ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែក​ណាស់! ​តើបុរស​​ផ្សេងទៀតអាចធ្វើដូច​គាត់បានឬទេ?

7 ឆ្នាំ មុន

ជប៉ុន ​៖ បុរសចំណាស់​​កូន​២​ម្នាក់ លោក Senji Nakajima អាយុ​៦១​ឆ្នាំ ​បាន​ប្រាប់​​ទៅ​ពិភពលោក​​ថា គាត់​បាន​​រក​ឃើញ​ស្នេហ៍​ពិត​​របស់គាត់​ហើយ ​ហើយស្នេហ៍​ពិត​នោះ គឺជាមួយនឹង​​តុក្កតា​​សិច ​។

ជប៉ុន ​៖ បុរសចំណាស់​​កូន​២​ម្នាក់ លោក Senji Nakajima អាយុ​៦១​ឆ្នាំ ​បាន​ប្រាប់​​ទៅ​ពិភពលោក​​ថា គាត់​បាន​​រក​ឃើញ​ស្នេហ៍​ពិត​​របស់គាត់​ហើយ ​ហើយស្នេហ៍​ពិត​នោះ គឺជាមួយនឹង​​តុក្កតា​​សិច ​។

បុរស​​ចម្លែក​ម្នាក់​នេះ បាន​​ស្រលាញ់​នារី​តុក្កតាដែល​គ្មាន​ជីវិត​នោះខ្លាំង​​ណាស់ ដល់​ថ្នាក់​គាត់​​ហៅ​នាង​ថា ​ជា​មិត្ត​ស្រី​ថែម​ទៀត​​ផង​។ គាត់​​បាន​ដាក់​ឈ្មោះ​​ឱ្យនាងតុក្កតា​ថា «Saori» ​។ គាត់​បាន​និយាយ​ថា ​គាត់​​លង់​ស្នេហ៍​នាង​តាំងពី​គាត់​បានឃើញ​នាង​ កាលពី​៦​ឆ្នាំ​មុន​​មក​​ម្ល៉េះ​ ។ យើង​ស្ទើរតែ​មិន​ជឿ​ថា​ បុរស​ម្នាក់​នេះ​ សុខចិត្ត​ចាកចោល​ប្រពន្ធ​ ​និង​កូន​២​នាក់ មក​​យក​តុក្កតា​​សិច​​​នេះ​សោះ​ ។ 

គាត់​បន្ថែម​ទៀត​ថា គាត់​ពិតជា​រីករាយ​ណាស់ ​ដែលមាន​ស្នេហា​ល្អ​ឥត​ខ្ចោះ​បែប​នេះ ​។ គាត់​បាន​យក​នាង​ទៅ​ផ្សារ​ដើរ​ទិញ​ខោអាវ​។ គាត់​សិតសក់​ឲ្យ​នាង ​ដូច​ជា​មនុស្ស​មែនទែន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គាត់​ដាក់​ខ្សែ​ក្រ​វ៉ា​ត់​ឱ្យនាង​ ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត ធ្វើ​ដូច​នាង​​​​មានជីវិត​។ ពេល​ទៅ​ណា​មក​ណា គាត់​ដាក់​នាង​ក្នុង​រទេះរុញ​ ហើយ​ដើរ​ដូច​គូស្នេហ៍​មនុស្ស​និង​មនុស្ស​ ។  អ្វី​ដែល​លើស​ខ្លាំង​ទៀត​នោះ គាត់​ក៏​បាន​ដេក​ជាមួយ​តុក្កតា​សិច​របស់​គាត់​ ។

យើង​សុំ​បង្ហាញ​ពី​សេចក្តី​ស្នេហា​ដ៏​ផ្អែមល្ហែម​របស់គាត់​ជា​ច្រើន​សន្លឹក ដែល​​ក្នុង​នោះ ​មាន​រូប​បង្ហាញ​ពី​សកម្មភាព​គាត់​ងូតទឹក​អង្អែល​ខ្នង​ឱ្យ​នាង​ជាដើម​។