ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ឆ្លង​ដែន​ខុសច្បាប់​ចំនួន​១៣៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ទប់ស្កាត់

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ចំនួន​១៣៧​នាក់ ស្រី ៦៣​នាក់ បម្រុង​ឆ្លង​ដែន​ខុសច្បាប់ ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថ្ងៃ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ចំនួន​១៣៧​នាក់ ស្រី ៦៣​នាក់ បម្រុង​ឆ្លង​ដែន​ខុសច្បាប់ ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថ្ងៃ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដឹកនាំ​ដោយ​អនុសេនីយ៍ឯក អោ​ក សំ​ណុ​ក នាយ​រង​ការិយាល័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​អូរ​បី​ជាន់ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ធ្វើការ​ទប់ស្កាត់ នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៦ ក្នុងភូមិ​សាស្ត្រ​ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។

បើ​តាម​ការ​រៀបរាប់​ពី​ពលករ​ទាំងនោះ​បាន​និយាយ​ថា ពួក​គាត់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​នេះ គឺ​ទៅ​ដោយ​ចិត្ត​ខ្លួនឯង មិន​មាន​មេខ្យល់​នោះ​ទេ​។ ហើយ​ការ​ទៅ​នេះ​ក៏​ដោយសារ​តែ​ពួក​គាត់​រួច​ពី​ធ្វើស្រែ​ចម្ការ ហើយ​គ្មាន​ការងារ​ធ្វើ​ក៏​នាំ​គ្នា​ទៅ​ធ្វើ​ចំណាកស្រុក​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ គឺ​ដើម្បី​ទៅ​ធ្វើ​កម្មករ​ដាំដំឡូង​មី ដាំពោត និង​អំពៅ នៅ​ខេត្ត​ស្រះ​កែវ និង​ខេត្ត​ត្រា​ត​។ ពួក​គាត់ ឆ្លង​ដែន​តាម​ច្រក​អូរ​បី​ជាន់ ច្រក​ក្តឹប​ថ្ម និង​ច្រក​ចម្ការ​គ ដោយ​បង់​ឲ្យ​យោធា​ប្រចាំការ​នៅ​តាម​នីមួយ​ៗ​នោះ ពី​៥​ពាន់​ទៅ​១​ម៉ឺន​រៀល ទើប​អនុញ្ញាត​ឲ្យ​ពួក​គាត់​ទៅ​។​

លោក​វរសេនីយ៍ត្រី ឡាយ គឹ​ម​លួ​ន នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន បាន​បញ្ជាក់​ផង​ដែរ​ថា ពលករ​ទាំង​១៣៧​នាក់ មាន​ស្រី​៦៣​នាក់ ក្នុង​នោះ​គឺ​ពួក​គាត់​មក​ពី​ខេត្តបន្ទាយមានជ័យ ចំនួន​៦២​នាក់ ស្រី​២៩​នាក់ ខេត្តកំពង់ធំ​ចំនួន​២៩​នាក់ ស្រី​១៣​នាក់ និង​ខេត្តសៀមរាប​ចំនួន​ស្រី​៤៦​នាក់ ស្រី​២១​នាក់​។ ពលករ​ទាំងនេះ​ត្រូវ​បាន​ធ្វើការ​អប់រំ​ណែនាំ​អំពី​បញ្ហា​ប្រឈម​នានា ចំពោះ​ការ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​គាត់​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ដើម្បី​ទៅ​ធ្វើ​ឯកសារ​ត្រឹមត្រូវ​តាម​ច្បាប់​៕