ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាឡិកា​ទី​មួយ​របស់​ Xiaomi ឈ្មោះ Amazfit

7 ឆ្នាំ មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​មួយ​របស់​ប្រទេស​ចិន Xiaomi បាន​បង្ហាញ​នាឡិកា​វៃឆ្លាត (smartwatch) លើក​ទី​មួយ​របស់​ខ្លួន ។ នាឡិកា​នោះ​មានឈ្មោះ​ថា Amazfit នឹង​ចាប់​ដាក់​លក់​ក្នុង​ទីផ្សារ​នា​ថ្ងៃ​ទី​៣១ សីហា

ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​មួយ​របស់​ប្រទេស​ចិន Xiaomi បាន​បង្ហាញ​នាឡិកា​វៃឆ្លាត (smartwatch) លើក​ទី​មួយ​របស់​ខ្លួន ។ នាឡិកា​នោះ​មានឈ្មោះ​ថា Amazfit នឹង​ចាប់​ដាក់​លក់​ក្នុង​ទីផ្សារ​នា​ថ្ងៃ​ទី​៣១ សីហា ក្នុង​តម្លៃ​៧៩៩​យ៉​ន​ស្មើនឹង​១២០​ដុល្លារ​អា​មេ​រិ​ក ។

នាឡិកា​នេះ​មាន​សមត្ថភាព​ការពារ​កម្ទេចធូលី និង​ការ​ជ្រាប​ទឹកបាន​យ៉ាង​ល្អ ហើយ​កញ្ចក់​មិន​ឆ្កូត​ទេ ។ នាឡិកា​នេះ​មាន​ទំហំ​១,៣៤​អី​ុ​ញ មាន​រ៉េ​ម 512MB និង​មាន​អង្គ​ចង​ចាំ 4GB  ថ្ម​មាន​កម្លាំង 280mAh លក្ខណៈ​ពិសេស​ឯទៀត ក៏​មាន bluethooth wifi និង GPS​ដែរ ម្យ៉ាងវិញទៀត​ក៏​មាន​ភ្ជាប់​បច្ចេកវិទ្យា​វាស់​ចង្វាក់បេះដូង​ផង​ដែរ ។

ក្រុមហ៊ុន​និយាយ​ថា នាឡិកា​នេះ​កាន់​ថ្ម​បាន​៣៤​ម៉ោង ហើយ​វា​អាច​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​ដែល​ដើរ​ដោយ​បច្ចេកវិទ្យា Android ឬ Ios ក៏​បាន ៕