ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រំ សំណាង និងអ៊ុ​ង វិ​រៈ សង្ឃឹមថា​មិន​ដើរ​តាម​គន្លង​មាស ភារ​ម្យ និង​សុខ ទូច ពេល​ជួប​កីឡាករ​ថៃ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍ PNN ​ថ្ងៃអាទិត្យ ទី​៩ តុលា ខាង​មុខ​នេះ បាន​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​២​ហើយ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍ PNN ​ថ្ងៃអាទិត្យ ទី​៩ តុលា ខាង​មុខ​នេះ បាន​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​២​ហើយ ។ ព្រំ សំណាង និង អ៊ុ​ង វិ​រៈ មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១​ដូច​គ្នា​សង្ឃឹមថា​មិន​ដើរ​តាម​គន្លង​មាស ភារ​ម្យ មក​ពី​ក្លិប​កងទ័ពជើងទឹក និង​សុខ ទូច មក​ពី​ក្លិប​ដែនសមុទ្រ​មាន​រិ​ទ្ធ ដែល​សុទ្ធតែ​ត្រូវ​សន្លប់​នៅ​ក្រោម​កណ្ដាប់ដៃ​កីឡាករ​ថៃ​ទាំង​២​នាក់​នោះ​ទេ ។

ព្រំ សំណាង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ណា​ក់ រ៉​ប​ដាំ ចំណែក អ៊ុ​ង វិ​រៈ ប្រកួត​ជាមួយ​ឡាករ​ថៃ​ឈ្មោះ តុង​ចៃ ច​.​ចា​ណា​ធីប ដែល​ឈ្មោះ​ក្រៅ​ហៅ​ថា ភេ​ច បូ​ផា។ រវាង ព្រំ សំណាង និង​កីឡាករ​ថៃ ណា​ក់ រ៉​ប​ដាំ មាន​ប្រវត្តិ​ប្រកួត​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ។ ព្រំ សំណាង ធ្លាប់​ប្រកួត​បាន​៧៨​ដង ឈ្នះ​៦៥​ដង ចាញ់​១០​ដង និង​ស្មើ​៣​ដង រីឯ​កីឡា​ករ​ថៃ​ធ្លាប់​ប្រកួត​បាន​៨៥​ដង ឈ្នះ​៧២​ដង ចាញ់​១០​ដង និង​ស្មើ​៣​ដង ។ កីឡាករ​ទាំង​២​រូប​ធ្លាប់​ជួប​គ្នា​ម្ដង​រួច​មក​ហើយ​កាលពី​ប៉ុន្មាន​ខែ​មុន​ដែល​កាល​ណោះ ព្រំ សំណាង ជា​អ្នក​ចាញ់​ពិន្ទុ ទើប​លើក​នេះ​គេ​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ។

ចំណែក​អ៊ុ​ង វិ​រៈ ត្រូវ​បាន​អ្នក​ធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន​និយាយ​ថា ពិបាក​វាយតម្លៃ​ពី​លទ្ធផល​ទុក​មុន​បាន​ណាស់ ដោយសារ​កីឡាករ​ថៃ​ដែល​រូបគេ​ត្រូវ​ជួប​លើក​នេះ​គឺជា​ជើង​ខ្លាំង​ល្បីឈ្មោះ​ប្រចាំ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ថៃ ។ យោង​តាម​ប្រវត្តិ កីឡាករ​ថៃ​តុង​ចៃ ច​.​ចា​ណា​ធីប ហៅ​ភេ​ច បូ​ផា ធ្លាប់​ប្រកួត​បាន​១២៥​ដង ឈ្នះ​១០០​ដង និង​ចាញ់​២៥​ដង ចំណែក អ៊ុ​ង វិ​រៈ ធ្លាប់​ប្រកួត​បាន​៨៦​ដង ឈ្នះ​៧៦​ដង ចាញ់​៩​ដង ស្មើ​១​ដង ។ ទោះបី​យ៉ាងណា អ៊ុ​ង វិ​រៈ ក៏​មិនធម្មតា​ប៉ុន្មាន​ដែរ គេ​ធ្លាប់​យកឈ្នះ​កីឡាករ​ជើង​ខ្លាំង​ថៃ​ជា​ច្រើន​នាក់​រួច​មក​ហើយ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ អ៊ុ​ង វិ​រៈ នៅ​តែ​មាន​ជំនឿ​ចិត្ត​ឈ្នះ​ច្រើន​ជាង​ចាញ់ ។

ក្រៅពី​គូ​ដណ្ដើម​ខ្សែក្រវាត់​នេះ​ទៅ​នៅ​មានការ​ប្រកួត​ដណ្ដើម​ជើងឯក​ម៉ា​រ៉ា​តុ​ន​ចំនួន​២​គូ​ទៀត ដែល​មាន​កីឡាករ ចៅ រស់ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ផាត សូ​ដា​មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា និង​កីឡាករ សៅ ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ឡុ​ង វ៉ា​ន់​ត មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ៕