ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហីឡើងចឹង! ប្រុសកែដោះ​ជាស្រី ងាយស្រួលរកការងារ

7 ឆ្នាំ មុន

ចិន ៖ បុរស​ជនជាតិ​ចិន​ម្នាក់​​ឈ្មោះ​ហូ បាន​សម្រេចចិត្ត​កែ​សុដន់​ ឱ្យ​​ដូច​មនុស្ស​ស្រី (សុដន់ធំ) ព្រោះ​យល់​ឃើញ​ថា​ ស្ត្រី​មាន
ឱ​កាស​​មាន​ការងារ​ច្រើន​ជាង​បុរស​ ក្រោយ​ពី​លោក​ហូ បាន​​​ដើរស្វែង​រក​​ការងារ​ធ្វើ​អស់​រយៈពេល​ជា​យូរ​មក​​​ហើយ ​តែ​រក​មិន​បាន​​សោះ​ ។

ដោយ​សារ​តែ​គាត់ឮ​គេ​​និយាយ​ថា ស្ត្រី​មាន​អាទិភាព​​ជាង​បុរស​ ក្នុង​ការ​រក​ការងារ​ធ្វើ ទើប​គាត់​​​សម្រេច​ថា ​ចង់​កែ​សុដន់​ឱ្យ​ដូច​នារី ​។
គាត់​​បាន​​ទៅ​វះកាត់​កែ​សុដន់នៅឯ​មន្ទីរពេទ្យ Ruilan តែ​​ពេល​នោះ​ មិន​មាន​លុយ​គ្រប់គ្រាន់​ទេ​ ។ គាត់​​​ទៅ​ខ្ចី​លុយ​ពី​ធនាគារ​ បាន ៥៨៥០​ដុល្លា​រ​សហរដ្ឋអាមេរិក ហើយ​មកកែ​​សុដន់​បាន​សម្រេច ​។​

​ក្រោយមក ពេល​ដែល​គាត់​បាន​ត្រឡប់ទៅ​​ផ្ទះ​វិញ អ្នក​ផ្ទះ​មានការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ​។ ស្ត្រី​ម្តាយ​​គាត់​បាន​ប្រាប់​​អ្នក​យក​ព័ត៌មាន​​ថា គាត់​សោកស្តាយ​ណាស់​ ចំពោះ​ទ​ង្វើ​របស់​កូន​ប្រុសគាត់ មិន​គួរ​ណា​កូន​គាត់​ធ្វើ​បែប​នេះ​សោះ​ ។ គាត់​​​បាន​​ដេញ​កូន​ប្រុស​គាត់​ឱ្យ​​ទៅ​ដោះ​សុដន់​នោះ​ចេញ ហើយត្រូវ​កូនប្រុស​គាត់​​​យល់ព្រម​ធ្វើ​តាម​វិញ ។

ពេលដែលលោកហូ មក​​ដល់​​មន្ទីរពេទ្យ សេវា​នៅ​មន្ទីរពេទ្យ​ក៏មានការ​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​ការ​វះកាត់​។ ឃើញ​ដូច​នោះ លោកហូ បាន​ចុះហត្ថលេខា​ខ្ចីប្រាក់​ ដោយក្រុម​គ្រូពេទ្យ​​​ បាន​យក​វា​ចេញ​ដោយ​ជោគជ័យ​ ។

​អ្វី​ដែល​ឈឺក្បាល​​សម្រាប់លោកហូ និង​អ្នក​ផ្ទះ​នោះ គឺ​អត់​លុយ​សង​គេ​ ។ ខាង​មន្ទីរពេទ្យ​ បាន​តេ​មក​ទារ​លុយ​ជា​ច្រើន​លើក​ច្រើន​សារ ​។ យើង​មិន​ទាន់​ដឹង​ថា​ តើគេ​ដោះស្រាយ​គ្នា​យ៉ាងណា​ហើយ​នោះ​ទេ ។