ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រយៈ​ពេល​៣​ថ្ងៃ​​​​បុណ្យ​ភ្ជុំបិណ្ឌ​ ស្លា.ប់​១៩ របួសធ្ងន់​-ស្រាល​​៦៦​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោកឧត្តម​សេនី​យ៏​ឯក បណ្ឌិត រុន រ​ត្ន័​វាសនា ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេ​ង និង​ជា​ប្រធាន នាយកដ្ឋាននគរបាល​ចរាចរ​ណ៏ និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ណ៏​ក្នុង​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៩​ ដល់​ថ្ងៃ​ទី​០១ ​តុលា​ ២០១៦ សម្រាប់​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ បាន​កើត​

រាជធានីភ្នំពេញ ៖ លោកឧត្តម​សេនី​យ៏​ឯក បណ្ឌិត រុន រ​ត្ន័​វាសនា ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេ​ង និង​ជា​ប្រធាន នាយកដ្ឋាននគរបាល​ចរាចរ​ណ៏ និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ណ៏​ក្នុង​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៩​ ដល់​ថ្ងៃ​ទី​០១ ​តុលា​ ២០១៦ សម្រាប់​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ បាន​កើត​ឡើង​ចំនួន​៤២​លើក លើ​៥១​លើក​ថយ​ចុះ​៩​លើក បើ​ប្រៀបធៀប​៣​ថ្ងៃ​ភ្ជុំ​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ បណ្តាលឱ្យ​មនុស្ស​ស្លាប់​១៩​នាក់​ (ថយ​២​នាក់) របួសធ្ងន់​ស្រាល​៦៦​នាក់​ (ថយ​ចុះ​៣០​នាក់) ​បើ​ធៀប​ឆ្នាំ​កន្លង​ទៅ ។

លោកឧត្តម​សេនី​យ៏​ឯក បណ្ឌិត រុន រ​ត្ន័​វាសនា បាន​បញ្ជាក់​ថា ចំពោះ​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ​នេះ បើ​ធ្វើការ​ប្រៀបធៀប​រយៈពេល​៣​ថ្ងៃ​សម្រាប់​ថ្ងៃ​ភ្ជុំបិណ្ឌ​ដូច​គ្នា ទាំង​អ្នក​ស្លាប់ និង​របួស​មានការ​ថយ​ចុះ ។​

មូលហេតុ​ដែល​បណ្តាលឱ្យ​គ្រោះថ្នាក់​នោះ ​គឺបើក​ល្បឿន​លឿន មិន​គោរព​ច្បាប់ងងុយដេក ស្រវឹងមិន​ប្រកាន់​ស្តាំ បើក​ជែង​គ្នា កត្តា​អាកាសធាតុ និង​កត្ត​យានយន្ត​ជាដើម ។