ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរគមនាគមន៍ SEATEL ផ្ដល់​ទូរស័ព្ទ​ដល់​សមាជិក​នៃ​សមាគម​ម៉ូតូ​កង់​បី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ទូរគមនាគមន៍ SEATEL-018 ដែល​បាន​វិនិយោគ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​សហការ​ជាមួយ​ស្ថាប័នរដ្ឋ និង​ឯកជន​ជា​បន្តបន្ទាប់​ក្នុង​ការ​ពង្រីក​សក្ដានុពល​ទីផ្សារ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ទូរគមនាគមន៍ SEATEL-018 ដែល​បាន​វិនិយោគ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​សហការ​ជាមួយ​ស្ថាប័នរដ្ឋ និង​ឯកជន​ជា​បន្តបន្ទាប់​ក្នុង​ការ​ពង្រីក​សក្ដានុពល​ទីផ្សារ និង​សេវា​ទូរគមនាគមន៍ ជាក់ស្ដែង​កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន SEATEL បាន​សហការ​ជាមួយ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ប្រតិបត្តិការ​យុទ្ធសាស្ត្រ​រវាង​គ្នា ហើយ​កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ កន្លង​មកនេះ ក្រុមហ៊ុន SEATEL ក៏​បាន​ផ្ដល់​ទូរស័ព្ទ រួម​ជាមួយនឹង​ស៊ី​ម​នៅ​ក្នុង​នោះ​ជា​ស្រេច​ដល់​សមាជិក​រាប់រយ​នាក់​នៃ​សមាគម​ម៉ូតូ​កង់​បី​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ការ​ទំនាក់ទំនង និង​អ៊ី​ន​ធើ​រ​ណេ​ត ។

តំណាង​ក្រុមហ៊ុន SEATEL បានអោយ​ដឹង​ថា ដោយ​ឈរ​លើ​យុទ្ធសាស្ត្រ «​ខ្សែ​ក្រ​វ៉ា​ត់​មួយ​វិ​ថី​មួយ​» របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រុមហ៊ុន SEATEL ចូល​មក​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​វិនិយោគ​លើ​បណ្តាញ​ទូរគមនាគមន៍​ចល័ត 4G និង​សេវា​អ៊ី​ន​ធើ​រ​ណេ​ត ។ ជាមួយ​គ្នា​នេះ​ដែរ ភាព​ស្មោះត្រង់​របស់​ប្រជាជន​កម្ពុជា​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទទួល​បាន​សម្ព័ន្ធភាព​ដ៏​ជ្រាលជ្រៅ និង​យូរអង្វែង​របស់​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា​-​ចិន ។ SEATEL សម្រេច​ជម្រុញ​ការ​អភិវឌ្ឍន៍​បណ្តាញ​ទូរគមនាគមន៍ ចល័ត និង​សេវា​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ និង​ផលប្រយោជន៍​សង្គម ក៏​ដូច​ជា​ប្រជាជន​កម្ពុជា ។

តំណាង​ក្រុមហ៊ុន​បន្ត​ថា​បច្ចុប្បន្ន SEATEL បាន​ធ្វើការ​វិនិយោគ​ទឹកប្រាក់​១៥០​លាន​ដុល្លារ​នៅ​កម្ពុជា ដោយ​ទិញ និង​ត​ភ្ជាប់​បណ្តាញ​ខ្សែកាប​អុ​ប​ទិច​ក្រោម​ដី ប្រមាណ​មួយ​ម៉ឺន​គីឡូម៉ែត្រ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដោយ ដាក់​ឱ្យ​ដំណើរការ​នូវ​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត 4G VoLTE គ្របដណ្តប់​គ្រប់​ខេត្ត​-​រាជធានី ជា​ពិសេស​តាម​បណ្តោយ​ផ្លូវជាតិ​សំខាន់​ៗ​នៅ​ទូ​ទាំង​ប្រទេស និង​បាន​សាងសង់​មជ្ឈមណ្ឌល​ទិន្នន័យ (Cloud Data Center) ដែល​មាន​បច្ចេកវិទ្យា​ឈានមុខ​លើ​ពិភពលោក ។

នៅ​៥​ឆ្នាំ​ខាង​មុខ SEATEL នឹង​វិនិយោគ​គិត​ជា​ទឹកប្រាក់​សរុប​មាន​ចំនួន​៥០០​លាន​ដុល្លារ ដើម្បី​ធ្វើ​ឱ្យ​បណ្តាញ​ទូរគមនាគមន៍​ចល័ត និង​វិស័យ​សេវា​អ៊ី​ន​ធើ​រ​ណេ​ត​កម្ពុជា​ឈាន​ចូល​ក្នុង​ចំណោម​បណ្តា​ប្រទេស ដែល​មាន​បណ្តាញ​ទូរគមនាគមន៍​ចល័ត​ជឿនលឿន​នៅ​លើ​ពិភពលោក ដើម្បី​អាច​ឱ្យ​ប្រជាជន​កម្ពុជា ទទួល​បាន​នូវ​សេវា​ទូរគមនាគមន៍​ដែល​មាន​ល្បឿន​លឿន សម្លេង​ច្បាស់ ងាយស្រួល និង​សុវត្ថិភាព​បាន​គ្រប់ពេល វេលា និង​គ្រប់​ទីកន្លែង ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ពិធី​ផ្ដល់​ទូរស័ព្ទ និង​លេខ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន SEATEL នោះ​ក៏​មានការ​ចូលរួម​ពី​លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ​ផង​ដែរ ព្រមទាំង​មាន​វត្តមាន​អ្នក​រត់​កង់​បី ដែល​ជា​សមាជិក​របស់​សមាគម​ម៉ូតូ​កង់​បី​រាប់រយ​នាក់​ផង​ដែរ ៕