ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ថ្ងៃចាប់បាន​៤១នាក់ ថៃបញ្ជូនត្រឡប់​វិញ​ជាង​១ពាន់​នាក់រយៈ​ពេល​៧ថ្ងៃ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ យោធានិងតម្រួតជាយដែនថៃបានធ្វើការចាប់​ពលករខ្មែរចំនួន៤១នាក់​ក្នុងស្រុក​អារញ្ញ និងស្រុកតាប្រាយ៉ា ខេត្តស្រះកែវ កាលពីថ្ងៃទី២២ មេសា ២០២២ ខណៈពលករជាង១៣០០នាក់​ត្រូវបាន​ភាគី​ថៃ​បញ្ជូនត្រឡប់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចកម្ពុជា…

ខេត្ត​បន្ទាយមានជ័យ ៖ យោធានិងតម្រួតជាយដែនថៃបានធ្វើការចាប់​ពលករខ្មែរចំនួន៤១នាក់​ក្នុងស្រុក​អារញ្ញ និងស្រុកតាប្រាយ៉ា ខេត្តស្រះកែវ កាលពីថ្ងៃទី២២ មេសា ២០២២ ខណៈពលករជាង១៣០០នាក់​ត្រូវបាន​ភាគី​ថៃ​បញ្ជូនត្រឡប់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចកម្ពុជា នៅខេត្តបន្ទាយមានជ័យ រយៈពេល៧ថ្ងៃចុងក្រោយនៃខែមេសា​២០២២ ។

ករណីសមត្ថកិច្ចថៃចាប់ពលករនៅខេត្តស្រះកែវ កាលពីថ្ងៃទី២២ មេសា កើតមាន២លើក ដោយលើកទី១​កើត​មាន​​នៅឃុំនិង​ស្រុកតាប្រាយ៉ាគឺ២៦នាក់ស្រី១២នាក់កុមា២នាក់​ និងលើកទី២​កើតមាននៅភូមិ​ និងឃុំផាន​ស៊ឹក​ស្រុកអារញ្ញ គឺពលករ១៥នាក់ (ស្រី៥នាក់និងកុមា២នាក់) ។ យ៉ាងណាក៏​ដោយ ពលករទាំង៤១នាក់​ក្រោយ​សមត្ថ​កិច្ចថៃចាប់បានធ្វើការត្រួតពិនិត្យសុខភាពតាមវិធានការរបស់ក្រសួងសុខាភិបាលរបស់គេនិងបន្ទាប់មកក៍បានបញ្ជូនទៅឲ្យជំនាញចាត់ការបន្តមុនបញ្ជូនត្រឡប់មកកម្ពុជាវិញ។

ដោយឡែក ពលករបញ្ជូនត្រឡប់ពីថៃតាមច្រកកិច្ចព្រមព្រៀងMOU(ច្រករបៀងអូរបីជាន់ក្នុងស្រុកអូរជ្រៅ),ច្រក​តំបន់ម៉ាឡៃ ,ច្រកតំបន់បឹងត្រកួននិងច្រកទ្វារអន្តរជាតិប៉ោយប៉ែតរយៈពេល៧ថ្ងៃចុងក្រោយ​នៃខែ​មេសា២០២២​នេះ​មានចំនួន១៣០៦នាក់ នេះបើតាមប្រភពពីមន្ត្រីជំនាញផ្នែកទទួលពលករបញ្ជូនពីថៃនៅ​ខេត្តបន្ទាយ​មានជ័យ ។ ពលករបញ្ជូនត្រឡប់ពីថៃទាំងនេះមានស្ត្រី៥២៣នាក់កុមា១៤៩នាក់និងរកឃើញអ្នកវិជ្ជមានកូវីដ១នាក់៕​

អត្ថបទសរសេរ ដោយ