ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណនេយ្យ Yahoo ចំនួន​500​លាន​ត្រូវ​គេ​លួច

7 ឆ្នាំ មុន

ក្រុមហ៊ុន Yahoo Inc បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មាន​គណនេយ្យ​អ្នក​ប្រើប្រាស់ សេវា​របស់​ខ្លួន​ចំនួន​500​លាន​ត្រូវ​បាន​គេ​លួច​ចូល​តាំងពី​ឆ្នាំ​2014 ហើយ​អ្នក​ចូល​លួច​បាន​ត្រូវ​គេ ជឿ​ថា​ជា​ក្រុម hacker

ក្រុមហ៊ុន Yahoo Inc បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មាន​គណនេយ្យ​អ្នក​ប្រើប្រាស់ សេវា​របស់​ខ្លួន​ចំនួន​500​លាន​ត្រូវ​បាន​គេ​លួច​ចូល​តាំងពី​ឆ្នាំ​2014 ហើយ​អ្នក​ចូល​លួច​បាន​ត្រូវ​គេ ជឿ​ថា​ជា​ក្រុម hacker ដែល​ល្បីឈ្មោះ​មួយ​ក្នុង​ពិភពលោក ។ ក្រុម​ចោរ​តាម​អីុ​ន​ធើ​រ​ណេ​ត​នោះ​ប្រហែល​បាន​លួចឈ្មោះ អាសយដ្ឋាន​អីុ​ម៉ែ​ល លេខ​ទូរស័ព្ទ ថ្ងៃខែ​ឆ្នាំ​កំណើត និង​លេខ​កូដ​សំងាត់​។ ប៉ុន្តែ​ទិន្នន័យ​កាត់​ចំណាយ និង​ព័ត៌មាន​ដែល​ទាក់​ទង់​នឹង​គណនេយ្យ​ធនាគារ និង​ព័ត៌មាន​ទិន្នន័យ​ដ៏​មាន​តម្លៃ​ផ្សេង​ទៀត​របស់​ម្ចាស់​គណនេយ្យ Yahoo មិន​ត្រូវ​បាន​គេ​លួច​នោះ​ទេ ។​នេះ​បើ​តាម​សម្តី​របស់​ក្រុមហ៊ុន​យ៉ា​ហ៊ូ ។

ការ​វាយប្រហារ​មក​លើ​ក្រុមហ៊ុន​យ៉ា​ហ៊ូ​នេះ​ពិតជា​មាន​ទំហំ​ធំ​គឺ​ធំ​ជាង​ការ​វាយប្រហារ​លួច​នៅ​ក្នុង​គេហទំព័រ eBay Inc ដល់​ទៅ​បី​ដង ហើយ​វា​ជា​ការ​វាយប្រហារ​ក្នុង​ពេល​ក្រុមហ៊ុន​កំពុង​ស្ថិត​ក្នុង​ការ​លំបាក​ផង ។

លោកស្រី Marissa Mayer ដែល​កំពុង​ស្ថិត​ក្នុង​សម្ពាធ​យ៉ាង​ខ្លាំង​ដើម្បី​ស្តារ​ក្រុមហ៊ុន​ដែល​បាន​បង្កើត​នៅ​ឆ្នាំ​១៩៩៤​ឡើង​វិញ​ផង ហើយ​កាលពី​ខែ​ក​ក្ត​ដា​ក៏​ទើបបាន​ចុះ​កិច្ចព្រមព្រៀង​លក់​ក្រុមហ៊ុន​ទៅ​ឲ្យ​ក្រុមហ៊ុន Verizon Communications Inc ក្នុង​តម្លៃ​៤,៨៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ស​ប្តា​ហ៍​មុន​ក្រុមហ៊ុន​យ៉ា​ហ៊ូ​ក៏​ចេញ​សេចក្តី​ប្រកាស​លើកទឹកចិត្ត​ឲ្យ​អ្នក ប្រើប្រាស់ ទាំងអស់​ផ្លាស់​ប្តូរ​លេខ​កូដ​សំងាត់ ប៉ុន្តែ​ប្រសិនបើ​គិត​ថា​មិន​ចាំបាច់​មិន​ផ្លាស់​ប្តូរ​ក៏​បាន​ដែរ​។ មាន​អ្នកវិភាគ​ផ្នែក​បច្ចេកវិទ្យា​ជា​ច្រើន​យល់​ឃើញ​ថា ការ​ហែក​ចូល​លួច​គណនេយ្យ​របស់​យ៉ា​ហ៊ូ​នា​ពេល​នេះ​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន Verizon ដែល​នឹង​ទិញ​ក្រុមហ៊ុន​យ៉ា​ហ៊ូ​ឈប់​ទិញ ឬ​ក៏​ចរចា​បញ្ចុះតម្លៃ​ប្រហែល​ពី​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​អាស្រ័យ​តាម​ចំនួន​ថយ​ចុះ​នៃ​អ្នក​ឈប់​ប្រើប្រាស់​យ៉ា​ហ៊ូ​។

ក្រុមហ៊ុន Verizon ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ផង​ដែរ​ថា ខ្លួន​បាន​ទទួល​ដំណឹង​នៃ​ការ រំលោភ​ចូល​យ៉ា​ហ៊ូ​តាំងពី​ពីរ​ថ្ងៃ​មក​ម្លេ​៉ះ ហើយ​យើង​ក៏​ទទួល​បាន​ព័ត៌មាន​តិចតួច​នៅឡើយ​ពី​បញ្ហា​នោះ​ដែរ​។ យើង​នឹង​តាមដាន​វាយតម្លៃ​លើ​ការ​ស៊ើបអង្កេត​ដែល​កំពុង​បន្ត ដោយ​ឈរ​លើ​គោល​ការ​ផលប្រយោជន៍​របស់​ក្រុមហ៊ុន ។

ក្រុមហ៊ុន​យ៉ា​ហ៊ូ​កំពុង​ដាក់​ពាក្យ​ប្តឹង​លើ​បញ្ហា​នោះ ហើយ FBI ក៏​កំពុង​បើក​ការ​ស៊ើបអង្កេត​ដែរ ៕