ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barracuda ប្រគល់​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​ជូន Andromeda

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Barracuda Networks Inc ដែល​ជា​ក្រុមហ៊ុន​កំពូល​របស់​សហរដ្ឋអាមេរិក បាន​សហការ​ជាមួយ​ក្រុមហ៊ុន Andromeda រៀបចំ​សិក្ខាសាលា​មួយ​ស្តី​ពី​ការ​ប្រគល់​សិ​ទិ្ធ​ចែកចាយ​ផ្តាច់

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Barracuda Networks Inc ដែល​ជា​ក្រុមហ៊ុន​កំពូល​របស់​សហរដ្ឋអាមេរិក បាន​សហការ​ជាមួយ​ក្រុមហ៊ុន Andromeda រៀបចំ​សិក្ខាសាលា​មួយ​ស្តី​ពី​ការ​ប្រគល់​សិ​ទិ្ធ​ចែកចាយ​ផ្តាច់មុខ​មក​អោយ​ក្រុមហ៊ុន Andromeda Distribution Corporation  នៅ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២៧ ខែកញ្ញា ឆ្នាំ​២០១៦ កន្លង​មកនេះ ។

ក្នុង​កិច្ច​ចាប់ផ្តើម​បើក​ទំព័រ​កម្មវិធី​ក្រុមហ៊ុន Barracuda បាន​ប្រគល់​នូវ​វិញ្ញាបនបត្រ​ដែល​បញ្ជាក់​ពី​ការ​ព្រមព្រៀង​ប្រគល់​សិទ្ធិ​ចែកចាយ​ផលិតផល​របស់​ខ្លួន​មក​អោយ​ក្រុមហ៊ុន Andromeda ដើម្បី​ធ្វើការ​ចែកចាយ​ជូន​ដល់​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក Harry Chan អគ្គនាយក​នៃ​ក្រុមហ៊ុន Andromeda បាន​មាន​ប្រសាសន៍​ថា លោក​មាន​កិត្តិយស​យ៉ាង​ខ្លាំង​ដែល​ក្រុមហ៊ុន​របស់​លោក​បាន​ទទួល​សេចក្តី​ទុកចិត្ត​ពី​ក្រុមហ៊ុន Barracuda ដែល​ជា​ក្រុមហ៊ុន​លំដាប់​កំពូល​របស់​សហរដ្ឋអាមេរិក​ផ្នែក​សុ​វត្តិភាព​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត ព្រមទាំង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ដៃគូ​ចែកចាយ​ក៏​ដូច​ជា​អតិថិជន​តាម​បណ្តា​ក្រុមហ៊ុន​នានា​ជា​ច្រើន ។

លោក​ក៏​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ក្រុមហ៊ុន Andromeda និង​ផលិតផល​ព័ត៌មានវិទ្យា (IT) ដែល​ក្រុមហ៊ុន​របស់​លោក​បាន​ទទួល​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​ដូច​ជា Barracuda WatchGaurd Sangfor Alcatel-Lucent QNAP Zebra ZyXEL Edge-CorePanduit Ekorack ហើយ​និង Softing ដែល​សុទ្ធសឹងតែ​ជា​ផលិតផល​កំពុង​ទទួល​បានការ​គាំទ្រ​ស្ទើរតែ​គ្រប់​មជ្ឈដ្ឋាន​អ្នក​ប្រើប្រាស់​ទាំងអស់ ។

លោក​បន្ត​ថា ដោយ​យោង​ទៅ​លើ​ភាព​ជោគជ័យ ជាមួយនឹង​យុ​តិ្ត​សាស្ត្រ​ដ៏​រឹង​មាំ និង​ច្បាស់លាស់​ដោយ​ផ្តោត​ទៅ​លើ​សុ​ក្រឹត្យ​ភាព ក៏​ដូច​ជា​ការ​ផ្តល់​នូវ​ទំនុកចិត្ត​គ្រប់​ដៃគូ​ចែកចាយ និង​អតិថិជន​ទាំងអស់​ដែល​ជា​កត្តា​ធ្វើ​អោយ​ក្រុមហ៊ុន​លោក​បាន​ទទួល​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​ពី​ក្រុមហ៊ុន Barracuda នៅ​ក្នុង​ទីផ្សារ​កម្ពុជា​យើង​នេះ  ។

លោក Fadhly តំណាង​ក្រុមហ៊ុន Barracuda ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន Andromeda ដែល​បាន​សហការ​បង្កើត​កម្មវិធី​នេះ​ឡើង ក៏​ដូច​ជា​ផ្តល់​ឱកាស​ឲ្យ​លោក​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ផលិតផល​របស់​ខ្លួន​នៅ​ក្នុង​សិក្ខាសាលា​នេះ​។ លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ផលិតផល Barracuda ជា​ផលិតផល​លេខ​មួយ​ដែល​កំពុង​ល្បីល្បាញ​ទូ​ទាំង​សកល ដែល​មាន​ផលិតផល​ដូច​ជា ៖ Link Balancer, Load Balancer, Email Security Service, Web Application Firewall និង Back Up ជាដើម ៕