ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុ​ទ្ធ​បរិស័ទ​នៅ​វត្ត​វិហារ​សួគ៌​រួម​គ្នា​ដាក់​បិណ្ឌ​

7 ឆ្នាំ មុន

នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ និង​កាន់បិណ្ឌ​កាលពី​វេន​ទី​១៣ ​នៃ​ពិធី​ភ្ជុំបិណ្ឌ​នៅ​វត្ត​វិហារ​សួគ៌​ ​លោក​ជំទាវ​សៀង ចាន់​ហេង ​និង​ព្រះ​គ្រូ​នី សុវណ្ណ​មុនី​រ៉េ​ត​ បាន​ផ្តួចផ្តើម​គំនិត​​ដាក់​បិណ្ឌ​នៅ​ទី​អារាមដ៏​ល្បី​នេះ ​យ៉ាង​ផុសផុល ​រួម​ជាមួយ​ពុទ្ធ​បរិស័ទ​​​​យ៉ាងច្រើន​​កុះករ​ ។

នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ និង​កាន់បិណ្ឌ​កាលពី​វេន​ទី​១៣ ​នៃ​ពិធី​ភ្ជុំបិណ្ឌ​នៅ​វត្ត​វិហារ​សួគ៌​ ​លោក​ជំទាវ​សៀង ចាន់​ហេង ​និង​ព្រះ​គ្រូ​នី សុវណ្ណ​មុនី​រ៉េ​ត​ បាន​ផ្តួចផ្តើម​គំនិត​​ដាក់​បិណ្ឌ​នៅ​ទី​អារាមដ៏​ល្បី​នេះ ​យ៉ាង​ផុសផុល ​រួម​ជាមួយ​ពុទ្ធ​បរិស័ទ​​​​យ៉ាងច្រើន​​កុះករ​ ។

ពិធី​នេះ ​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​២៩ កញ្ញា ​កន្លងមក (ជា​វេន​ទី​១៣) ​នៃ​បុណ្យ​ភ្ជុំ​​បិណ្ឌ ។ ក្នុង​​ឱកាស​នោះ ក្រុម​ការងារ​របស់​លោក​​ជំទាវ​សៀង ចាន់​ហេង​ ក៏​​ដូច​ជា​ក្រុមការងារ​រៀបចំ​ប្រចាំ​វត្ត​នាគ​វ័ន ​ក្នុង​កុដិ​លេខ​២៤​ បាន​​ពាំនាំ​នូវ​ទេយ្យ​ទាន ​ជា​ថវិកា​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ យក​ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​វិហារ​សួគ៌​ ព្រមទាំង​បាន​ចែក​ជូន​ថវិកា​​ដល់​យា​ក​ជី តា​ជី​ ចំណុះ​ជើងវត្ត​យ៉ាងច្រើន​កុះករ​ ។

​ក្រៅពី​នោះ​ ក៏​​មាន​បងប្អូន​ប្រជាពលរដ្ឋ​ មក​ពី​ទី​ជិត​ឆ្ងាយ​ និង​កុមា​រា ​កុមារី​ ជា​អ្នកស្រុក​ភូមិ​ ​បាន​មានឱកាស​ទទួល​បាន​នូវ​ថវិកា​សម្រាប់​ប្រើប្រាស់​មួយ​ផ្នែក​តាម​រយៈ​ការ​ចែក​ជូន​ដោយ​ផ្ទាល់​ដៃ​ពី​សំណាក់​លោក​ជំទាវ​ សៀង​ចាន់​ហេង​ អគ្គ​នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍ​ និង​ចែក​ដោយ​ផ្ទាល់​ដៃ​ពី​ព្រះ​អង្គ​នី សុវណ្ណ​មុនី​រ៉េ​ត​ផង​ដែរ ​។

ប្រការ​ដែល​ជា​ការ​កត់សម្គាល់​ នា​ឱកាស​ឆ្លៀតពេល​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​វិហារ​សួគ៌ ​លោក​ជំទាវ​សៀង ចាន់​ហេង​ បាន​រួម​គ្នា​ជាមួយ​ព្រះ​អង្គ​នី ​សុវណ្ណ​មុនី​រ៉េ​ត​ បួងសួង​បណ្តា​វត្ថុ​ស័ក្តិ​សិទ្ធិ​​តាម​ទី​សក្ការៈបូជា​នានា​ ដែល​ស្ថិត​នៅ​ក្នុង​វត្ត​វិហារ​សួគ៌​កន្លែង​ដែល​ល្បីឈ្មោះ​ក្នុង​ជំនឿ​ ពុទ្ធសាសនា​ក្នុង​បំណង​សុំ​ពរ​ជ័យ​សេចក្តី​ជូន​ក្រុម​គ្រួសារ​ ឲ្យ​រស់នៅ​ត្រជាក់ត្រជុំ​ រកស៊ី​មានបាន ​ថែរក្សា​ប្រទេស​កម្ពុជា ​ឲ្យ​មាន​សេចក្តីសុខ​សន្តិភាព​បន្ត​ទៀត​ ព្រមទាំង​ជួយ​ឃុំគ្រង​ថ្នាក់ដឹកនាំ​ប្រទេស​ឲ្យ​ជួប​តែ​ភាព​សុខសាន្ត​ដើម្បី​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​អភិវឌ្ឍ​បន្ត​ទៅ​មុខ​ទៀត​។