ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ លោតពីលើស្ពានជ្រោយចង្វារ តែខំប្រឹង​ហែល ជិតដល់ច្រាំង​ លិចបាត់!

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ បុរសម្នាក់ ទំនងជាមានវិបត្តិអ្វីមួយ បានជិះម៉ូតូមួយគ្រឿង មកឈប់លើស្ពានជ្រោយចង្វារ​ រួចលោតចូលក្នុងទន្លេ។ ប៉ុន្តែបុរសនោះ បានព្យាយាមហែលទឹក ជិតដល់ច្រាំង ក៏លិចបាត់។…

រាជធានីភ្នំពេញ៖ បុរសម្នាក់ ទំនងជាមានវិបត្តិអ្វីមួយ បានជិះម៉ូតូមួយគ្រឿង មកឈប់លើស្ពានជ្រោយចង្វារ​ រួចលោតចូលក្នុងទន្លេ។ ប៉ុន្តែបុរសនោះ បានព្យាយាមហែលទឹក ជិតដល់ច្រាំង ក៏លិចបាត់។

ករណីនេះ កើតឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វារថ្មី ក្នុងមូលដ្ឋាន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ​បុរសម្នាក់នោះ ជិះម៉ូតូម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1M-0305 ធ្វើដំណើរឡើងស្ពានពីកើតទៅលិច​។ នៅពេលឡើងស្ពានជ្រោយ​ចង្វារថ្មីជិតដល់កណ្តាលស្ពាន ក៏បានឈប់ម៉ូតូ ស្ទុះទៅតោងបង្កាន់ដៃស្ពាន លោតចុះទៅក្នុងទន្លេសាប​តែម្តង។

ព័ត៌មានបានអោយដឹងទៀតថា ខណៈនោះគេឃើញបុរសនោះ បានហែលទឹក ចូលខាង ជិតដល់ច្រាំងទន្លេក៏​បាន​លិច​បាត់​។

បន្ទាប់ពីធ្វើអត្តឃា.ត បានបន្សល់ទុកម៉ូតូមួយគ្រឿង ហើយ​នគរបាលប៉ុស្តិ៍ជ្រោយចង្វារ បាន​យកម៉ូតូនោះ ទៅរក្សាទុក។

ទោះបីជាយ៉ាងណា គេពុំដឹងថា បុរសរូបនោះ មានវិបត្តិអ្វីនោះទេ បានជាគិតខ្លី ទៅលោតទឹកសម្លា.ប់ខ្លួន​បែបនេះ។ ប៉ុន្តែពេលលោតភ្លាមៗ បើមានអ្នកចេញទូកទៅជួយស្រង់ ក៏មិនស្លា.ប់ឡើយ ព្រោះពេលលោតទៅហើយ បុរសនោះ ក៏ខំប្រឹងហែលឡើងគោកវិញ តែទំនងជាអស់ដៃ ក៏លិចបាត់ នៅពេលជិតដល់ច្រាំងទន្លេ។​

ជាការគត់សំគាល់ កន្លងមក អ្នកមានវិបត្តិខ្លះ ចិត្តស្លុយ បានធ្វើដំណើរ ទៅលោតទឹកសម្លា.ប់ខ្លួន និងខ្លះទៀត​ហាក់ ដូចជា ស្ទាក់ស្ទើរ ពេលទៅដល់ស្ពានឈរយំ ហើយ​ត្រូវបានអ្នកដំណើរ និងនគរបាល ឃាត់សាកសួរ និងណែនាំ អប់រំឱ្យត្រឡប់ទៅផ្ទះវិញ៕ ម៉េង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ