត ឬ​បន្លែ​នាំចូល​គ្មាន​ប្រភព​ច្​បាស់លាស់​។ ចំណែក​ការ​បញ្ជាទិញ​បន្លែ​សរីរាង្គ​ច្រើន​នាំមក​ទីផ្សារ ជាមុ​ខ​ព្រួញ​មួយ ជំរុញ ឱ្យ​កសិករ​ប្រឹងប្រែង​ដាំដុះ​បន្លែ​ប្រើប្រាស់​ជីធម្មជាតិ​បាន​កាន់តែ​ច្រើន​ប្រភេទ​ទាំង​បន្លែ​ស្លឹក​និង​បន្លែ​ផ្លែ តែ​បន្លែ​មើម​នៅ​មិនទាន់​ដាំដុះ​បាន​នៅ​ឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ