ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ឆ្នោត​ធំ​ៗ​សុ​ទ្ធសឹង​ជា​សមត្ថកិច្ច​ផង?

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ច្រើន​ថ្ងៃ​មក​ហើយ ​ដែល​លោកស្នងការ​នគរបាល​បាល​ខេត្ត​ដាក់​បទបញ្ជា​អោយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ធ្វើការ​បង្ក្រាប​ល្បែង​ស៊ី​សង​នៅ​ក្នុង​ផ្សារ​នាគ​ព័​ន្ធ​កំពង់ស្ពឺ​ក៏ ​ដូច​ជា​កូន​ក​ញ្ជ្រែងដើរ​កត់​តាម​ផ្ទះរ​របស់​មន្ត្រី​អ្នកមាន​អំណាច​យសស័ក្តិ​ម្នាក់ ​ក្នុង​ខេ​ត្ង​កំពង់ស្ពឺ​។

ខេត្តកំពង់ស្ពឺ ៖ ​រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ច្រើន​ថ្ងៃ​មក​ហើយ ​ដែល​លោកស្នងការ​នគរបាល​បាល​ខេត្ត​ដាក់​បទបញ្ជា​អោយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ធ្វើការ​បង្ក្រាប​ល្បែង​ស៊ី​សង​នៅ​ក្នុង​ផ្សារ​នាគ​ព័​ន្ធ​កំពង់ស្ពឺ​ ក៏ដូច​ជា​កូន​ក​ញ្ជ្រែងដើរ​កត់​តាម​ផ្ទះរ​របស់​មន្ត្រី​អ្នកមាន​អំណាច​យសស័ក្តិ​ម្នាក់ក្នុង​ខេ​ត្ត​​កំពង់ស្ពឺ​។

តាម​ការ​បង្ហើប​ប្រាប់​ពី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​មួយ​រូប​បានអោយ​ដឹង​ថា កាលពី​ពេល​កន្លង​ទៅ​ លោក​ឧ​ត្តម​សេនីយ៍​ទោ​កែវ ពិសី​​ ​ស្នងការ​រន​គ​បាល​ខេត្ត​បាន​ដាក់​បទបញ្ជា​យ៉ាង​តឹង​រឹង​បំផុត ​មក​ការ​រិ​យា​ល័យ​ព្រ​រ​ហ្ម​ទណ្ឌ​កំរិត​ស្រាល ​ធ្វើ​យ៉ាងណា​បង្ក្រាប​ល្បែង​កន្ទុយលេខ​អោយ​អស់​នៅ​ក្រុង​ច្បារមន​ ។​

មន្ត្រី​ដដែល​បន្ត​ទៀត​ថា​ ​ពិតជា​លំបាក​ណាស់ ​ចំពោះ​ការិយាល័យ​របស់​លោក​ក្នុង​ការ​បង្ក្រាប​ល្បែង​កន្ទុយលេខ​នេះ​ព្រោះថា​ មេ​ឆ្នោត​ធំ​ៗ​ទាំងអស់​សុ​ទ្ធសឹង​ជា​សមត្ថកិច្ច​នៅ​ក្នុង​ខេត្ត​ ហើយ​មាន​អំណាច​យ​ស័ក្តិ​ថែម​ទៀត​ផង​ ដែលសមត្ថកិច្ច​ល្មម​ៗ​ មិនសូវ​ហា៑ន​ទៅ​ក្បែរ​ប៉ុន្មាន​ឡើយ ។​

មន្ត្រី​រូប​នោះ​មិន​បាន​បង្ហើប​ថា​ តើ​មេ​ឆ្នោត​ធំ​ជាងគេ​ នឹង​មាន​អំ​ណាច​ទាំងនោះ​ឈ្មោះ​អ្វី​នោះ​ទេ ​គ្រាន់តែ​ប្រាប់​ថា ​ជា​កងកម្លាំងប្រដាប់អាវុធ​ តែ​មិនមែន​ជា​នគរបាល​ហើយ​ក៏​មិនមែន​ទាហាន​នោះ​ដែរ ​។

ពាក់​ព័​ន្ឋ​នឹង​ការ​ដាក់​ផែនការ​បង្ក្រាប​ល្បែង​ឆ្នោត​ដុះ​ស្លែ​ក្នុង​ផ្សារ​នេះ​ដែរ​ លោក​វរសេនីយ៍ត្រី​កែវ ​វាសនា​ នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ប្រាប់​អោយ​ដឹង​ថា ​វា​ពិតជា​លំបាក​បន្តិច​ហើយ​ ចំពោះ​ការិយាល័យ​របស់​លោក ​ដែល​លោកស្នងការ​ដាក់​ផែនការ​អោយ​បង្ក្រាប​ល្បែង​មួយ​នេះឱ្យ​អស់ ​ព្រោះថា​មេ​ឆ្នោត​ទាំងនេះ​ ជា​សមត្ថកិច្ច​ដូច​លោក​ដែរ​ កាលណា​ធ្វើ​ទៅ​តាំង​មាន​អ្នក​មក​អន្តរាគមន៍​ថា​ កុំ​ធ្វើ​បើ​ធ្វើ​ហាក់​មិន​យល់មុខ​គ្នា​ ក្នុង​នាម​សមត្ថកិច្ច​ដូច​គ្នា​តែបើ​មិន​ធ្វើការ​បង្ក្រាប​យើង​ខុស​ជាមួយ​មេ​ “។​