ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​បញ្ហា​ជា​មួ​យ​អតីត​គូស្នេហ៍​រយៈពេល​3​ខែសក់​ជ្រុះ​អស់ពី​ក្បាល ពេល​ជួប​គូស្នេហ៍​ថ្មី​សក់​ដុះ​វិញ

7 ឆ្នាំ មុន

«The Sun» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​អា​ស្លេ អាល់​កូតា​យ​ប៊ី អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​នៅ​ផ្សារ​ទំនើប​មួយ​ក្នុង​ក្រុង​សេស​ហ្វៀ​ល ចក្រភព​អង់គ្លេស ជ្រុះ​សក់​រហូត​ទំពែក​ក្បាល​ក្នុង​រយៈពេល​៣​ខែ

«The Sun» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​អា​ស្លេ អាល់​កូតា​យ​ប៊ី អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​នៅ​ផ្សារ​ទំនើប​មួយ​ក្នុង​ក្រុង​សេស​ហ្វៀ​ល ចក្រភព​អង់គ្លេស ជ្រុះ​សក់​រហូត​ទំពែក​ក្បាល​ក្នុង​រយៈពេល​៣​ខែ ខណៈ​តប់ប្រមល់​រឿង​ស្នេហា ។

នាង​អា​ស្លេ អាល់​កូតា​យ​ប៊ី បញ្ជាក់​តាម​រយៈ​សារព័ត៌មាន​ក្នុងស្រុក​ថា បច្ចុប្បន្ន​សក់​របស់​នាង​ដុះ​ដូច​ដើម​វិញ​ហើយ​ក្នុង​រយៈពេល​៤​ខែ ព្រោះ​បាន​ជួប​គូស្នេហ៍​ថ្មី ។ នាង​ចាប់ផ្ដើម​ជ្រុះ​សក់​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៤ ហើយ​គ្រូពេទ្យ​វិនិច្ឆ័យ​ថា នាង​ជ្រុះ​សក់​ដោយ​កន្លែង ដោយសារ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ។ លុះដល់​ខែកុម្ភៈ ឆ្នាំ​២០១៥ សក់​នៅ​ប្រហែល​៩៥%​ជ្រុះ​អស់ ព្រោះ​នាង​មាន​ភាព​តប់ប្រមល់​ចំពោះ​សម្ព័ន្ធភាព​ជាមួយ​គូស្នេហ៍​ដល់​ថ្នាក់​ចង់​ធ្វើ​អត្ដឃាត ។

នៅ​ពេល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​នៃ​រឿង​ស្នេហា នាង​សម្រេចចិត្ដ​ឈប់​សេពគប់​ជាមួយ​អតីត​គូស្នេហ៍ ហើយ​និយាយ​ថា គ្រប់​សរសៃសក់​ដែល​ជ្រុះ​ប្រៀប​ដូ​ជា​ភាព​ជឿជាក់​ដែល​បាន​បាត់​ពី​រូប​នាង ។ ភាព​តប់ប្រមល់​ដែល​កើតឡើង​ធ្វើ​ឱ្យ​សក់​របស់​នាង​ជ្រុះ​ជា​រៀងរាល់ថ្ងៃ ប៉ុន្ដែ​បន្ទាប់​ពី​នាង​បោះបង់​ចោល​គូស្នេហ៍​ចាស់ ក៏​បាន​ជួប​លោក​ច​ន រ៉ូ​ប៊ុ​ន​សុ​ន អាយុ​២៦​ឆ្នាំ ជា​បុគ្គលិក​ចែកចាយ​ឯកសារ​នៅ​ក្នុង​ខែមេសា ឆ្នាំ​២០១៥ ហើយ​ស្រាប់តែ​សក់​របស់​នាង​ដុះ​ដូច​ដើម និង​មាន​លក្ខណៈ​ពេញលេញ​តែ​រយៈពេល​៤​ខែ​ប៉ុណ្ណោះ ។

បច្ចុប្បន្ន នាង​អា​ស្លេ អាល់​កូតា​យ​ប៊ី មាន​សក់​ដុះ​ពេញ​ក្បាល ដោយសារ​មាន​សេចក្ដីសុខ​ជាមួយ​លោក​ច​ន រ៉ូ​ប៊ី​ន​សុ​ន ។ នាង​និយាយ​ថា «​សក់​ខ្ញុំ​អាច​ជ្រុះ​ម្ដងទៀត​ក៏​ថា​បាន ប៉ុន្ដែ​ដរាបណា​លោក​ច​ន រួមរស់​ជាមួយ​ប្រកបដោយ​ក្ដី​ស្រលាញ់ ប្រហែល​គ្មាន​ក្ដី​ទុក្ខ​ដូច​កាលពីមុន​ទេ​» ៕