ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា – ព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងភាពកក់ក្តៅ​​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាស​អំពាវនាវដល់សមាគមទេសចរណ៍ ផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធ ចូលរួម​ផ្សព្វផ្សាយព័ត៌មានដ៏សំខាន់ៗ ដល់ដៃគូអន្តរជាតិទាំងអស់ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិឱ្យមកទស្សនាកម្ពុជា ក្រោមពាក្យស្លោកថ្មីថា…

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាស​អំពាវនាវដល់សមាគមទេសចរណ៍ ផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធ ចូលរួម​ផ្សព្វផ្សាយព័ត៌មានដ៏សំខាន់ៗ ដល់ដៃគូអន្តរជាតិទាំងអស់ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិឱ្យមកទស្សនាកម្ពុជា ក្រោមពាក្យស្លោកថ្មីថា «កម្ពុជា – ព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងភាពកក់ក្តៅ​»។

ក្រសួងទេសចរណ៍ បានប្រកាសដូច្នេះ នៅក្នុងសេចក្តីជូនដំណឹង នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ស្តីពី ការកែសម្រួលលក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរអន្តរជាតិ ដែលមិនបានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញ។

ក្នុងសេចក្តីប្រកាស  ក្រសួងទេសចរណ៍ បាន​ជម្រាបជូនសមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យបានជ្រាបថា “កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងភាពកក់ក្តៅ​”​ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលរយៈពេលនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរអន្តរជាតិ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញដូចខាងក្រោម៖ ១. កែសម្រួល​រយៈពេល​ធ្វើ​ចត្តាឡីស័ក ពីរយៈពេល ១៤ ថ្ងៃ មកនៅត្រឹមរយៈពេល ៧ ថ្ងៃ។ ២. កែសម្រួលលក្ខខណ្ឌ​ធ្វើតេស្ដ​ចំពោះអ្នកធ្វើចត្តាឡីស័កដូចតទៅ៖ ក). អ្នកដំណើរអន្តរជាតិចូលកម្ពុជាតាមផ្លូវអាកាស ត្រូវធ្វើតេស្តរហ័ស នៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។ ខ). អ្នកដំណើរអន្តរជាតិដែលចូលកម្ពុជាតាមផ្លូវគោក ត្រូវធ្វើតេស្ត​រហ័ស​ចំនួនពីរលើក។ ការធ្វើតេស្តលើកទីមួយ មុនពេលចូលមណ្ឌលចត្តាឡីស័ក និងការធ្វើតេស្តលើកទីពីរ នៅថ្ងៃទី៧ នៃការធ្វើចត្តាឡីស័ក ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។

ក្នុងសេចក្តីប្រកាស ដាច់ដោយឡែកមួយទៀត នៅថ្ងៃទី២១ ខែមេសានេះ ក្រសួងទេសចរណ៍ ក៏បានប្រកាស ស្តីពី ការប្រគល់ភារកិច្ចត្រួតពិនិត្យវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ របស់អ្នកដំណើរ មកពីបរទេស ជូនដល់​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ច្រកទ្វារ​អន្តរជាតិផ្លូវទឹក និងផ្លូវ​អាកាស ព្រមទាំង​ច្រកទ្វារទ្វេភាគី និងច្រកទ្វារតំបន់៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ