ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​សម្រេច​មិន​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​២​រូប

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ពិនិត្យ​សំណើ​របស់​ក្រសួងយុត្តិធម៌​ក្នុង​ការ​ស្នើ​សុំ​លើក​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​រូប​នោះ​រួច​មក នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ពិនិត្យ​សំណើ​របស់​ក្រសួងយុត្តិធម៌​ក្នុង​ការ​ស្នើ​សុំ​លើក​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​រូប​នោះ​រួច​មក នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​សម្រេច​មិន​លើក​អភ័យ​ឯក​សិទ្ធ​តំណាងរាស្ត្រ​ទាំង​ពី​រូប​នេះ​ទេ​។

អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេ​ង ប៉េង​ឡុ​ង បាន​ប្រាប់​អ្នក​សារ​ព័ត​មាននៅ​ក្រោយ​កិច្ចប្រជុំ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​សម្រេច​មិន​លើក​(​ដក​)​អភ័យឯកសិទ្ធិ​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប គឺ​លោក ពិន រតនា និង​លោក​តុ​ប វ៉ា​ន់​ចាន់ តាម​ការ​ស្នើ​សុំ​របស់​ក្រសួងយុត្តិធម៌​នោះ​ទេ​។ លោក​ថា​មូលហេតុ​ដោយសារ​អ្នកតំណាង​រាស្ត្រ​ទាំង​ពីរ​រូប​មិន​បាន​ព្រឹ​ត្តបទ​ល្មើស​ជាក់ស្តែង​ដូច​អ្វី​ដែល​ក្រសួងយុត្តិធម៌​ស្នើ​សុំ​នោះ​ឡើយ ។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​គណៈ​ក​ម្មា​ធិ​ក​អចិន្ត្រៃយ៍​សភា លោក យ៉ែ​ម បុញ្ញ​ឬ​ទ្ធិ បាន​លើក​ឡើង​ថា សមាជិក​អចិន្ត្រៃយ៍​សភា​បាន​ឯកភាព​ដូច​អ្វី​ដែល​លោក ឡេ​ង ប៉េង​ឡុ​ង លើក​ឡើង​រួច​ហើយ ។

លោក​បញ្ជាក់​ថា​« អ្វី​ដែល​សំខាន់​នោះ យើង​បាន​ឯកភាព​ដាក់​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន​ទាក់ទង​នឹង​ប្រព័ន្ធ​តុលាការ​ទៅ​គណៈកម្មការ​ទី​៦​ពិនិត្យ​បន្ថែម មុន​នឹង​ដាក់​ចូល​ទៅ​អចិន្ត្រៃយ៍​ពិនិត្យ​វិញ និង​ដាក់​ចូល​ទៅ​សភា​ពេញអង្គ​ប្រជុំ ។

លោក​យ៉ែ​ម បុញ្ញ​ឬ​ទ្ឋិ បា​ន្ត​ថា «​នេះ​ជា​ចំណុច​មួយ​ដែល​យើង​សង្កេត​ឃើញ​ថា​ល្អ​ប្រសើរ ដែល​បាន​កំណត់​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និង មាន​ចែង​ក្នុង​ច្បាប់​ជាដើម »​។

ចំពោះ​សំណើ​របស់​ក្រសួងយុត្តិធម៌ ស្នើ​សុំ​លើក​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ អចិន្ត្រៃយ៍​រដ្ឋសភា​បាន​សម្រេច​ឲ្យ​អគ្គលេខាធិការ​រដ្ឋសភា​ធ្វើ​របាយការណ៍​ទៅ​កាន់​ក្រសួងយុត្តិធម៌​វិញ ដោយ​ថា​អ្នកតំណាង​រាស្ត្រ​មិន​ជាប់​ពាក់ព័ន្ធ​ដូច តាម​ការ​ស្នើ​សុំ​នោះ​ទេ​។

ជា​ការ​កត់សម្គាល់ ការ​សម្រេច​ចូល​តុ​ប្រជុំ​របស់​សមាជិក​អចិន្ត្រៃយ៍​ទាំង​ប្រាំ​រូប​របស់​គណបក្សប្រឆាំង​នា​ព្រឹក​មិ​ញ​នេះ បន្ទាប់​ពី​ស្ថាន​ការ​នយោបាយ​មាន​ភាព​ស្ងប់ស្ងាត់ ពោល​គឺ​ក្រោយ​ការ​អំពាវនាវ​របស់​ថ្នាក់​ដឹក​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ កុំ​មានការ​វាយប្រហារ​ពាក្យ​សម្តី​គ្នា ដើម្បី​ទុក​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើបុណ្យ​ទាន​ប្រកបដោយ​សេចក្តីសុខ ៕