ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកស្លុ.តចិត្ត ក្រោយ​អ្នកភូមិ​ប្រាប់ដំណឹងអកុសលពីកូនប្រុស​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​មានផ្ទះ​ត្រឹមត្រូវ​ដែរ ប៉ុន្តែ​ដោយសារ​តែ​​គ្រឿងញៀ.ន ​និង​គ្រឿង​ស្រវឹ.ង​ផង និង​ខូចចិត្ត​

​រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​មានផ្ទះ​ត្រឹមត្រូវ​ដែរ ប៉ុន្តែ​ដោយសារ​តែ​​គ្រឿងញៀ.ន ​និង​គ្រឿង​ស្រវឹ.ង​ផង និង​ខូចចិត្ត​រឿង​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ​ផង បាន​ធ្វើ​ឲ្យ​គាត់​ក្លាយទៅជា​មនុស្ស​ម្នាក់​វង្វេងស្មារតី ហើយ​មួយ​ថ្ងៃ​ៗ​គិតតែ​ពី​ដើរ​អត់​ចូល​ផ្ទះ ​យប់​ត្រង់​ណា​ដេក​ត្រង់នោះ​ ដូច​ទៅ​នឹង​ជនអនាថា​ដែរ​ ។ ​នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​សំណាក់​បុរស​ចំណាស់​ម្នាក់​ដែល​ត្រូវជា​ឪពុក​បង្កើត​របស់​គាត់ ។ ​នៅ​ទីបំផុត​បុរស​១រូប​ខាងលើ​នេះ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​តាម​ផ្លូវ ដោយ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា ​បុរសរងគ្រោះ​​ស្លា.ប់​ដោយសារ​ខ្យល់គ​(​គាំងបេះដូង​)​។

ហេតុការណ៍​ខាងលើ​​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ចោម​ចៅ​៣ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បើ​តាម​បុរស​ជា​ឪពុក​បាន​ប្រាប់​នគរបាល​ថា កូនប្រុសរបស់​​គាត់​១រូប​ខាងលើនេះ​​ឈ្មោះ​រ៉េ​ត អាយុ​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មគោល​៣ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រូប​គេ​ធ្លាប់​មាន​ប្រពន្ធ​ដែរ ប៉ុន្តែ​បាន​លែងលះ​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ មិនតែប៉ុណ្ណោះ​កូនប្រុស​របស់​គាត់​នេះ​បាន​ប្រើប្រាស់​គ្រឿងញៀ.ន​និង​គ្រឿង​ស្រវឹង​ថែម​ទៀត​ផង ​ដោយសារ​តែ​ខូចចិត្ត​ ព្រោះតែ​ការ​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ​ និង​ការ​ប្រើប្រាស់​គ្រឿងញៀ.ន​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​កូនប្រុស​គាត់​នេះ​ក្លាយទៅជា​មនុស្ស​ម្នាក់​វង្វេងស្មារតី​ដើ​រ​លែង​ចូល​ផ្ទះ​។

​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពី​មុន​កូន​របស់​គាត់​មានមុខរ​បរជា​អ្នកលក់​លៀស​ហាលដែរ​ ប៉ុន្តែ​ក្រោយ​ពី​វង្វេងស្មារតី​ក៏​ចេះ​តែ​ដើរ​តែលតោល​គ្មាន​គោលដៅ​ដូច​ជនអនាថា គឺ​យប់​ត្រង់​ណា​ដេក​ត្រង់នោះ​ ។ ​ដូច​ជា​នៅ​តាម​ផ្លូវ តាម​ដី​វាល ឬ​ក្រោម​ដើមឈើ​មិន​ទៀងទាត់​ឡើយ ហើយ​ទោះជា​គាត់​ព្យាយាម​ហៅ​ឲ្យ​ចូល​ផ្ទះ​ក៏​ពុំ​ព្រម​ចូល​ដែរ​ ។ ​លុះដល់​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​ ស្រាប់​តែ​ទទួល​ដំណឹង​ថា ​កូនប្រុស​​របស់​គាត់​ដេក​ស្លា.ប់​តាម​ផ្លូវ​បាត់​ទៅ​ហើយ ទើប​គាត់​ទៅ​មើល ​និង​សុំ​យក​សាកស.ព​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។

នគរបាល​បាន​និយាយ​ថា ផ្អែក​តាម​ការ​រៀបរាប់​របស់​បុរស​ជា​ឪពុក​និង​ការ​ពិនិត្យ​ជាក់ស្ដែង សង្ស័យ​បុរសរងគ្រោះ​ស្លា.ប់​ដោយសារ​ខ្យល់គ ហើយ​បុរស​ជា​ឪពុក​ពុំ​បាន​ប្ដឹងផ្ដល់​អ្វី​នោះ​ទេ និង​បាន​សុំ​យក​ស.ព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ