ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មានរឿង​អ្វី? តារាចម្រៀង​រូប​សង្ហា​លោក នី​កូ ដួល​ទាំង​ជំហរ ពេល​កំពុង​ថត​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្រោយ​ពេល​ហក់​ឡើងជា​លំដាប់​នៃ​ប្រជាប្រិយភាព នី​កូ បាន​ធ្វើ​អោយ​បងប្អូន​ទស្សនិកជន​មើលឃើញ​ថា រត់​ខ្វែង​ដៃជើង​មិន​តិច​កន្លែង​នោះ​ទេ ដើម្បី​បំពេញការងារ​។ ការ​ខិតខំ​បំពេញ​ភារៈ​បែប​នេះ​ហើយ ជា​ហេតុ​រុញ​អោយ​តារា​លំដាប់​យុវវ័យ​រូប​នេះ បាត់​ជំហរ ដួល​ភ្លាម​ៗ​តែ​ម្តង ខណៈពេល

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​ហក់​ឡើងជា​លំដាប់​នៃ​ប្រជាប្រិយភាព នី​កូ បាន​ធ្វើ​អោយ​បងប្អូន​ទស្សនិកជន​មើលឃើញ​ថា រត់​ខ្វែង​ដៃជើង​មិន​តិច​កន្លែង​នោះ​ទេ ដើម្បី​បំពេញការងារ​។ ការ​ខិតខំ​បំពេញ​ភារៈ​បែប​នេះ​ហើយ ជា​ហេតុ​រុញ​អោយ​តារា​លំដាប់​យុវវ័យ​រូប​នេះ បាត់​ជំហរ ដួល​ភ្លាម​ៗ​តែ​ម្តង ខណៈពេល​កំពុង​ថត​កម្មវិធី ហើយ​ធ្វើ​អោយ​អ្នក​នៅ​ជុំវិញ​ខ្លួន​ស្លន់ស្លោរ​ភ័យ​មិន​តិច​នោះ​ទេ​។

តារាចម្រៀង​រូប​សង្ហា លោក ណុ​ប សម្បត្តិ ពុទ្ធិ​រ័​ត្ន ហៅ នី​កូ បាន​ធ្វើ​ឱ្យ​ទាំង​អ្នកគាំទ្រ ក៏​ដូច​ជា​មិត្តភក្តិ​សិល្បករ​បារម្ភ​មិន​តិច​នោះ​ទេ នៅ​ពេល​ដែល​ឃើញ​លោក​ដួល​ទាំង​ជំហរ​ពេល​កំពុង​តែ​ថត​កម្មវិធី GATSBY IDOL Ep5 ។

រូបភាព​វី​ដេ​អូ ដួល​សន្លប់​របស់​លោក នី​កូ នេះ ត្រូវ​បាន​សាមីខ្លួន​បង្ហោះ​ចែករំលែក​នៅ​លើ​ផេ​ករប​ស់លោក ដែល​មានឈ្មោះ ថា Nico mrcookies កាលពី​យប់​ថ្ងៃ​អង្គា​រ៍ ទី​១៩ ខែមេសា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ។ វី​ដេ​អូ​ខ្លី​នេះ គឺ​ដកស្រង់​ចេញពី​កម្មវិធី GATSBY IDOL ដែល​ជា​កម្មវិធី មួយ​ស្វែងរក​តារា​ចំណូល​ថ្មី ជា​ធនធាន​មួយ​សម្រាប់​វិស័យ​សិល្បៈ​កម្ពុជា ។ តារា​រូប​នេះ​បាន​បង្ហោះ​វី​ដេ​អូ ខណៈ​កំពុង​តែ​ថត​កម្មវិធី GATSBY IDOL ហើយ​លោក នី​កូ ស្រាប់តែ​ងងឹតមុខ​ដួល​ទាំង​ជំហរ​តែ​ម្តង ។

លោក​បាន​លើក​ឡើង​នៅ​ក្នុង​វី​ដេ​អូ​នោះ​ថា ៖ «GATSBY IDOL ep5 ស​ប្តា​ហ៍​នេះ កំហុស​អ្នក​ណា? ខ្ញុំ​ថត​ទាំង​ឈឺ ឬ​ឈឺ​ហើយ​នៅ​តែ​ថត? ការ​ពិត​ខ្ញុំ​ដួល​សន្លប់​ក្នុង​ពេល​កំពុង​ថត​កម្មវិធី​ហ្គេ​ត​ប៊ី​អាយ​ដល​វគ្គ​5 ព្រោះ​ខ្ញុំ​ប្រើ​អារម្មណ៍​ខ្លាំង​ពេក​!» ។

ក្រោយ​ពេល​លោក​បាន​បង្ហោះ​ចែករំលែក​វី​ដេ​អូ​ខ្លួន​ដួល​ទាំង​ជំហរ​បែប​នេះ មិត្ត​សិល្បករ និង អ្នកគាំទ្រ​បាន​បង្ហាញ​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​សុខភាព​របស់​លោក ថែម​ទាំង​សុំ​ឱ្យ​លោក​ថែទាំ​សុខភាព​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ និង​ជូនពរ​ឱ្យ​លោក​ឆាប់​មាន​កម្លាំង​មាំមួន​ឡើង​វិញ​ផង​ដែរ​។

ពិត​ណាស់ នី​កូ ឡើង​កូដ​ខ្លាំង ក្រោយ​ពេល​ក្លាយជា​គណៈ​ក​ម្មា​ការ​ប្រឡង​ចម្រៀង វា​.​យ​តម្លៃ​បេក្ខជន​។ លោក​ត្រូវ​បាន​មហាជន​លើក​ឡើង​ថា មាន​ភាព​សុ​ក្រិត​ល្អ​ពេល​បានអោយ​ពិន្ទុ​ដល់​អ្នក​ប្រឡង​។ លោក​ចាប់​ការងារ​លើក​ទី​១ មែន តែ​ឆ្លងកាត់​បទ​ពិសោធន៍ ជា​អ្នកចម្រៀង ធ្វើ​អោយ នី​កូ យល់​ច្បាស់​ពី​ការ​លើកដាក់​សំឡេង ដោយ​ធ្វើ​អោយ​អ្នក​ជ្រើសរើស​មិន​ខកបំណង​ឡើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ