ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្លា.ប់​ច្រើន​ដោយសារ​អាកាសធាតុ​មាន​ជាតិពុល

7 ឆ្នាំ មុន

អង្គការ​សុខភាព​ពិភពលោក​(WHO) ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ជាង​៩​នាក់​ក្នុង​ចំណោម​១០​នាក់​នៃ​ពលរដ្ឋ​នៅ​លើ​ពិភពលោក​រស់នៅ​ក្នុង​តំបន់​មាន​ជាតិពុល​ផ្នែក​អាកាសធាតុ​អាក្រក់​លើស​បទដ្ឋាន

អង្គការ​សុខភាព​ពិភពលោក​(WHO) ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ជាង​៩​នាក់​ក្នុង​ចំណោម​១០​នាក់​នៃ​ពលរដ្ឋ​នៅ​លើ​ពិភពលោក​រស់នៅ​ក្នុង​តំបន់​មាន​ជាតិពុល​ផ្នែក​អាកាសធាតុ​អាក្រក់​លើស​បទដ្ឋាន គឺ​ប្រឈម​មុន​នឹង​ជំងឺ​បេះដូង ជំងឺ​សរសៃឈាម​ក្នុង​ខួរក្បាល មហារីក​ថ្លើម និង​ជំងឺ ផ្សេង​ៗ​ទៀត ។

តាម​ទិន្នន័យ​របស់​អង្គការ​សុ​​ខ​ភាព​ពិភពលោក​បញ្ជាក់​ថា ប្រហែល​៩២%​នៃ​ពលរដ្ឋ​ដែល​នៅ​តំបន់​មាន​ជាតិពុល​ក្នុង​អាកាសធាតុ​ខ្ពស់​លើស​បទដ្ឋាន​មានឱកាស​ច្រើន​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​ច្រើន​ប្រភេទ ពិសេស​គឺ​ជំងឺ​បេះដូង សរសៃឈាម​ក្នុង​ខួរក្បាល និង​មហារីក​ថ្លើម​ច្រើន​ជាង​មនុស្ស​ធម្មតា​ដែល​រស់នៅ​កន្លែង​សុវត្ថិភាព ។

WHO បញ្ជាក់​ថា ភូមិភាគ​អាស៊ី​អាគ្នេយ៍​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត និង​ភាគ​ខាងលិច​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក គឺជា​តំបន់​ដែល​មានគុណ​ភាព​អាកាសធាតុ​អាក្រក់​នៅ​លើ​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន ។

កាលពីមុន​អង្គការ «WHO» ធ្លាប់​បានឱ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​កាលពី​ខែឧសភា​កន្លង​មក​ថា មាន​ពលរដ្ឋ​ចំនួន​៩៨%​ដែល​ស្នាក់​នៅ​ក្នុង​ទីក្រុង ធំ​ៗ​នៅ​លើ​ពិភពលោក និង​ពលរដ្ឋ​ដែល​មាន​ចំណូល​មធ្យម​ប្រឈម​មុខ​លើ​បញ្ហា​ជាតិពុល ។

អង្គការ​សុខភាព​ពិភពលោក​បញ្ជាក់​ថា តួ​ក​ម៉េ​នី​ស្ថាន ជា​ប្រទេស​ដែល​មាន​អត្រា​អ្នក​ស្លាប់​ដោយសារ​ជាតិពុល​ក្នុង​អាកាសធាតុ​ខ្ពស់​បំផុត​នៅ​លើ​លោក​បន្ទាប់​មក​មាន​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន អ៊ូ​ស​បេ​គី​ស្ថាន អា​ហ្វ​ហ្គា​នី​ស្ថាន អេ​ហ្ស៊ី​ប និង​ប្រទេស​ចិន ៕