ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​មានការ​ថយ​ចុះ​អ្នក​ធ្វើបុណ្យ​តាម​វត្ត​តែ​កើនឡើង​អ្នក​ដើរ​កម្សាន្ត

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ នៅ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​នៅ​តាម​ទី​អារាម​នានា​ក្នុង​ខេត្ត​គេ​សង្កេត​ឃើញ​ថា ចាប់ពី​បិណ្ឌ​ទី​១​រហូត​បិណ្ឌ​ទី​១៤ និង​ថ្ងៃ​ភ្ជុំបិណ្ឌ​មានការ​ថយ​ចុះ​ពុទ្ធបរិស័ទ​ខុស​ពី​ឆ្នាំទៅ តែ​ដោយឡែក​នៅ​តំបន់​ទេសចរណ៍

ខេត្តឧត្តរមានជ័យ ៖ នៅ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​នៅ​តាម​ទី​អារាម​នានា​ក្នុង​ខេត្ត​គេ​សង្កេត​ឃើញ​ថា ចាប់ពី​បិណ្ឌ​ទី​១​រហូត​បិណ្ឌ​ទី​១៤ និង​ថ្ងៃ​ភ្ជុំបិណ្ឌ​មានការ​ថយ​ចុះ​ពុទ្ធបរិស័ទ​ខុស​ពី​ឆ្នាំទៅ តែ​ដោយឡែក​នៅ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ទំនប់​ថ្មី​តា​ម៉ុ​ក បែរជា​មាន​មនុស្ស​ម្នា​ទៅ​លេង​កម្សាន្ត​ច្រើន​ជា​ឆ្នាំ​កន្លង​ទៅ ។ ទំនប់​ថ្មី​ក្នុងភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ជា​ច្រើន​នាក់ បាន​ត្អូញត្អែរ​ថា​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​មានការ​ថយ​ចុះ​អ្នក​ទៅ​ធ្វើបុណ្យ​នៅ​តាម​ទី​អារាម​នានា​ក្នុង​ខេត្ត​ដោយសារ​តែ​ឆ្នាំ​កន្លង​ទៅ​ក៏​ដូច​ជា​ក្នុងឆ្នាំនេះ​ពួក​គាត់​ខាតបង់​លុយ​ច្រើន​ពេក នៅ​ពេល​ប្រមូល​ផលដំណាំ​លក់​មិន​បាន​ចំណេញ ថែម​ទាំង​ជំពាក់​លុយ​ធនាគារ​ស្ទើរ​គ្រប់​ក្រុម​គ្រួសារ ។ ទោះបីជា​បែប​ណា​ក៏​មាន​ពលរដ្ឋ​បាន​ទៅ​ធ្វើបុណ្យ​រាប់បាត្រ និង​ប្រគេន​ចង្ហាន់ នំអន្សម​ដល់​ព្រះ​ស​ង្ស​នៅ​តាម​ទី​អារាម​ផង​ដែរ ។

ពលរដ្ឋ​ដដែល​បន្ត​ថា​ដោយឡែក​គេ​បាន​សង្កេត​ឃើញ​នៅ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ទំនប់​ថ្មី​តា​ម៉ុ​ក កន្លែង​ទំនប់​បង្ហៀរ​មាន​ប្រជាពលរដ្ឋ​នាំ​គ្នីគ្នា​ទៅ​លេង​កម្សាន្ត​ចាប់ពី​វេន​បិណ្ឌ​មួយ​រហូត​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ​មាន​មនុស្ស​ចាប់ពី​៥​ទៅ​៧​រយ​នាក់​លើស​ពី​ឆ្នាំ មុន​ៗ ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា​នៅ​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ប៉ូលិស កងរាជអាវុធហត្ថ ទាហាន​បាន​ដាក់​តាម​ទីកន្លែង​គោលដៅ ដើម្បី​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ធ្វើ​ដំណើ​ទៅ​ធ្វើបុណ្យ​ទាន​នៅ​តាម​ទី​អារាម​ប្រកបដោយ​សុវត្ថិភាព ។ ពុំ​មាន​ករណី​ចោរប្លន់ និង​ចោរលួច​ទេ តែ​ទោះជា​បែប​ណា​មាន​ក្រុម​ក្មេង​ទំនើង​អុកឡុក​នៅ​កន្លែង​ចាក់​ធុងបាស់​រាំ​លេង​កម្សាន្ត​ក្នុង​ទី​អារាម​នា​ពេល​យប់ និង​នៅ​តាម​តំបន់​ទេសចរណ៍​ផង​ដែរ ហើយ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​១៥​នាក់​យក​ទៅ​អប់រ ំ​រួច​ដោះ​លែង​វិញ ៕