ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រឡាញ់​បងលើស​ហើយ! ​​ប្តី​ត្រូវដាច់ម្រាមដៃ ដោយមាត់ប្រពន្ធ​

7 ឆ្នាំ មុន

ធម្មតាទៅ​ហើយ ​ដែល​ស្ត្រី​ជា​ប្រពន្ធ​ភាគច្រើន​ តែងតែ​ខឹង​ប្តី​​ពេល​ចូល​ផ្ទះ​​​យឺត​ ។ ​ដឹង​ហើយ​ថា​ ភាគ​ច្រើន​នារី​ៗ​ គាត់តែង​​មាន​ការ​​ភ័យ​បារម្ភ​ខ្លាច​ច្រើន ​​ពេល​ដែល​​​ស្វាមីមិន​ទាន់​ចូល​​ផ្ទះ​ ក្រោយពីបញ្ចប់ការងារ ​។

​​ធម្មតាទៅ​ហើយ ​ដែល​ស្ត្រី​ជា​ប្រពន្ធ​ភាគច្រើន​ តែងតែ​ខឹង​ប្តី​​ពេល​ចូល​ផ្ទះ​​​យឺត​ ។ ​ដឹង​ហើយ​ថា​ ភាគ​ច្រើន​នារី​ៗ​ គាត់តែង​​មាន​ការ​​ភ័យ​បារម្ភ​ខ្លាច​ច្រើន ​​ពេល​ដែល​​​ស្វាមីមិន​ទាន់​ចូល​​ផ្ទះ​ ក្រោយពីបញ្ចប់ការងារ ​។

ជាក់ស្តែង ​មានរឿងគួរ​ឱ្យ​ហួសចិត្ត​មួយ ដោយ​​​បុរស​​ម៉ា​ឡេ​ស៊ី​ម្នាក់ ដោយសារ​តែ​គាត់​មក​ផ្ទះវិញ​​យឺត ក៏​ត្រូវ​​ប្រពន្ធ​របស់​គាត់​ខាំ​ដាច់ម្រាម​ដៃ​ប្រវែង១​អ៊ីញ ហើយ​លេប​ចូល​ទៅ​ក្នុង​ពោះ​បាត់ ​​។ ​ហេតុអ្វី​ដល់​ថ្នាក់​នេះ? ប្រហែលជា​បុរស​ជា​ប្តី​នោះ​ចូល​ផ្ទះ​យឺត​ខ្លាំង​មើលទៅ​ តែតាមពិតនោះ ​បុរសជាប្តីខាងលើ មកផ្ទះ​ត្រឹម​​ម៉ោង១១​កន្លះ​ថ្ងៃត្រង់​​សោះ​​ ក៏ជួបរឿងបែបនេះ ​។

បុរស​ជា​ប្តី​ទ្រាំ​មិន​បាន​ ដោយសារ​តែ​ប្រពន្ធ​មិន​ព្រម​ទទួលស្គាល់​កំហុស ទើប​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ប្តឹង​ប្រពន្ធ​របស់​ខ្លួន ​ពី​បទ​ប្រព្រឹត្ត​ហិង្សា​ក្នុង​គ្រួសារ​ ។

អ្វី​ដែល​គួរ​ឱ្យកំសត់​ជាងនេះទៀត​នោះ គឺ​បុរសជាប្តី​រងគ្រោះ ​ត្រូវ​ដើរទៅ​ពេទ្យ​ម្នាក់ឯង ​ជាមួយនឹង​ម្រាមដៃ​ទាំង​៩​របស់​គាត់​ ។