ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វ័យ​២០​ឆ្នាំ​ម្នាក់​ជិះ​ម៉ូតូ​កង់​បី​អស់​៣០​ម៉ឺន​រៀល​ហើយ នៅ​តែ​រក​ផ្ទះ​មិនឃើញ​ទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

ស្ត្រី​វ័យ​២០​ឆ្នាំ​ម្នាក់​មានមុខ​រប​ជារ​បុគ្គលិក​ហាង​ផឹកស៊ី​មួយ​កន្លែង ហើយ​ត្រូវ​បាន​មិត្តភក្ដិ​បបួល​ទៅ​ផឹកស្រា​ក្រឡុក​នៅ​ក្នុង​ហាង​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ចោម​ចៅ ។ ចំណែក​មិត្តភក្ដិ​របស់​នាង​សុទ្ធតែ​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​២០​ឆ្នាំ​ម្នាក់​មានមុខ​រប​ជារ​បុគ្គលិក​ហាង​ផឹកស៊ី​មួយ​កន្លែង ហើយ​ត្រូវ​បាន​មិត្តភក្ដិ​បបួល​ទៅ​ផឹកស្រា​ក្រឡុក​នៅ​ក្នុង​ហាង​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ចោម​ចៅ ។ ចំណែក​មិត្តភក្ដិ​របស់​នាង​សុទ្ធតែ​មាន​សង្សារ ហើយ​ក្រោយ​ពី​ចប់​ការ​ផឹកស៊ី​រួច​ក៏​បែក​គ្នា មិត្តភក្ដិ​របស់​នាង​បាន​ទៅ​ជាមួយ​សង្សារ​បាត់​អស់ ចំណែក​នាង​វិញ​អត់​សង្សារ​នឹង​គេ​ក៏​ជិះ​ម៉ូតូ​កង់​បី​១​គ្រឿង ដើម្បី​ត្រឡប់​ទី​ផ្ទះ​ជួល​វិញ​ម្នាក់ឯង​។

ប៉ុន្តែ​ខណៈនោះ​នាង​ស្រវឹង​យ៉ាង​ខ្លាំង រហូត​វង្វេង​រក​ផ្លូវ​ទៅ​ផ្ទះ​ជួល​ពុំ​ឃើញ​ឡើយ ហើយ​អ្នក​រត់​កង់​បី​បាន​ដឹក​ចុះ​ដឹក​ឡើង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ស្ទើរ​ពេញ​១​យប់​។ ដោយសារ​តែ​រក​កន្លែង​ស្នាក់​នៅ​របស់​នាង​អត់​ឃើញ អ្នក​រត់​ម៉ូតូ​កង​បី​បាន​សម្រេចចិត្ត​ឈប់​ដឹក និង​គិតលុយ​ពី​នាង​ចំនួន​៣០​ម៉ឺន​រៀល បន្ទាប់​មក​ឲ្យ​អ្នក​រត់​ម៉ូតូឌុប​ដឹក​នាង​ទៅ​ប្រគល់​ជូន​នគរបាល​តែ​ម្ដង​។

នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ទទួល​នាង​ពី​អ្នក​រត់​ម៉ូតូឌុប​ឲ្យ​ស្នាក់​នៅ​ប៉ុស្តិ៍​នា​វេលា​ម៉ោង​ប្រមាណ​ជាង​៣​ជិត​ភ្លឺ ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២២ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​សាច់ញាតិ​ឲ្យ​ទៅ​ទទួលយក​នាង​ត្រឡប់​ទៅ​វិញ​។ ប៉ុន្តែ​រក​ពុំ​ឃើញ​សោះ ព្រោះតែ​សួរនាំ​ទៅ​នាង​បាត់​ការ​ចង​ចាំ ព្រោះតែ​ស្រវឹង​ខ្លាំង​ពេក ។ លុះ​ពេល​ស្នាក់​នៅ​ប៉ុស្តិ៍​នគរបាល​អស់​ជា​ច្រើន​ម៉ោង រហូត​មក​ដល់​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​នោះ ទើប​នាង​ស្វាង​ស្រវឹង ហើយ​ក៏​អាច​ចង​ចាំ​ពី​កន្លែង​ដែល​នាង​ស្នាក់​នៅ​ឡើង​វិញ​។

ខណៈ​ពេល​នោះ​នាង​បាន​និយាយ​ប្រាប់​នគរបាល​ថា នាង​អាយុ​២០​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​ផឹកស៊ី​មួយ​កន្លែង មានស្រុក​កំណើត​នៅ​ឯ​ខេត្តកំពង់ឆ្នាំង ។ នាង​បាន​ចាក​ចេញពី​ស្រុក​កំណើត​មក​ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​បុរី​សែន​មនោ​រម្យ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ជាមួយ​បង​ៗ​របស់​នាង​ដែល​ជា​កម្មករ​រោងចក្រ​កាត់ដេរ​។

នាង​បាន​ប្រាប់​ទៀត​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ​នោះ ក្រោយ​ពេល​ចេញពី​ធ្វើការ មិត្តភក្តិ​ស្រី​ៗ​របស់​នាង​បាន​បបួល​ដើរ​លេង បន្ទាប់​មក​បាន​នាំ​គ្នា​ផឹកស្រា​ក្រឡុក​ជុំ​គ្នា រហូត​ដល់​យប់​ជ្រៅ ទើប​ឈប់ ហើយ​បាន​បែកផ្លូវ​គ្នា ។ ខណៈ​ពេល​នោះ​ដោយសារ​មិត្តភក្ដិ​របស់​នាង​សុទ្ធតែ​មាន​សង្សារ ពួក​គេ​ក៏​ទៅ​តាម​សង្សារ​បាត់​អស់ នៅ​សល់​តែ​នាង​ម្នាក់ឯង​បាន​ជិះ​ម៉ូតូ​កង់​បី​១​គ្រឿង ដើម្បី​ត្រឡប់​ទី​ផ្ទះ​ជួល​វិញ​។

នាង​ប្រាប់​បន្ត​ថា ប៉ុន្តែ​ពេល​នោះ ព្រោះតែ​ស្រវឹង​ខ្លាំង​ពេក នាង​ពុំ​អាច​រក​ផ្លូវ​ទៅ​ផ្ទះ​វិញ​ឃើញ​ឡើយ នាង​បាន​ប្រាប់​ឲ្យ​អ្នក​រត់​ម៉ូតូ​កង់​បី​ដឹក​នាង​ដើរ​រក​ផ្ទះ​ជួល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ជា​ច្រើន​ម៉ោង​នៅ​តែ​រក​ពុំ​ឃើញ​សោះ​។ ពេល​នោះ​ពូ​អ្នក​រត់​ម៉ូតូ​កង់​បី ក៏​បាន​ធុញទ្រាន់ និង​រអ៊ូរទាំ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ឈប់​ដឹក​នាង​តទៅ​ទៀត និង​បាន​យក​ថ្លៃ​ឈ្នួល​ចំនួន​៣០​ម៉ឺន​រៀល បន្ទាប់​មក​ប្រគល់​នាង​ទៅ​ឲ្យ​អ្នក​រត់​ម៉ូតូឌុប​ដឹក​នាង​យក​មក​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ តែ​ម្ដង​។

នគរបាល​បាន​និយាយ​ថា នៅ​ពេល​ទទួល​នាង​ពី​អ្នក​រត់​ម៉ូតូឌុប យក​មក​ធ្វើការ​សាកសួរ នាង​អត់​ដឹង​អ្វី​ឡើយ ដឹក​តែ​ថា ទើប​មក​ពី​ផឹកស្រា​ក្រឡុក​ជាមួយ​មិត្តភក្ដិ​តែ​ប៉ុណ្ណោះ ហើយដោយ​សារ​តែ​បែប​នេះ នគរបាល​ពុំ​អាច​ជួយ​រក​ផ្ទះ​ជួល​ដែល​នាង​ស្នាក់​នៅ​ឃើញ​ឡើយ​។ នាង​ក៏​បាន​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ រហូត​ដល់​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល ទើប​ស្វាង​ស្រវឹង និង​សួរនាំ​ដឹង​រឿង ដឹង​ពី​ក​ន្លែ​ស្នាក់​នៅ ។ ចំណែក​បងប្អូន​របស់​នាង​ក៏​បាន​ទាក់ទង​មក​កាន់​នគរបាល​ផង​ដែរ បន្ទាប់​មក​អ្នក​ស្គាល់គ្នា​ក៏​បាន​ជូន​នាង​ត្រឡប់​ទៅ​កាន់​ផ្ទះ​ជួល​វិញ ដោយ​សុវត្ថិភាព​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ