ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Google​និយាយ​ថា​លា​ហើយ​ម៉ាក​Nexus

7 ឆ្នាំ មុន

យោង​តាម​គេហ​ហ​ទំព័រ Android Central បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​យក្ស​ក្នុង​ការ​ស្វែងរក​អ្វី​គ្រប់យ៉ាង Google ដែល​បាន​បង្កើត​ម៉ាក​ទូរស័ព្ទ Nexus កាលពី​ឆ្នាំ​២០១០​នោះ​សម្រេច​លុប​ចោល​ម៉ាក​នេះ​ចេញពី​ក្រុមហ៊ុន

យោង​តាម​គេហ​ហ​ទំព័រ Android Central បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​យក្ស​ក្នុង​ការ​ស្វែងរក​អ្វី​គ្រប់យ៉ាង Google ដែល​បាន​បង្កើត​ម៉ាក​ទូរស័ព្ទ Nexus កាលពី​ឆ្នាំ​២០១០​នោះ​សម្រេច​លុប​ចោល​ម៉ាក​នេះ​ចេញពី​ក្រុមហ៊ុន ហេតុ​ដូច្នេះ​ជំនាន់​ថ្មី​របស់​ទូរស័ព្ទ Nexus គឺ​គ្មាន​ទៀត​ទេ​។ អ្វី​ដែល​ប៉ះពាល់​បំផុត​នោះ​គឺ​ដែល​មាន​ទូរស័ព្ទ Nexus 5 ដែល​ត្រូវ​ទទួល​បានការ​ដំឡើង​ដល់​Android 7.0 ដែល​គេ​ឲ្យ​ឈ្មោះ​ថា Nougat នោះ ។ តាម​ធម្មតា Nexus5 ផលិត​នៅ​ឆ្នាំ​២០១៥ ហេតុនេះ​ក្រុមហ៊ុន​ត្រូវ​បន្ត​តំឡើង​សមត្ថភាព​ដល់​ទូរស័ព្ទ​នេះ​ពី​ឆ្នាំ​បន្ទាប់​ពី​លក់​ចេញ​ព្រោះ​វា​ជា​ការ​សន្យា​របស់​ក្រុមហ៊ុន google ។

ពេល​នេះ​ខាង​ក្រុមហ៊ុន Google ក៏​មិន​ទាន​ប្រាប់​ពី​មូលហេតុ​ឲ្យ​ច្បាស់​ថា ហេតុ​អ្វី​បានជា​ខ្លួន​សម្រេច​បោះបង់​ម៉ាក Nexus ដែល​មាន​អាយុ​៦​ឆ្នាំ​នោះ តែ​ក្រុមហ៊ុន​ថា​ខ្លួន​នឹង​បន្ត​ផលិត​ទូរស័ព្ទ​ដែរ ដោយ​ធ្វើការ​ច្នៃ​ម៉ូ​ដ​ឲ្យ​បាន​ល្អ​ជាង​មុន និង​បញ្ចូល​ប្រព័ន្ធ Android Nougat រួម​នឹង​ការ​បន្ថែម​លក្ខណ​ពិសេស​ឲ្យ​បាន​កាន់តែ​ច្រើន ៕