ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាននិងម៉ួតូ សុទ្ធតែចង់ឈ្នះដូចគ្នា

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖ ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​និង​ម៉ូតូ​ បណ្ដាលឱ្យខាងភាគីខាង​​​ម៉ូតូ​បាក់​ភ្លៅ​ បាក់ជើង ​របួស​យ៉ាងធ្ងន់ធ្ងរ​ ហេីយបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ រី​ឯ​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត រង​របួសស្រាល​ ដែលគ្រោះថ្នាក់​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥ ​និង​៣០​នាទី​ល្ងាច​ ស្ថិតនៅ​លើ​ផ្លូវ​កៅស៊ូ​ ឆ្ពោះទៅ​កាន់​ស្រុក​ភ្នំក្រវាញ ​ត្រង់​ចំណុច​ទំនប់​បង្ហៀរ​ ក្នុងភូមិ​រលាប​សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់ ​។

​​​​មនុស្ស​ជា​ច្រើន​កំពុង​ងូតទឹក​លេង​យ៉ាង​សប្បាយ​រីករាយ​នោះ​ ស្រាប់តែ​មាន​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ដ​បុក​ជាមួយ​ម៉ូតូ ​បណ្ដាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​របួស​បាក់ដៃ បាក់​ផ្លូវ​ និង​ម្នាក់​ទៀត​របួសស្រាល ​។

​ជន​រង​គ្រោះ​បើក​ម៉ូតូ​ដែល​របួសធ្ងន់​ឈ្មោះ​សុគន្ធ​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ និង​អ្នក​រួម​ដំណើរ​របួសស្រាល​​ឈ្មោះ​គី ហាន​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ ​រស់នៅ​ភូមិ​វត្ត​ហ្លួង​ សង្កាត់​លលកស ​ក្រុង​ពោធិ៍សាត់​​ ជិះ​ម៉ូតូ​ម៉ាក​ស្មា​សរី​វ៉ូ​គ្មាន​ស្លាក​លេខ ​។​ ចំណែក​រថយន្ដ​​ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​បាត់ដំបង​2A.1493​ អ្នកបើក​​ឈ្មោះ​ថា​ន ថា ​ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ជុំ​និ​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ។ ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បណ្ដាល​មក​ពី​អ្នកបើកបរ​ទាំង​សងខាង​ មិន​គោរព​ច្បាប់​ចរាចរណ៍ ខ្វះ​ការ​យោគ​យល់ ​និង​ប្រើ​ល្បឿន​លឿន​នៅ​ទីប្រជុំជន​។

​សមត្ថកិច្ច​បាន​បញ្ជូនជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ​រីឯ​រថយន្ដ​និង​ម៉ូតូ​បង្ក​ បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។