ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​លក់​សាច់សត្វ​ព្រៃ​​​​មួយ​កន្លែង ក្រោយ​ Live លក់​តាម​ Online

1 ឆ្នាំ មុន
  • ភ្នំពេញ

ម្លាំង​សមត្ថកិច្ច​ចម្រុះ​១​ក្រុម រួម​មាន កម្លាំង​អន្តរាគមន៍​បង្ក្រាប​សត្វព្រៃ​នៃ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ រាជធានី​ភ្នំពេញ និង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ការ​លក់​សាច់សត្វ​ព្រៃ ក្នុង​សិប្បកម្ម​ផលិត​ប្រហិត​មួយ​កន្លែង ដោយ​បាន​ធ្វើការ​ដកហូត

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​១​ក្រុម រួម​មាន កម្លាំង​អន្តរាគមន៍​បង្ក្រាប​សត្វព្រៃ​នៃ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ រាជធានី​ភ្នំពេញ និង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ការ​លក់​សាច់សត្វ​ព្រៃ ក្នុង​សិប្បកម្ម​ផលិត​ប្រហិត​មួយ​កន្លែង ដោយ​បាន​ធ្វើការ​ដកហូត​សាច់សត្វ​ព្រៃ​មួយ​ចំនួន​ផង​ដែរ ប៉ុន្តែ​ពុំ​បាន​ឃាត់ខ្លួន​អ្នកលក់​នោះ​ទេ ដោយ​គ្រាន់តែ​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់ និង​ណែនាំ​កុំ​ឲ្យ​មានការ​ជួញដូរ​សត្វព្រៃ​បន្ត​ទៀត​តែ​ប៉ុណ្ណោះ​។

ប្រតិបត្តិការ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២២ នៅ​ចំណុច​ទីតាំង​លក់​សាច់សត្វ​ព្រៃ​មួយ​កន្លែង​ខាងលើ​នោះ ស្ថិត​នៅ​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ហើយ​ម្ចាស់​ទីតាំង​ខាងលើ​នេះ ពុំ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ទេ ប៉ុន្តែ​បើ​យោង​តាម​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ម្ចាស់​ទីតាំង​នេះ បាន Live លក់​សាច់សត្វ​ព្រៃ​នៅ​តាម​ប្រព័ន្ធ Online តែ​ម្ដង​។ ដោយឡែក​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​ច្បាស់​ថា ទីតាំង​នេះ​ពិតជា​មាន​លួច​លក់​សត្វព្រៃ​ខុសច្បាប់​ពិតប្រាកដ​មែន ទើប​កម្លាំង​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​តែ​ម្តង​។

ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា ពេល​នោះ​កម្លាំង​បាន​រក​ឃើញ​សាច់​ជ្រូកព្រៃ​ស្រល់​ចំនួន ៥,៥០​គីឡូក្រាម និង​សាច់សត្វ​ឈ្លូស​ចំនួន​១០​គីឡូក្រាម ។ បន្ទាប់​មក​ក៏​បាន​ធ្វើការ​ដកហូត​យក​សាច់​សត្វព្រៃ​ទាំងនោះ ដើម្បី​ដុត​កម្ទេច​ចោល ប៉ុន្តែ​ពុំ​បាន​ឃាត់ខ្លួន​អ្នកលក់​នេះ​ឡើយ ដោយ​គ្រាន់​ផាកពិន័យ និង​ធ្វើការ​អប់រំ​បញ្ឈប់​ការ​ជួញដូរ​បន្ត​ទៀត​។

ទោះបី​បែប​ណា មន្ត្រី​ខាងលើ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រភេទ​សត្វព្រៃ​ទាំង​២​មុខ​នេះ គឺជា​សត្វព្រៃ​ប្រភេទ​សត្វព្រៃ​មាន​ដោយ​បង្គួរ មិនមែន​ជា​ប្រភេទ​សត្វ​កម្រ​ពេក​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ