ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ប៉ុស្តិ៍​នគរបាលម្នាក់ និង​មន្ត្រី​នគរបាល​ម្នាក់ ត្រូវ​ពលី​​ជីវិត​ក្នុង​ការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន

2 ឆ្នាំ មុន
  • កណ្តាល

លោក ជុច សុភា នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទួល​ព្រេ​ជ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល រួម​ជាមួយនឹង​មន្ត្រី​នគរបាល​ម្នាក់​ទៀត​មានឈ្មោះ រឹម សុ​ផា​ន់​ណា នៅ​ផ្នែក​ប្រឆាំង​គ្រឿង​ញៀ​.​ន​ស្រុក​អង្គស្នួល ត្រូវ​បាន​ពលី​ជីវិត​ក្រោម​ស្នាដៃ

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បន្ត​ថា លោក ជុច សុភា នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទួល​ព្រេជ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល រួម​ជាមួយនឹង​មន្ត្រី​នគរបាល​ម្នាក់​ទៀត​មានឈ្មោះ រឹម សុ​ផា​ន់​ណា នៅ​ផ្នែក​ប្រឆាំង​គ្រឿង​ញៀ​.​ន​ស្រុក​អង្គស្នួល ត្រូវ​បាន​ពលី​ជីវិត​ក្រោម​ស្នាដៃ​ក្រុម​ឧក្រិដ្ឋជន​គ្រឿង​ញៀ​.​ន ខណៈ​ពេល​ដែល​លោក​ដឹក​នាំ​កម្លាំង​ចុះ​ទៅ​ធ្វើ​បង្ក្រាប ហើយ​ក៏​ត្រូវ​បាន​ក្រុម​ជួញដូរ​គ្រឿង​ញៀ​.​ន​ទាំងនោះ ប្រើប្រាស់​កាំភ្លើងខ្លី​ម៉ា​រ៉ូ​ឡូ​បាញ់ប្រហា​.​រតដៃ​ជាមួយ​សមត្ថកិច្ច​វិញ​។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុងភូមិ​ច​ន្ទ្រា​ថ្មី ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​បាន​មុខសញ្ញា​ក្រុម​ជួញដូរ​គ្រឿង​ញៀ​.​ន​ខាងលើ កំពុង​ធ្វើ​សកម្មភាព​នៅ​ក្នុងផ្ទះ​តៀម​មួយ​កន្លែង​។ ពេល​នោះ លោកនាយ​ប៉ុស្តិ៍​រង​គ្រោះ​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ក្រោម​ឱវាទ​កម្លាំង​ប្រជា​ការពារ ចុះ​ទៅ​ធ្វើការ​បង្ក្រាប ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​នៅ​ពេល​ដែល​សមត្ថកិច្ច​ទៅ​ដល់ ក្រុម​ជនសង្ស័យ​បានដឹង​ខ្លួន​មុន ហើយ​គ្រាន់តែ​កម្លាំង​នគរបាល​បើកទ្វារ​ផ្ទះ​នោះ​ចូល​ទៅ ក្រុម​ជនសង្ស័យ​ពុំ​ព្រម​ឲ្យ​ចូលចាប់​ខ្លួន​ស្រួល​ៗ​នោះ​ទេ ។ ពេល​នោះ​ពួក​គេ​ក៏​បាន​ធ្វើ​សកម្មភាព​បាញ់ប្រហា​.​រម​កលើ​កម្លាំង​នគរបាល​មុន បណ្ដាល​ឲ្យ​ត្រូវ​លោកនាយ​ប៉ុស្តិ៍​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រីឯ​មន្ត្រី​នគរបាល​ម្នាក់​ទៀត​រង​របួសធ្ងន់ និង​បាន​ស្លា​.​ប់​បាត់បង់​ជីវិត ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក នគរបាល​បាន​បាញ់​តបត​វិញ បណ្ដាល​ឲ្យ​ត្រូវ​ជនសង្ស័យ​ម្នាក់​ដែល​មានឈ្មោះ​ធី​ម ឌឿ​ន ហៅ​ពែ​ក ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្បែង ឃុំ​សំរោង​លើ រង​របួស​ដៃ​ធ្ងន់ និង​ម្នាក់​ទៀត​ពុំ​ទាន់​ស្គាល់ឈ្មោះ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា​ជា​មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀ​.​ន​ជា​យូរ​មក​ហើយ (​មុខសញ្ញា​ចាស់​) ចំណែក​បក្សពួក​មួយ​ចំនួន​ទៀត​កំពុង​រត់គេច​ខ្លួន ហើយ​កម្លាំង​នគរបាល​កំពុង​តាម​ចាប់ខ្លួន​បន្ត​ទៀត​។

គួររំលឹកថា ៖ មុន​នេះ​បន្តិច មាន​ករណី​បា.ញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ធ្វើ​ឱ្យ​លោក​មេ​ប៉ុស្តិ៍​ម្នាក់​ស្លា​.​ប់
ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​បន្ត​ទៀត​។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ