ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពាក់​ម៉ាស់​នៅ​ក្រៅ​អគារ អាច​នឹង​ផ្អាក លើកលែងតែ​ក្នុង​អគារ​មាន​ម៉ាស៊ីនត្រជាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ថា សម្តេច​កំពុង​ពិចារណា​ក្នុង​ការ​លុប​ចោល​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស់​នៅ​ក្រៅ​អាគារ ក្នុង​តំបន់​មួយ​ចំនួន ដើ​ម្ប​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ ខណៈ​អត្រា​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ថា សម្តេច​កំពុង​ពិចារណា​ក្នុង​ការ​លុប​ចោល​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស់​នៅ​ក្រៅ​អាគារ ក្នុង​តំបន់​មួយ​ចំនួន ដើ​ម្ប​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ ខណៈ​អត្រា​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ បន្ត​ធ្លាក់​ចុះ​ខ្លាំង ដោយសារ​តែ​ភាពស៊ាំ​របស់​សហគមន៍ ។

សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​ពិធី​អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា ដែល​ជា​គម្រោង​ការពារ​ទឹកជំនន់ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា​នេះ សម្តេច​បន្ត​ថា « មុន​ចូល​ឆ្នាំ​នេះ សម្តេច​តេ​ជោ បាន​ដាក់​ខេត្ត​៤ មិន​ដាក់​កាតព្វកិច្ច​ពាក់​ម៉ាស់​ទេ ទុក​ឲ្យ​បងប្អូន​ធ្វើការ​ជ្រើសរើស ប៉ុន្តែ​ខេត្ត​ទាំង​៤​នោះ រឿង​មួយ​ហើយ ហើយ​ខេត្ត​ផ្សេង​ទៀត​អាច​នឹង​បន្ត​មិន​ពាក់​ម៉ាស់​ដែរ ។ «​សម្រាប់​ខេត្ត​ដទៃ​ទៀត ពាក់​ម៉ាស​ក៏​អត់​ពាក់​ដែរ អីចឹង​តិច​ទៀត​ខ្ញុំ​នឹង​និយាយ​ភាពស៊ាំ​សហគមន៍ វា​យ៉ាងម៉េច? មក​ដល់​ថ្ងៃនេះ ការ​ឆ្លង​របស់​យើង​វា​យ៉ាងម៉េច ? »

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ដើម្បី​យើង​អាច​តាមដាន​បន្ត​ព្រោះ​ខ្ញុំ មាន​ផែនការ​កាត់​បន្ថយ​នឹង​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ពាក់​ម៉ាស់ នៅ​តំបន់​ផ្សេង​ទៀត​ក្រៅពី​ខេត្ត​ទាំង​៤ នឹង​អាច​ពង្រីក​ទៅ​ខេត្ត​ដទៃ ហើយ​ខេត្ត​ខ្លះ​ត្រូវ​កាត់​យក​ស្រុក​ចេញ ទុក​តែ​ទីប្រជុំជន ហើយ​ពេល​ខ្លះ​អាច​នៅ​ក្រៅ​អគារ​ផ្អាក​ការ​ពាក់​ម៉ាស់ ប៉ុន្តែ​ចូល​អគារ​ដែល​មាន​បន្ទប់​ម៉ាស៊ីនត្រជាក់​ស្អី​ៗ​ទៀត អាហ្នឹង គឺ​ត្រូវ​ពាក់​ម៉ាស់ យើង​ហ្នឹង​ពិនិត្យ​តាម​ជំហាន​នីមួយ​ៗ ។

នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា «​ខ្ញុំ​សូម​យក​ឱកាស​នេះ ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​គ្រប់​កម្លាំង អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ​ដែល​រក្សា​បាន​ល្អ នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ក្នុង​ពេលវេលា​មួយ​ដែល​មាន​ប្រជាជន​ច្រើន​កុះករ​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​របស់​ខ្លួន​នេះ​ពិតជា​គួរ​ឲ្យ​មាន​មោទនភាព ហើយ​នេះ​ហើយ​ជា​ការ​ផ្ទេរអំណាច​ពី​ថ្នាក់​ជាតិ​ទៅ​កាន់​ថ្នាក់​មូលដ្ឋាន ដែល​ធ្វើ​ឲ្យ​មូល​ស​ដ្ឋា​ន​មានការ​ទទួលខុសត្រូវ កាន់តែ​ច្រើន លើ​បញ្ហា​ដែល​ទាក់ទង​ជាមួយនឹង​សមត្ថកិច្ច ដែល​ខ្លួន​ទទួលខុសត្រូវ ។

សូម​រំលឹក​ថា ៖​នៅ​យប់​ថ្ងៃអាទិត្យ ទី​១០ ខែមេសា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្រេច​ដាក់​ខេត្ត​៤ គឺ​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹង​ត្រែង និង​ខេត្តព្រះវិហារ មិន​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ ពាក់​ម៉ាស​ទៀត​នោះ​ទេ​។ ប៉ុន្តែ​សម្តេច​តេ​ជោ បញ្ជាក់​ថា ខេត្ត​ទាំង ៤​នេះ គឺ​ទុក​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ​ម្នាក់​ៗ សម្រេចចិត្ត​ដោយ​ខ្លួនឯង​ថា ត្រូវ​ពាក់​ម៉ាស ឬ​មិន​ពាក់​ម៉ាស​នោះ​ទេ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ក្នុង​ខេត្ត​ទាំង ៤​នេះ គឺ​ទុក​លទ្ធភាព​ជូន​ប្រជាពលរដ្ឋ​របស់​យើង សម្រេច​ដោយ​ខ្លួនឯង ត្រូវ​ពាក់​ម៉ាស ឬ​មិន​ពាក់​ម៉ាស​។ បងប្អូន ដែល​ទៅ​ពី​ខាងក្រៅ​ខេត្ត​ទាំង ៤​នោះ ហើយ​ទៅ​លេង​ខេត្ត​ទាំង ៤​នោះ ក៏​ត្រូវ​សម្រេច​ខ្លួនឯង​ថា ត្រូវ​ពាក់​ម៉ាស ឬ​មិន​ពាក់​ម៉ាស​។ ប៉ុន្តែ​នៅ​ពេល​ចេញពី​ខេត្ត​ទាំង ៤​នេះ បើ​ចូល​ទៅ​ខេត្ត​ផ្សេង​ទៀត គឺ​ត្រូវ​ពាក់​ម៉ាស ជា​កាតព្វកិច្ច​ចាំបាច់​។

សម្តេចបន្ថែមថា ចំពោះ​ខេត្ត​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ថា ពាក់​ម៉ាស ឬ​មិន​គួរ​ពាក់​ម៉ាស នៅ​ពេល​ចូល​ដល់​ខេត្ត​ទាំង​៤​នេះ រួម​មាន ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹង​ត្រែង និង​ព្រះ​វិហារ ។ គឺ​សម្រេចចិត្ត​ដោយ​ខ្លួនឯង ពាក់​ម៉ាស ឬ​មិន​ពាក់​ម៉ាស ។ ប៉ុន្តែ​នៅ​ពេល​ចេញ​ផុត​ពី​ដែនដី​ខេត្ត​ទាំង ៤​នេះ ត្រូវ​តែ​ពាក់​ម៉ាស ជា​ចាំបាច់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ