ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ត​ខ្លាំង​ពេក ព្រោះតែ​ម្តាយ​មិន​ដណ្ដឹងប្រពន្ធ​ឲ្យ

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ ព្រោះតែ​តូចចិត្ត​ម្តាយ​បដិសេធ​មិន​ដណ្ដឹងប្រពន្ធ​ឲ្យ ស្រាប់តែ​សម្រេចចិត្ត​ចង.ក​ធ្វើ​អត្តឃា.ត​ខ្លួនឯង ។ ហេតុការណ៍​ប្រទះ​ឃើញ …

ខេត្ត​ប៉ៃលិន ៖ បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ ព្រោះតែ​តូចចិត្ត​ម្តាយ​បដិសេធ​មិន​ដណ្ដឹងប្រពន្ធ​ឲ្យ ស្រាប់តែ​សម្រេចចិត្ត​ចងក​ធ្វើ​អត្តឃាត​ខ្លួនឯង ។ ហេតុការណ៍​ប្រទះ​ឃើញ​សព​ចង​.​ក​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អូរ​អណ្ដូង ស្រុក​សាលា​ក្រៅ ។

ប្រភព​មន្ដ្រី​នគរបាល​ស្រុក​សាលា​ក្រៅ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឆែម ចាន់​ថន អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា កាលពី​២-៣​ថ្ងៃមុន​កើតហេតុ​ជន​រង​គ្រោះ​បាន​សុំ​ម្តាយ​ទៅ​ដណ្ដឹងប្រពន្ធ​ឲ្យ តែ​ត្រូវ​ម្តាយ​បដិសេធ​ដោយសារ​ពុំ​ទាន់​មាន​លុយ​គ្រាន់ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​តូច​ចិត្តជា​ខ្លាំង ហើយ​បន្ទាប់​មក​ក៏​តែងតែ​ឈ្លោះប្រកែក​គ្នា​ជា​រឿយ​ៗ លុះ​នៅ​ព្រឹក​កើតហេតុ​ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចង​.​ក​ធ្វើ​អត្តឃាត​តែ​ម្តង ។

សមត្ថកិច្ច​ជំនាញ​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​ចងក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន រួច​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕