ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះចង់វ៉ាឡាន ភ្លេចមេីលម៉ូតូ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​៣​នាក់​​​ស្លា.ប់ ក្នុង​នោះ​ម្នាក់​ស្លា.ប់​នៅ​មន្ទីរពេទ្យ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ កាលពី​វេលា​ម៉ោង​០៧​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨​ កញ្ញា​ ​២០១៦ ស្ថិតនៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​បង្គោលគីឡូម៉ែត្រ​លេខ​៣៤០-៣៤១ ក្នុងភូមិ​ភ្នំ​ធំ​ថ្មី ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្ត​បន្ទាយមានជ័យ​។

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​៣​នាក់​​​ស្លាប់ ក្នុង​នោះ​ម្នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ កាលពី​វេលា​ម៉ោង​០៧​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨​ កញ្ញា​ ​២០១៦ ស្ថិតនៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​បង្គោលគីឡូម៉ែត្រ​លេខ​៣៤០-៣៤១ ក្នុងភូមិ​ភ្នំ​ធំ​ថ្មី ឃុំ​អូរ​ប្រាសាទ  ស្រុក​មង្គល​បូ​រី ខេត្ត​បន្ទាយមានជ័យ​។

​ជនរងគ្រោះដែលស្លាប់ឈ្មោះ​លី សី​ឡៃ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ រស់​ភូមិ​គោក​ស្វាយ ឃុំ​រហាត់ទឹក ស្រុក​មង្គលបូ​រី បើក​ម៉ូតូ​ម៉ាក​ហុងដា​ធុន​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១១ ពាក់​ស្លាក​លេខ ប៉ៃលិន​1A 6881 មាន​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់​ទៀត ​ឈ្មោះ​ទាវ ជា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​ជា​អ្ន​កភូមិ​ជាមួយ​រង​របួសធ្ងន់​ឈ្មោះធី ភេទ​ប្រុស​ ស្លាប់​នៅ​មន្ទី​រ​ទេ​ព្យ ។​

ចំណែក​អ្នកបើកបរ​ម្ខាង​ទៀត​ឈ្មោះ​សល់ សិលា ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ នៅ​ភូមិ​គោក​ត្រប់ ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ជនខេត្តបាត់ដំបង បើកបរ​ម៉ូតូ​ម៉ា ORX សេរី​២០១៦ ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខស្លាប់​នៅ​នឹង​កន្លែង​។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ​តាម​ការ​ឲ្យ​ដឹង​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​ម៉ូតូ​ម៉ាក​ហុងដា បើកបរ​ដោយ​ឈ្មោះលី សី​ឡៃ មាន​ឌុ​ប​គ្នា​២​នាក់ បាន​បើក​ពី​ទិស​ខាងជើង​ទៅត្បូង ពេល​ដល់​កន្លែង​កើតហេតុ បាន​វ៉ា​ជែង​រថយន្ត​​​​ដែល​បើក​ពីមុខ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាកORX ចំ​ពីមុខពេញទំហឹង​ បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​និង​របួស រីឯ​ម៉ួ​តូ​ក៏​ខូចខាត​យ៉ាងដំណំ​ផង​ដែរ​ ។