ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែមិគសិរ​ឆ្នាំនេះ​​ត្រីប្រហុក​​មានការ​ថយ​ចុះ​​ជាង​ខែ​មិគសិរ​ឆ្នាំ​មុន ចាំមើល​​ខែ​បុស្ស​​ទៀត​​កើន​ឬ​យ៉ាង​ណា​?

13 ឆ្នាំ មុន

ប្រតិភូ​​រាជរដ្ឋាភិបាល​​ទទួល​បន្ទុកជា​ប្រធាន​​រដ្ឋបាល​​ជលផល លោកណៅ ធួក បានប្រាប់​​​កោះសន្តិភាព​​តាមទូរស័ព្ទ​​នៅព្រឹកថ្ងៃអាទិត្យ ​ទី​​១៩ ធ្នូ ២០១០ ​ថា មូលហេតុនៃ​​ការ​ថយចុះ​​ផល​ត្រី​​ប្រហុក​​​នៅខែមិគសិរ​នេះ ​គឺ​ដោយសារ​តែ​​​កត្តា​​អាកាស​ធាតុ​​មិន​​អំណោយ​ផល​​ល្អ និង​ទឹក​ទន្លេ​ទាប​​​ជាង​បណ្តា​​ឆ្នាំមុនៗ ។ ​លោក​ណៅ ធួក ​ពន្យល់ថា ​ពីព្រោះ​នៅ​ពេលថ្ងៃ​​ត្រី​ត្រូវ​ បែរជា​​​មេឃ​​មានភ្លៀង​​បង្ក​ឱ្យមាន​ការលំបាក​សំរាប់​អ្នកនេ​សាទ​​ ក្នុងការ​​រកត្រី​ ឬ​ចាប់ត្រី

ប្រតិភូ​​រាជរដ្ឋាភិបាល​​ទទួល​បន្ទុកជា​ប្រធាន​​រដ្ឋបាល​​ជលផល លោកណៅ ធួក បានប្រាប់​​​កោះសន្តិភាព​​តាមទូរស័ព្ទ​​នៅព្រឹកថ្ងៃអាទិត្យ ​ទី​​១៩ ធ្នូ ២០១០ ​ថា មូលហេតុនៃ​​ការ​ថយចុះ​​ផល​ត្រី​​ប្រហុក​​​នៅខែមិគសិរ​នេះ ​គឺ​ដោយសារ​តែ​​​កត្តា​​អាកាស​ធាតុ​​មិន​​អំណោយ​ផល​​ល្អ និង​ទឹក​ទន្លេ​ទាប​​​ជាង​បណ្តា​​ឆ្នាំមុនៗ ។ ​លោក​ណៅ ធួក ​ពន្យល់ថា ​ពីព្រោះ​នៅ​ពេលថ្ងៃ​​ត្រី​ត្រូវ​ បែរជា​​​មេឃ​​មានភ្លៀង​​បង្ក​ឱ្យមាន​ការលំបាក​សំរាប់​អ្នកនេ​សាទ​​ ក្នុងការ​​រកត្រី​ ឬ​ចាប់ត្រី ។
ទោះជាយ៉ាងណា ​លោកប្រធាន​រដ្ឋ​បាល​​ជល​ផល​​បញ្ជាក់ថា រដ្ឋបាល​ជល​ផលនឹង​ធ្វើការ​វាយ​តំលៃ​​ផលត្រី​​នៅ​មួយខ្នើត​​ខែបុស្ស​ជា​បន្ត​ទៀត ​ទើបអាច​សន្និដ្ឋាន​​ពិតប្រាកដ​​ពីផលត្រី​នៅ​ឆ្នាំនេះ ​ប៉ុន្តែ​​ថា ខ្នើត​​ខែ​មិគសិរ​នេះគឺ​បើ​ធៀប​ទៅ​នឹង​​ឆ្នាំមុនមានការ​ថយចុះ​​ប្រមាណពាក់​កណ្តាល។

​ឆ្នាំ​​២០០៩ ​កន្លង​ទៅនេះ ​ត្រីប្រហុក​​យើងប្រមូល​​បាន​ប្រមាណ​​៤ពាន់តោន ​តែឆ្នាំនេះ បាន​ប្រមាណ​​២ពាន់​​តោនប៉ុណ្ណោះ ។ ​កាលពី​​​ថ្ងៃទី​​១៤ ធ្នូ កន្លងមកនេះ ​រដ្ឋបាល​ជល​​ផល បាន​ប្រកា​សជូនដំណឹង​ដោយ​ប្រជា​ពលរដ្ឋ​​​ដែលចង់​ធ្វើ​​ប្រហុក​​-ផ្អក​​ មកទិញត្រី​​ធ្វើប្រហុក​-ផ្អក​​គឺ​ចាប់​ពី​ថ្ងៃទី​​​៨កើត ខែមិគសិរ ​ដល់ថ្ងៃទី​១៥ កើត​​ ខែ​មិគសិរ ​និង​ចាប់ពី​​​ថ្ងៃទី​​៧ កើត ខែ​បុស្ស​ ​ដល់ថ្ងៃ​ទី​១៥ កើត ខែបុស្ស​​ ខាង​មុខនេះ ។ សេចក្តី​ជួន​ដំណឹង​​ក៏បានសំណូមពរ​​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​​ជួយ​​បង្កលក្ខណៈ​ងាយស្រួល​ដល់ប្រជា​ពលរដ្ឋ​​​ផង​ដែរ ៕​​