ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសចាប់ខ្លួន​យាយ​​អាយុ១០២​ឆ្នាំម្នាក់ ព្រោះ

7 ឆ្នាំ មុន

អាមេរិក ​៖ លោកយាយ Edie Simms អាយុ​១០២​ឆ្នាំ ត្រូវ​បាន​ប៉ូ​លិស​ចាប់ខ្លួន​​នៅ​ក្នុងផ្ទះ​របស់​គាត់​ ដែលតាម​ពិត​ទៅ ​គាត់​មិន​បាន​ធ្វើ​អ្វី​ខុសច្បាប់​​ទេ តែ​លោកយាយ​សុំ​ឱ្យ​ប៉ូ​លិស​​​ចាប់​ខ្លួនគាត់ ​ព្រោះ​​ចង់​ស្គាល់​រសជាតិ​នៃ​ការ​ចាប់ខ្លួន​ មុន​ពេល​គាត់​ស្លា.ប់​ ។ គាត់​

អាមេរិក ​៖ លោកយាយ Edie Simms អាយុ​១០២​ឆ្នាំ ត្រូវ​បាន​ប៉ូ​លិស​ចាប់ខ្លួន​​នៅ​ក្នុងផ្ទះ​របស់​គាត់​ ដែលតាម​ពិត​ទៅ ​គាត់​មិន​បាន​ធ្វើ​អ្វី​ខុសច្បាប់​​ទេ តែ​លោកយាយ​សុំ​ឱ្យ​ប៉ូ​លិស​​​ចាប់​ខ្លួនគាត់ ​ព្រោះ​​ចង់​ស្គាល់​រសជាតិ​នៃ​ការ​ចាប់ខ្លួន​ មុន​ពេល​គាត់​ស្លាប់​ ។ គាត់​សប្បាយ​ចិត្ត​ណាស់​ នៅ​ពេល​ដែល​បាន​ជិះឡាន​ប៉ូ​លិស ព្រោះ​​នេះ​ជា​អ្វី​ដែល​គាត់​ប៉ងប្រាថ្នា​ចង់​បាន​ មុន​ពេល​គាត់​លា​លោក​នេះ​ទៅ  ។

ដោយសារ​តែ​សេចក្តី​ចង់បាន​​របស់​​លោកយាយ ប៉ូ​លិសបាន​ជូន​លោកយាយ​តាម​​សំណូមពរ ​ដោយ​ចាប់​លោកយាយ​ដាក់​ខ្នោះដៃ និង​ដឹក​ដៃ​លោកយាយ​ដាក់​ក្នុង​ឡាន​​ទ្រុង​របស់ប៉ូលិស ​បញ្ជូន​ទៅ​ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ទី​៣០ កញ្ញា​ កន្លងមក ។

លោក​យាយ Simms ជា​រឿយ​ៗ​បរិច្ចាគ​របស់របរ​ផ្សេង​ៗ​ជូន​ដល់​ប៉ូ​លិ​ស​ៗ ដោយ​មាន​ខ្នើយ​រាប់រយ ភួយ ស្រោមដៃ​ ក្រណាត់ និង របស់របរ​ផ្សេង​ៗ​ទៀត​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ ។ ប៉ូ​លិ​សមាន​សេចក្តី​រីករាយ​ណាស់​ ដែល​បាន​តបស្នង​សងគុណ​លោកយាយ ដោយ​ជួយ​​​បំពេញ​គោលបំណង​របស់​លោកយាយ​ឱ្យ​បាន​ចាប់ខ្លួន ​។

នៅ​ពេល​​ដែល​អ្នក​​យក​ព័ត៌មាន​ទៅ​សម្ភាស​លោកយាយ លោកយាយ​បាន​ផ្តល់​ជា​ដំបូន្មាន​ខ្លះៗ​ថែម​ទៀត​ផង​ ។ គាត់​ថា «​យើង​គ្រប់​គ្នា​ គួរតែ​ខំប្រឹង​ឡើង ហើយ​ស្រប​ពេល​នោះ​ដែរ​ យើង​ត្រូវ​ចេះ​ឆ្លៀត​ជួយ​ការងារ​សង្គម​ផង​។ ជួនកាល​មនុស្ស​ ដែល​យើង​ត្រូវ​ពឹង​ពាក់ គឺជា​មនុស្ស​ដែល​យើង​ធ្លាប់​និយាយ​ជាមួយ​» ។ នៅ​ពេល​លោកយាយ​បាន​ចាប់ខ្លួន​មួយ​ភ្លែត​​ហើយ លោកយាយ​ក៏​បាន​នៅ​លេង​ល្បែង​កម្សាន្ត ​ជាមួយ​ប៉ូ​លិស​នៅ​ប៉ុស្តិ៍​ទាំងអស់​គ្នា​ ។