ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហម​ស្រុក​សំរោង នាំ​យក​អំណោយ​ចែក​ជូន​ស្ត្រី​ម៉េ​មា​យ​កូន​៥ ដែល​ប្តី​ដុត​ផ្ទះ

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ អនុ​សាខា​កាកបាទក្រហមកម្ពុជា​ប្រចាំ​ស្រុក​សំរោង ដឹកនាំ​ដោយ​លោក​ញ៉ែ​ម ស្រស់ អភិបាលស្រុក​សំរោង និង​ជា​ប្រធាន​អនុ​សាខា បាន​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន

ខេត្តតាកែវ ៖ អនុ​សាខា​កាកបាទក្រហមកម្ពុជា​ប្រចាំ​ស្រុក​សំរោង ដឹកនាំ​ដោយ​លោក​ញ៉ែ​ម ស្រស់ អភិបាលស្រុក​សំរោង និង​ជា​ប្រធាន​អនុ​សាខា បាន​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ចែក​ជូន​ស្ត្រី​ម៉េ​មា​យ​កូន​៥​នាក់ ដែល​រង​គ្រោះ​ដោយសារ​ប្តី​ដុត​បំផ្លាញ​ផ្ទះសម្បែង​ឆេះ​ហ្មត់​គ្មាន​សល់ កាលពី​យប់​ថ្ងៃ​ទី​ថ្ងៃ​ទី ៣០ កញ្ញា ២០១៦ កន្លង​ទៅ ។

អំណោយ​ដែល​ត្រូវ​ចែក​ជូន​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ តុលា ២០១៥​រួម​មាន ៖ អង្គរ​៣​បាវ ស្មើនឹង ១៥០​គីឡូក្រាម , មី​១​កេស​ធំ , ទឹកត្រី​១​យួរ ,​ទឹកស៊ីអ៊ីវ​១​យួរ ឃី​ត​១​ឈុត មាន​មុង ភួយ ក្រមា​។​ល​។ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​ផង​ដែរ ។

សូម​បញ្ជាក់​ថា ស្ត្រី​មេម៉ាយ​កូន​៥​ខាងលើ​នេះ មានឈ្មោះ អ៊ុយ សាបាន អាយុ ៣៤​ឆ្នាំ រីឯ​ប្តី​ដែល​ដុត​បំផ្លាញ​ផ្ទះ​ចោល​មានឈ្មោះ សៀង សា​ផល អាយុ​៣៨​ឆ្នាំ បច្ចុប្បន្ន​កំពុង​ឃុំខ្លួន​នៅ​អធិការ​នគរបាល​ស្រុក រង់ចាំ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។

គួរ​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី ៣០ កញ្ញា ២០១៦ ឈ្មោះ​សៀង សា​ផល ( ជា​ប្តី ) បាន​ដុត​ផ្ទះ​ចោល ព្រោះ​ខឹង​នឹង​ប្រពន្ធ​នឹង​កូន រត់​ទៅ​នៅផ្ទះ​អ្នក​ជិតខាង​មិន​ព្រម​មក​ផ្ទះ​ខ្លួនឯង​វិញ ។ ស្ត្រី​ជា​ប្រពន្ធ​អោយ​ដឹង​ថា មូលហេតុ​ដែល​រូ​បង​នាង និង​កូនចៅ រត់​ទៅ​នៅផ្ទះ​អ្នក​ជិត ខាង គឺ​ដោយសារ​បុរស​ជា​ប្តី​តែងរឿង​ឈ្លោះប្រកែក​ជា​និច្ច ពិសេស​នៅ​ល្ងាច​ថ្ងៃ​កើតហេតុ បុរស​ជា​ប្តី​បាន​មក​សុំ​លុយ​រូប​នាង ប៉ុន្តែ​នាង​គ្មាន​លុយ ទើប​កើតជា​រឿង​ឈ្លោះ ហើយរ​ត់ទៅ​ផ្ទះ​អ្នក​ជិតខាង ដោយ​ប្តី​ហៅ​មិន​មក​វិញ ក៏​សម្រេច​ដុត​ផ្ទះ​ចោល​ឆេះ​ហ្មត់​គ្មាន​សល់​តែ​ម្តង​ទៅ ។

ក្រោយ​ការ​បាត់បង់​ផ្ទះសម្បែង​និង​ទ្រព្យសម្បត្តិ​គ្មាន​សល់ ធ្វើ​ឲ្យ​ស្ត្រី​មេម៉ាយ​បាន​ត្រូវ​ផ្ទះ​អ្នក​ជិតខាង​ឲ្យ​ជ្រកកោន​បណ្តោះអាសន្ន​និង​ជួយ​ម្ហូបអាហារ​មួយ​ពេល​ៗ​តែ​ប៉ុណ្ណោះ ។ ក្រោយ​ទទួល​បាន​អំណោយ​កាកបាទក្រហម​ស្រុក​សំរោង​ខាងលើ ស្ត្រី​អភ័ព្វ​ក៍បាន​បន្ត​អំពាវនាវ​ដល់​សប្បុ​បុរស​ជន​នានា​មេត្តា​ជួយ​នាង​និង​កូន​ៗ​ទាំង​៥​នាក់​បន្ត​ទៀត​៕