ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្លោង​គ្រឿងញៀ.ន១រូប​បា.ញ់តដៃជាមួយសមត្ថកិច្ច​បានស្លា.ប់ហើយ​

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ​៖ ​តាម​ប្រភព​ពី​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា ឈ្មោះ ធី​ម ឌឿ​ន ហៅ​ពែ​ក ភេទ​

ខេត្តកណ្ដាល ​៖ ​តាម​ប្រភព​ពី​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា ឈ្មោះ ធី​ម ឌឿ​ន ហៅ​ពែ​ក ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ត្បែង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ​ដែល​មេខ្លោង​ឧក្រិ.ដ្ឋជន​ជួញដូរ​គ្រឿងញៀ.ន និង​ជា​ជន​ដៃដល់​បា.ញ់​សម្លា.ប់​នគរបាល​២​នាក់​ពេល​ចុះ​ប្រតិបត្តិការ​ចាប់ខ្លួន​នោះ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​រហូត​ដល់​ទៅ​ចំនួន​៦​ដីកា​ឯណោះ ​។ ប៉ុន្តែ​ជន​នេះ​ក៏​ត្រូវ​បាន​នគរ​បាន​បា.ញ់​ត្រូវ​ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ និង​បាន​ស្លា.ប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ដល់​ពាក់កណ្ដាល​ផ្លូវ កាលពី​វេលា​យប់​ថ្ងៃ​ទី​២១ ខែ​ម​សា ឆ្នាំ​២០២២ ដែល​ជា​ថ្ងៃ​កើតហេតុ​នោះ​ផង​ដែរ​។

នគរបាល​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ឈ្មោះ ធី​ម ឌឿ​ន ហៅ​ពែ​ក នេះ​គឺជា​មុខសញ្ញា​ចាស់​ជួញដូរ​គ្រឿងញៀ.ន និង​ធ្លាប់​បាញ់​មនុស្ស​បណ្ដាល​ឲ្យ​រង​របួស​ចំនួន​៣​នាក់​នៅ​ស្រុក​ឧដុង្គ និង​ធ្លាប់​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀ.ន​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ចំនួន​៥​ទៀត​គឺ​មាន ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្ត​ព្រះ​សីហ​នុ ខេត្តកណ្ដាល និង​ខេត្តកំពង់ចាម​។

នគរបាល​បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​បន្ត​ទៀត​ថា ឧក្រិ.ដ្ឋជន​ម្នាក់​នេះ​មាន​ដីកាចាប់ខ្លួន​​​ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿង​ញៀ.ន​​ចំនួន​៥​ដីកា​រួម​មាន​១-​ដីកា​លេខ​៤០៧ ចុះ​ថ្ងៃ​ទី​១៥.០៦.២០២០ របស់​លោក អឿ​ង វ​ណ្ណា ចៅ​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តកណ្តាល​។ ២-​ដីកា​លេខ​៤៤៨​ដក​ប​ច​ខ ចុះ​ថ្ងៃ​ទី​២២.០៧.២០២០ របស់​លោក ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើប​នៃ​សាលាដំបូង​ខេត្តកណ្តាល​។ ៣-​ដីកា​លេខ​៦៨៣​ដក​ប​ច​ខ ចុះ​ថ្ងៃ​ទី​០៧.០៩.២០២០ របស់​លោក ជា សុខ​ហៀ​ង ចៅ​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តកណ្តាល​។ ៤-​ដីកា​លេខ​២១៧​ដក​ប​ច​ខ ចុះ​ថ្ងៃ​ទី​២៧.០៣.២០២០ របស់​លោក រស់ ផុ​ន​ចាន់​និមល ចៅក្រម​ស៊ើ​ប​សួរ​នៃ​សាលាដំបូង​ខេត្តកណ្តាល និង​៥-​ដីកា​លេខ​០៣៩​ដក​ប​ច​ខ ចុះ​ថ្ងៃ​ទី​១៥.០១.២០២០១ របស់​លោក វ៉ា​ន់ សុ​បញ្ញា ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តកណ្តាល ។ ចំណែក​ដីការ​មួយទៀត​ពាក់ព័ន្ធ​និង​ការ​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​។

​តាម​ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រោយ​កើតហេតុ​ភ្លាម​ៗ​កម្លាំង​ធ្វើការ​ដកហូត​បាន​អាវុ.ធ​ខ្លី​០១​ដើ​​ម ម៉ាក​ROLO ​ពី​មេខ្លោង​ឧក្រិ.ដ្ឋជន​គ្រឿងញៀ.ន​ឈ្មោះ​ធី​ម​ឌឿ​ន ហៅពែ​ក ​នោះ​ផង​ដែរ ។​ បន្ទាប់​មក​ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល និង​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​។​ ព្រមទាំង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​ផង កម្លាំង​បាន​ធ្វើ​​ការ​ឆែកឆេរ​ផ្ទះ​កើ​ត​ហេតុ រក​ឃើ​ញ​គ្រឿងញៀន​០២​កញ្ចប់​ធំ​ព្រមទាំង​ជញ្ជីង​ថ្លឹង​ថ្នា​ណ​ញៀន​១​គ្រឿង ទូរស័ព្ទ​០២​គ្រឿង ដាវ ០២ កាំបិ.ត​ខ្វែវ​០១ ពូថៅ​០២ កាំបិ.ត​បុ័ងតោ​០១ កូនកាំបិ.ត​ចុង​ស្រួច​០១ សម្ភារៈ​ប្រើ​ប្រាស់​សម្រាប់ វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​។

សូម​រម្លឹក​ផង​ដែរ​ថា ជន​រង​គ្រោះ​ដែល​មេខ្លោង​គ្រឿងញៀ.ន​ខាងលើ​បា.ញ់​សម្លា.ប់​នោះ​ម្នាក់​គឺ​លោក​វរសេនីយ៍ត្រី ជុច សុភា នាយ​ប៉ុស្តិ៍​ទួល​ព្រេ​ជ និង​ម្នាក់​ទៀត​គឺ​លោក​អនុសេនីយ៍ទោ រឹម សុ​ផា​ន់​ណា មន្ត្រី​ផ្នែកគ្រឿ​ងញៀ.ន​ស្រុក​អង្គស្នួល​។​នៅ​ថ្ងៃ​ទី​២១ ខែមេសា វេលា​ម៉ោង​១២​និង​១៥​នាទី រសៀល កម្លាំង​នគរបាល​ផ្នែក​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀ.ន​ស្រុក និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ព្រេ​ជ បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា​មានមុខ​សញ្ញា​សង្ស័យ​ជួញដូរ​គ្រឿង​នៅ​ចំណុច​ក្នុ​ព្រៃ ភូ​មិច​ន្ទ្រា​ថ្មី ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល​។

ប្រភព​ដដែល​បាន​និយាយ​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័​ត៌​មា​បាន​នេះ​ភ្លាម កម្លាំង​ផ្នែក​ប្រាំង​គ្រឿងញៀ.ន​នៃ​អ​ធិ​ការដ្ឋាន​ស្រុក​អង្គស្នួល សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទួល​ព្រេ​ជ បាន​ចុះ​ទៅ​ធ្វើ​ការ​ស៊ើប​អង្កេត​និង​បង្ក្រាប ។ ខណៈនោះ​គ្រាន់តែ​កម្លាំង​ចុះ​ទៅ​ដល់​ភ្លាម ស្រាប់តែ​មុខសញ្ញា​សង្ស័យ​បាន​រត់គេច​ចេញពី​ក្នុង​ព្រៃ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​១​នាក់​ឈ្មោះ ថេ​ង ធឿ​ន រីឯ​មុខ​ជនសង្ស័យ​ឈ្មោះ ធី​ម ឌឿ​ន ហៅ​ពែ​ក និង​ឈ្មោះ យ៉ា ពិសី រត់​ទៅ​សម្ងំ​លាក់ខ្លួន​នៅផ្ទះ​ឈ្មោះ យ៉ា ពិសី​។ ពេល​នោះ​កម្លាំង​នគរបាល​និង​លោក​មេ​ភូមិ ចូល​ទៅ​តាម​ក្នុង​គោលបំណង​ហៅ​ឲ្យ​ជនសង្ស័យ​ទាំងនេះ​ចេញ​ក្រៅ​ដើម្បី​ឃាត់ខ្លួន​មក​សួរនាំ​។

ប្រភព​មួយ​នេះ​បាន​បញ្ជាក់​ថា គ្រាន់តែ​កម្លាំង​ចូល​ដល់​មុខមាត់​ទ្វារ​ផ្ទះបាយ ស្រាប់តែ​ឈ្មោះ ធី​ម ឌឿ​ន ហៅ​ពែ​ក ដែល​ជា​មេខ្លោង ធ្វើ​សកម្មភាព​បា.ញ់​ដោយ​អាវុ.ធ​ខ្លី​ម៉ាក​រ៉ូ​ឡូ​ចេញពី​ក្នុងផ្ទះ​ស្រោច​មក​លើ​កម្លាំង​សមត្ថកិច្ច​ចំនួន​៥​គ្រាប់ ​បណ្តាល​ឲ្យ​ត្រូវ​លោក​វរសេនីយ៍ត្រី ជុច សុភា នាយ​ប៉ុស្តិ៍​ទួល​ព្រេ​ជ ចំ​ទ្រូង​ចំនួន​២​គ្រាប់​ដួល​ស្លា.ប់​ភ្លា.ម​ៗ និង​លោក​អនុសេនីយ៍ទោ រឹម សុ​ផា​ន់​ណា មន្ត្រី​ផ្នែកគ្រឿងញៀ.ន​ស្រុក​អង្គស្នួល​ចំ​ទ្រូង​១​គ្រាប់​រង​របួសធ្ងន់ និង​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​។ ពេល​នោះ​កម្លាំង​នគរបាល​បាន​បា.ញ់​ត​វិញ​បណ្ដាល​ឲ្យ​ត្រូវ​ជន​ដៃដល់​ឈ្មោះ​ពែ​ក​១​គ្រាប់​ចំ​ដើ​ម​ដៃ​ខាងស្តាំ ទើ​​ប​ឃាត់ខ្លួន​បាន និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៅ​ពេទ្យ​ហេង នៅ​ផ្សារ​អង្គស្នួល ដោយសារ​របួស​ហូរ​ឈា.ម​ច្រើ​ន​ពេក ក៏​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ហើ​​យ​ក៏​បាន​ស្លា.ប់​លើ​​រថយន្ត​ពេទ្យ​តាម​ផ្លូវ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ