ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខេត្តសៀមរាប បាន​ចុះ​ត្រៀមខ្លួន​ការពារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កងកម្លាំង​នគរបាល​ចំណុះ​ឱ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ទាំងអស់ ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ កងកម្លាំង​នគរបាល​ចំណុះ​ឱ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ទាំងអស់ ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ចុះ​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ចាប់ពី​ថ្ងៃ​១​រោច ខែភទ្របទ រហូត​មក​ដល់​ថ្ងៃ​១២​រោច ខែភទ្របទ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​។

ដោយ​បាន​បង្កើន​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ទៅ​លើ​ការងារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ក៏​ដូច​ជា​ការ​រឹត​បណ្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ នៅ​តាម​ដងផ្លូវ​សាធារណៈ បន្ត​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ផល​ប៉ះពាល​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដើម្បី​បង្កើន​ការ​យល់​ដឹង​បន្ថែម​ទៀត ក្នុង​ការ​ចូលរួម​បង្កា ទប់ស្កាត់ រាល់​បទល្មើស និង​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ និង​ក្រោយ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ផង​ដែរ​។

ហើយ​ពិធី​ផ្សព្វផ្សាយ​ទាំង​អស់នេះ​ធ្វើ​ឡើង​តាម​រយៈ​ការ​ចង ឬ​បិទ​បដា​ពាក្យស្លោក នៅ​តាម​ទី​សាធារណៈ ឬ​នៅ​តាម​ទី​វត្ត​អារាម​ក្នុង​ខេត្តសៀមរាប ក្នុង​នោះ​មាន​ទាំង​កម្លាំង​នគរបាល​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​៕