ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត​សាលដីកា​តុលាការ​កំពូល​ជា​លើក​ទី​២ រឹបអូស​ដី និង​ផ្ទះ​ប្រគល់​ឱ្យ​ម្ចាស់បំណុល

1 ឆ្នាំ មុន
  • ភ្នំពេញ

ផ្ទះ​និង​ដី​កេរ្តិ៍​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​ចម្រុះ​ប្រមាណ​ជិត​១០០​នាក់​ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​ជា​លើក​ទី​២ ដោយ​រឹម​អូស​យក​ប្រគល់​អោយ​ម្ចាស់បំណុល ដើម្បី​ទទួល​បាន​

រាជធានី​ភ្នំពេញ ៖ ផ្ទះ​និង​ដី​កេរ្តិ៍​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​ចម្រុះ​ប្រមាណ​ជិត​១០០​នាក់​ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​ជា​លើក​ទី​២ ដោយ​រឹម​អូស​យក​ប្រគល់​អោយ​ម្ចាស់បំណុល ដើម្បី​ទទួល​បាន​កាន់កា​.​ប់​ជា​ម្ចាស់​ស្របច្បាប់​។ ការ​អនុវត្ត​សាលដីកា​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​និង​ដី​មួយ​កន្លែង ដែល​ស្ថិត​នៅ​ភូមិ​ក្បាលកោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ទៅ​តាម​អំណាច​សាលដីកា​រដ្ឋប្បវេណី លេខ ១៦៨«​ឆ​» ចុះ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២១៩ របស់​តុលាការ​កំពូល​។

ការ​ប្រើ​កម្លាំង​ចុះ​រឹបអូស​ផ្ទះ និង​អចលនទ្រព្យ​នេះ ដឹកនាំ​ដោយ​លោក ច្រែង ម៉ិ អាជ្ញាសាលា​នៃ​សាលាដំបូង​រាជ ធានី​ភ្នំពេញ និង​លោក កៅ សា​រ៉ា​វុ​ធ អភិបាលរង​ខណ្ឌ​ជ្រោយចង្វារ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា សំណុំរឿង​រដ្ឋប្បវេណី​នេះ បាន​ប្តឹងផ្តល់​គ្នា​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ រវាង​ដើមបណ្តឹង​ឈ្មោះ​ផា​ន់ យ៉ា​ន់​ណា ភេទ​ស្រី និង​ចុង​ចម្លើយ​ឈ្មោះ​ខោល សំណាង ភេទ​ប្រុស ដែល​ជា​បងប្អូន​ជីដូនមួយ​គ្នា (​ម្តាយ​និង​ម្តាយ​បងប្អូន​បង្កើត​)​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ បាន​ជួប​កូនបំណុល ព្រមទាំង​សាច់ញាតិ ហើយ​អាជ្ញាសាលា និង​គណៈ​ក​ម្មា​ការ​បាន​សម្របសម្រួល ហើយ​ភាគី​កូនបំណុល​ដែល​ជា​អ្នក​ចាញ់ក្តី មិន​មានការ​តវ៉ា​ចំពោះ​ការ​អនុវត្ត​នេះ​ទៀត​ឡើយ​។ គណៈកម្មការ ក៏​បាន​អនុវត្ត​ទៅ​តាម​ខ្លឹមសារ នៃ​សាលដីកា​រដ្ឋប្បវេណី​លេខ ១៦៨«​ឆ​» ចុះ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ ២០១៩ របស់​តុលាការ​កំពូល​ជា​លើក​ទី​២ ដោយ​ធ្វើការ​ប្រគល់​អចលនវត្ថុ​ដែល​ជា​កម្មវត្ថុ​នៃ​ការ​អនុវត្ត​រួម​មាន ដី មាន​ប័ណ្ណ​ម្ចាស់​កម្មសិទ្ធិ​កាន់កា​.​ប់​លេខ J1១៦៩៧ ចុះ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ ១៩៩៣ និង​ផ្ទះ​ដែល​ស្ថិត​នៅ​លើ​ដី​មាន​ប័ណ្ណកម្មសិទ្ធិ​លេខ​ខាងលើ ស្ថិត​នៅ​ភូមិ​ក្បាលកោះ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ អោយទៅ​ម្ចាស់បំណុល នៃ​ការ​អនុវត្ត​ឈ្មោះ ផា​ន់ យ៉ា​ន់​ណា ដើម្បី​ទទួល​បានការ​កាន់កា​.​ប់​ជា​ម្ចាស់​ស្របច្បាប់​ចាប់ពី​ពេល​នេះ​តទៅ​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ កូនបំណុល​ក៏​បាន​រុះរើ​របស់របរ​ចេញ​ដោយ​ស្ម័គ្រចិត្ត​។ ហើយ​អ្វី​ដែល​មានការ​ចាប់អារម្មណ៍​នោះ ភាគី​ចាញ់ក្តី​ក៏​បាន​រើ​ធាតុ​ឪពុក​ម្តាយ​ចេញ​ទាំង​មិន​អស់ចិត្ត​ផង​ដែរ​។

តាម​ម្ចាស់បំណុល​បានអោយ​ដឹង​ថា ផ្ទះ​និង​ដី​នោះ គឺជា​កេរ្តិ៍​របស់​ឪពុក​ម្តាយ​របស់​គាត់​តាំងពី​សង្គមចាស់​ម្ល៉េះ​។ ក្រោយ​ឆ្នាំ​១៩៧៩ ឪពុក​ម្តាយ​បាន​ស្លា​.​ប់​ចោល​អស់ នៅ​សល់​តែ​គាត់​ជា​កូនកំព្រា​រស់នៅ​លើ​ដី​នោះ ។ លុះ​ក្រោយមក​ម្តាយធំ​ដែល​ជា​ម្តាយបង្កើត​របស់​កូនបំណុល ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​មក​សុំ​រស់នៅ​ជាមួយ ។

ម្ចាស់បំណុល​បានអោយ​ដឹង​ទៀត​ថា ខណៈនោះ​នៅ​ឆ្នាំ​១៩៩៣ គាត់​ក៏​បាន​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ដោយ​មានការ​ឯកភាព​ពី​ម្តាយធំ ។ រយៈពេល​ក្រោយមក​ទៀត គាត់​មានគ្រួសារ ក៏​បាន​ទៅ​រស់នៅ​ខាង​ប្តី​មួយ​រយៈ ក៍បាន​ត្រឡប់​មក​វិញ ហើយ​ត្រូវ​បាន​ម្តាយធំ ព្រមទាំង​កូន ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​ដេញ​ចេញ​មិន​អោយ​នៅ ក៏​មានការ​ប្តឹងផ្តល់​គ្នា​តាំងពី​ឆ្នាំ​២០០៥ ហើយ​ក៏​ឈាន​ទៅ​ឈ្នះក្តី​នៅ​តុលាការ​កំពូល និង​ត្រូវ​បាន​អនុវត្ត​បាន​សម្រេច​នៅ​ពេល​នេះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ