ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​ទូរទស្សន៍​ច្រើន​ពេក​អាច​កាត់​បន្ថយ​អាយុ

7 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា នៅ​ពេល​អ្នក​ចំណាយពេល​នៅ​មុខ​ទូរទស្សន៍​ច្រើន​ពេក វា​នឹង​កាត់​បន្ថយ​អាយុ​របស់​អ្នក​។ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​រក​ឃើញ​ថា អ្នក​ដែល​មើល​ទូរទស្សន៍​ជា​មធ្យម​រយៈ

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា នៅ​ពេល​អ្នក​ចំណាយពេល​នៅ​មុខ​ទូរទស្សន៍​ច្រើន​ពេក វា​នឹង​កាត់​បន្ថយ​អាយុ​របស់​អ្នក​។ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​រក​ឃើញ​ថា អ្នក​ដែល​មើល​ទូរទស្សន៍​ជា​មធ្យម​រយៈពេល​ប្រាំមួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ អាច​រស់នៅ​ជា​មធ្យម​ប្រាំ​ឆ្នាំ តិច​ជាង​អ្នក​ដែល​មិន​មើល​ទូរទស្សន៍​ជា​ប្រចាំ ។

រៀង​រាល់​ម៉ោង​ដែល​អ្នកមាន​អាយុ​លើស​ពី ២៥​ឆ្នាំ មើល​ទូរទស្សន៍ អាយុ​របស់​ពួក​គេ​ត្រូវ​បាន​កាត់​បន្ថយ​២២​នាទី នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ​លោក J. Lennert Veerman នៃ​សាកលវិទ្យាល័យ Queensland​។ ប៉ុន្តែ​អ្នកជំនាញ​ផ្សេង​ទៀត​បាន​ព្រមាន​ថា ការ​សិក្សា​នេះ​មិន​បាន​បង្ហាញ​ទេ​ថា​ការ​មើល​ទូរទស្សន៍​អាច​បណ្តាល​ឲ្យ​មនុស្ស​ឆាប់​ស្លាប់ តែ​វា​គ្រាន់តែ​បង្ហាញ​ពី​ការ​ទាក់ទង​រវាង​ការ​មើល​ទូរទស្សន៍​ច្រើន​និង​ការ​មាន​អាយុ​ខ្លី ។

លោក​បណ្ឌិត David L. Katz នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ការ​បង្ការ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Yale ឱ្យ​ដឹង​ថា ទោះបីជា​ការ​ទាក់ទង​ដោយ​ផ្ទាល់​រវាង​ការ​មើល​ទូរទស្សន៍​និង​ការ​មាន​អាយុ​ខ្លី​គឺ​មិន​ចុះសម្រុង​គ្នា​ជា​ច្រើន តែ​ផល​ប៉ះពាល់​នៃ​ការ​មើល​ទូរទស្សន៍​នេះ​គឺ​មាន​ជា​ប្រយោល ។ លោក Katz បាន​ថ្លែង​ថា «​នៅ​ពេល​យើង​ចំណាយ​ពេល​មើល​ទូរទស្សន៍​កាន់តែ​ច្រើន យើង​ក៏​នឹង​ចំណាយ​ពេលវេលា​ក្នុង​ការ​បរិភោគ​ដោយ​គ្មាន​ដែន​កំណត់​នៅ​មុខ​ទូរទស្សន៍​ផង​ដែរ ហើយ​យើង​នឹង​ចំណាយ​ពេលវេលា​តិច​ក្នុង​ការ​ធ្វើ​លំ​ហាត់ប្រាណ ។ ការ​បរិភោគ​ច្រើន ហើយ​ធ្វើ​លំ​ហាត់ប្រាណ​តិច​វា​នឹង​បង្កើន​ហានិភ័យ​នៃ​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ភាពធាត់ និង​ជំងឺ​រ៉ាំរ៉ៃ​ដែល​វា​នឹង​បង្ក​ជា​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​មហារីក​» ។

ការ​ពន្យល់​មួយ​ផ្សេង​ទៀត​អំពី​រឿង​នេះ គឺ មនុស្ស​ដែល​មើល​ទូរទស្សន៍​ច្រើន​ហួសកំណត់ «​ភាគច្រើន​គឺជា​មនុស្ស​ឯកោ ឬ​ដាច់​ឆ្ងាយ​ពី​អ្នក​ដទៃ ឬ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ហើយ​លក្ខខណ្ឌ​ទាំងនេះ​អាច​ជា​មូលហេតុ​ពិត​នៃ​ការ​ស្លាប់​មុន​អាយុ​» ។

នៅ​ឆ្នាំ​២០០៨​មនុស្ស​ពេញវ័យ​ជនជាតិ​អូស្ត្រាលី​មើល​ទូរទស្សន៍​សរុប​ចំនួន ៩,៨ ប៊ី​លាន​ម៉ោង ។ លើស​ពី​នេះ​ទៅ​ទៀត មនុស្ស​ពេញវ័យ​ភាគច្រើន​មើល​ទូរទស្សន៍​ច្រើន​ជាង​ប្រាំមួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ។ អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ស្ថិតិ​បាន​បង្ហាញ​ថា ការ​មើល​ទូរទស្សន៍​ច្រើន​ពេក​អាច​មាន​គ្រោះថ្នាក់​ដូច​ជា​ការ​ជក់បារី និង​កង្វះ​ការ​ធ្វើ​លំ​ហាត់​ប្រាណ​​អាច​កាត់​បន្ថយ​អាយុ​របស់​អ្នក​។ បើ​គ្មាន​ទូរទស្សន៍ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប៉ាន់​ប្រមាណ​ថា អាយុ​សង្ឃឹមរ​ស់រប​ស់បុរស​អាច​នឹង​មាន ១,៨ ឆ្នាំ​វែង​ជាង និង​ស្ត្រី​មាន​ចំនួន​១.៥​ឆ្នាំ ៕