ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លុយក៏បង់ សង្សារក៏បាត់ ខ្លួនក៏ត្រូវប៉ូលិសចាប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ ដោយ​បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន​ក្រោយ​ពី​ជួបគ្រោះថ្នាក់​ចរាចរណ៍ បុក​ជាមួយ​ម៉ូតូឌុប​មួយ​គ្រឿង បណ្តាល​ឱ្យ​ធ្លាក់​ដាវ​កែ​ច្នៃ​មួយ​ដើម​លើ​ផ្លូវ ដែល​ជន​នោះ​អះអាង​ថាទុក​ សម្រាប់​ការពារ​ខ្លួន ខណៈ​កំពុង​តាម​រក​សង្សារ​ធ្វើការ​នៅ​រោងចក្រ ។

ប្រភព​ឱ្យ​ដឹង​ថា ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៨ កញ្ញា ២០១៦ ស្ថិត​ត្រង់​ចំណុច​មុខ​រោងចក្រ​អា​មេ​រិ​កាំ​ង ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ផុ​ន ហឿ​ន អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ច្រែស ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ស្លែ ស្លាក​លេខ​កំពង់ស្ពឺ​1B-3284 ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ បុរស​រូប​នោះ​ជិះ​ម៉ូតូ​មក​តាម​រក​សង្សារ​ដែល​ធ្វើការ​នៅ​រោងចក្រ ។ លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូឌុប​មួយ​គ្រឿង កំពុង​ដឹក​ភ្ញៀវ​បុរស​ចំណាស់​ជនជាតិ​ចិន​ម្នាក់ បណ្តាល​ឱ្យ​ដួល​រង​របួស ។ ចំណែក​ម៉ូតូ​បាន​ដួល​ហើយ​ធ្លាក់​ដាវ​១​ដើម​ចេញពី​កែបម៉ូតូ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

បើ​តាម​ការ​អះអាង​ពី​បុរស​នោះ​ឱ្យ​ដឹង​ថា រូបគេ​តែងតែ​ដាក់​ដាវ​ការពារ​ខ្លួន​ជាប់​ជា​និច្ច ព្រោះ​រូបគេ​ជួប​ក្រុម​ស្ទាវ​នៅ​ម្តុំ​រោងចក្រ​នោះ ដែល​ចង់​ធ្វើបាប​រូបគេ ។ ទោះបីជា​យ៉ាងណា ក្រោយ​ហេតុការណ៍​នេះ បុរស​ជនជាតិ​ចិន​ដែល​រង​របួស បាន​ទារ​សំណង​ពី​បុរស​រូប​នេះ​ចំនួន​៥០០​ដុល្លារ តែ​ត្រូវ​បុរស​នោះ សុំ​ត្រឹម​២០០​ដុល្លារ​បាន​ហើយ ដើម្បី​បញ្ចប់រឿង ។