ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ថា ហេតុ​អ្វី​បានជា​យំ​មាន​ផល​ល្អ

7 ឆ្នាំ មុន

មិន​ថា​ពេល​បែក​គ្នា​ពី​គូស្នេហ៍ ពេល​មើល​ឈុត​ឆាក​កម្សត់​ក្នុង​ភាពយន្ត ឬ​ពេល​ដែល​អ្នក​មិន​សប្បាយចិត្ត​នៅ​កន្លែង​ការងារ អ្នក​តែងតែ​យំ ។ ទោះបីជា​ពេល​សប្បាយចិត្ត ដូច​ជា​ការ​មើលឃើញ​កូន​របស់​អ្នកជា​លើក​ដំបូង

មិន​ថា​ពេល​បែក​គ្នា​ពី​គូស្នេហ៍ ពេល​មើល​ឈុត​ឆាក​កម្សត់​ក្នុង​ភាពយន្ត ឬ​ពេល​ដែល​អ្នក​មិន​សប្បាយចិត្ត​នៅ​កន្លែង​ការងារ អ្នក​តែងតែ​យំ ។ ទោះបីជា​ពេល​សប្បាយចិត្ត ដូច​ជា​ការ​មើលឃើញ​កូន​របស់​អ្នកជា​លើក​ដំបូង ឬ​ជួប​ជាមួយ​មិត្ត​ចាស់​បន្ទាប់​ពី​បែក​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក៏​រឿង​ទាំងនេះ​សុទ្ធតែ​អាច​នាំ​ឲ្យ​យើង​ទឹកភ្នែក​បាន​ដែរ ។

ទាំងនេះ​គឺជា​ហេតុផល​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ចំនួន​បង្ហាញ​ថា ហេតុ​អ្វី​បានជា​យំ​គឺ​ពិតជា​មាន​ផល​ល្អ​សម្រាប់​អ្នក​៖

១-​ជួយ​បណ្តេញ​ជាតិពុល
ការ​យំ​អាច​ជួយ​ជម្រះ​ជាតិពុល និង​សារធាតុ​គីមី​មួយ​ចំនួន​ចេញពី​រាង​កាយ​របស់​អ្នក ដែល​ជាតិពុល និង​សារធាតុ​គីមី​ទាំងនេះ​បង្កើន​កម្រិត​អ៊​រ​ម៉ូ​ន​គ័​រ​ទី​ស៊ុ​ល ដែល​វា​ជា​អ៊​រ​ម៉ូ​ន​ទាក់ទង​ទៅ​នឹង​ភាព​តានតឹង ។

ដូច​ជា​ការ​បញ្ចេញ​សារធាតុ​អ៊ិ​ច​សូ​គ្រី​ន​ដទៃ​ទៀត រួម​មាន​ទឹកនោម ញើស និង​កា​រដក​ដង្ហើមចេញ ការ​យំ​អាច​ជួយ​បំបាត់​សារធាតុ​គីមី​ដែល​បង្ក​ឲ្យ​មាន​ភាព​តានតឹង និង​ជាតិពុល​ដែល​បាន​មក​ពី​ភាព​តានតឹង​ផ្លូវ​អារម្មណ៍​ចេញពី​រាង​កាយ ដោយសារ​សារធាតុពុល​ទាំងនេះ​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បាន ។

ទឹកភ្នែក​ជួយ​ក្នុង​ការ​បញ្ចេញ​ជាតិពុល និង​សារធាតុ​គីមី​ដូច​ជា​អ៊័​រ​ម៉ូ​ន adrenocorticotropic (ACTH) និង​ប្រូ​តេ​អុ​ី​ន prolactin ខណៈ​ពេល​ដែល​វា​ជំរុញ​ការ​បញ្ចេញ leucine-enkephalin ដែល​វា​មាន​តួនាទី​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ពី​ធម្មជាតិ​សម្រាប់​រាង​កាយ​។

២-​បន្ធូរបន្ថយ​ភាព​តានតឹង
ការ​យំ​គឺជា​វិធី​ដែល​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បន្ធូរបន្ថយ​ភាព​តានតឹង ។

ទឹកភ្នែក​ផ្លូវចិត្ត គឺជា​ហេតុផល​សំខាន់​សម្រាប់​ការ​បញ្ចេញ​អ៊​រ​ម៉ូ​ន​គ័​រ​ទី​ស៊ុ​ល​ដែល​លើស​ពី​រាង​កាយ​។ ខណៈ​ពេល​ដែល​អ្នក​យំ ទឹកភ្នែក​របស់​អ្នក​នឹង​ច្រាន​អ៊័​រ​ម៉ូ​ន​នេះ​ចេញ ហើយ​ភាព​តានតឹង​របស់​អ្នក​នឹង​ធូរស្បើយ និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ប្រសើរ​ជាង​មុន ។

លើស​ពី​នេះ​ទៅ​ទៀត ទឹកភ្នែក​មាន​សារធាតុ​ម៉​ង់​ហ្គា​ណែ (​សារធាតុ​រ៉ែ​ផ្លាស់​ប្តូរ​អារម្មណ៍​) ៣០​ដង​ច្រើន​ជាង​ឈាម​របស់​អ្នក ។ ដូច្នេះ​ការ​យំ​អាច​បំបាត់​សារធាតុ​នេះ​ចេញពី​រាង​កាយ និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ធូរស្រាល​ជាង​មុន​និង​គ្មាន​ភាព​តានតឹង ។

ក្នុងអំឡុងពេល​ដែល​អ្នកមាន​ភាព​តានតឹង ការ​យំ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​។ វា​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​គាំងបេះដូង និង​ការ​ខូចខាត​ខួរក្បាល​។ ភាព​តានតឹង​មានការ​ទាក់ទង​ទៅ​នឹង​បញ្ហា​សុខភាព​មួយ​ចំនួន​ដូច​ជា​ជំងឺ​បេះដូង  សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​ភាពធាត់ ។

៣-​ធ្វើ​ឱ្យ​មាន​អារម្មណ៍ល្អ
ការ​មើល​ខ្សែភាពយន្ដ​កម្សត់ ហើយ​យំ​នឹង​ធ្វើ​ឱ្យ​អារម្មណ៍​របស់​អ្នក​មានការ​ធ្លាក់​ចុះ ប៉ុន្តែ​ក្រោយមក​អ្នក​នឹង​មាន​អារម្មណ៍​កាន់តែ ល្អ​ឡើង​ៗ ។ ការ​យំ​បញ្ចេញ​អ៊​រ​ម៉ូ​ន endorphins ដែល​ជា​អ៊​រ​ម៉ូ​ន​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​។ លើស​ពី​នេះ​ទៀត អរ​ម៉ូ​ន endorphins មាន​ឥទ្ធិពល​តិចតួច​ដូច​ថ្នាំ​ងងុយគេង​ដែល​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​បន្ទាប់​ពី​យំ​ហើយ ។

ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ​២០១១ ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ទិនានុប្បវត្តិ​នៃ​ការ​ស្រាវជ្រាវ​នៅ​ក្នុង​មនុស្ស ម្នាក់​ៗ បាន​បង្ហាញ​ការណ៍​ពិត​ថា ការ​យំ​ពិតជា​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ប្រសើរ​ឡើង ។

ការ​សិក្សា​មួយ​នៅ​ឆ្នាំ​២០១៤ បាន​ចុះ​ផ្សាយ​នៅ​ក្នុង​គេហទំព័រ​ព្រំដែន​ចិត្ត​វិទ្យា​បាន​បង្ហាញ​ថា ការ​យំ​អាច​ជា​ការ​ព្យាបាល​ខ្លួនឯង និង​អាច​ជួយ​អារម្មណ៍​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ជាង​ថ្នាំ​ប្រឆាំងនឹង​ជម្ងឺ​ធ្លាក់​ទឹកចិត្ត ។

ទោះជា​យ៉ាងណា អ្នក​ដែល​មាន​ជំងឺ​ថប់​អារម្មណ៍​មិនសូវ​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​យំ​ទេ​។

៤-​ធ្វើ​ឲ្យ​គំហើញ​មាន​ភាព​កាន់តែ​ល្អ
ការ​យំ​អាច​ជួយ​សម្អាត និង​ការពារ​ភ្នែក​របស់​អ្នក​ពី​ការ​រលាក ព្រមទាំង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គំហើញ ។

នៅ​ពេល​ដែល​ភ្នែក​របស់​អ្នកមាន​កម្ទេចកំទី រឺ​សត្វល្អិត​ចូល ក្រពេញ lacrimal របស់​អ្នក​នឹង​ត្រូវ​បាន​ភ្ញោ​ច ហើយ​វា​នឹង​បញ្ចេញ​សារធាតុ​រាវ​កាន់តែ​ច្រើន​ចូល​ទៅ​ក្នុង​ភ្នែក ដើម្បី​សំអាត​និង​បញ្ចេញ​អ្វី​ដែល​បាន​ចូល​ក្នុង​ភ្នែក​របស់​អ្នក ។

សារធាតុ​រាវ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ទឹកភ្នែក​ដែល​កើត​ឡើ​ត​ពី​រំញោច ។ វា​មាន​ជាតិ​ស្ករ និង​សារធាតុ lysozyme អង់ស៊ីម​ប្រឆាំង​បាក់តេរី និង​វីរុស​ដែល​ការពារ និង​ចិញ្ចឹម​កោសិកា​នៅ​លើ​ផ្ទៃ​ខាងក្នុង​ភ្នែក ។ វា​រំលាយ និង​បំបែក​សម្បក​ការពារ​ខាងក្រៅ​នៃ​បាក់តេរី ហើយ​សម្លាប់​ពួក​វា និង​ការពារ​ការ​ខូចខាត​ភ្នែក ។

លើស​ពី​នេះ​ទៅ​ទៀត វិទ្យាស្ថាន​ភ្នែក​បាន​ចែង​ថា ការ​យំ​អាច​ជួយ​រក្សា​ភ្នាសសើម​ខាងក្នុង​ភ្នែក ផ្តល់​សំណើម និង​រំអិល​ភ្នែក​ផង​ដែរ ។ ការ​យំ​នឹង​រក្សារ​ជាតិ​សំណើម​ក្នុង​ភ្នែក ហើយ​ជាតិ​សំណើម​នេះ​នឹង​លាង​សំអាត​កម្ទេចកំទី និង​ភាព​កខ្វក់​ចេញពី​ភ្នែក ។

ការ​រំអិល និង​ការ​ផ្តល់​សំណើម​ដល់​គ្រាប់ភ្នែក និង​ត្របកភ្នែក​ជួយ​ឲ្យ​គំហើញ​របស់​យើង​មាន​ភាព​ប្រសើរ​ឡើង ។ បន្ទាប់​ពី​យំ អ្នក​នឹង​មាន​គំហើញ​ល្អ​ប្រសើរ​ជាង​មុន និង​ច្បាស់​ជាង​មុន ៕