ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បោកបក់​លើ​តៃវ៉ាន់​ព្យុះ MEGI គំរាម​ចិន

7 ឆ្នាំ មុន

ព្យុះ​ឈ្មោះ MEGI ជា​ព្យុះ​ទី​ហ្វុ​ង​ទី​១៧ ប្រចាំឆ្នាំ​នា​ថ្ងៃ​ទី​២៧ កញ្ញា បាន​វាយប្រហារ​លើ​តំបន់ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​តៃវ៉ាន់​ជាមួយ​កម្លាំង​ខ្យល់​យ៉ាង​ខ្លាំង​អម​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៤​នាក់

ព្យុះ​ឈ្មោះ MEGI ជា​ព្យុះ​ទី​ហ្វុ​ង​ទី​១៧ ប្រចាំឆ្នាំ​នា​ថ្ងៃ​ទី​២៧ កញ្ញា បាន​វាយប្រហារ​លើ​តំបន់ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​តៃវ៉ាន់​ជាមួយ​កម្លាំង​ខ្យល់​យ៉ាង​ខ្លាំង​អម​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៤​នាក់ និង​របួស​១៦០​នាក់ ។

ព្យុះ​នេះ​កំពុង​បោកបក់​មក​កាន់​ឆ្នេរសមុទ្រ​ភាគ​ខាងត្បូង​ខេត្ត FUJIAN ចិន ។ មជ្ឈមណ្ឌល​ជាតិ​ព្យាករណ៍​បរិស្ថាន​សមុទ្រ​ចិន​នា​ថ្ងៃ​ទី​២៧ កញ្ញា បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ទឹកក្រូច ចំពោះ​រលក​សមុទ្រ​ធំ​ៗ ។ យោង​តាម​មជ្ឈមណ្ឌល​នេះ​ថា ពី​ថ្ងៃ​ទី​២៧ ទៅ​២៨ កញ្ញា ព្យុះ MEGI ញ៉ាំង​ឱ្យ​មាន​រលក​សមុទ្រ​ធំ​កម្ពស់​ជាង​១២​ម៉ែត្រ​ក្នុង​ដែនទឹក​ភាគ​ខាងកើត​តៃវ៉ាន់​។ រលក​សមុទ្រ​អាច​មាន​កម្ពស់​ដល់​៨​ម៉ែត្រ​នៅ​សមុទ្រ​ចិន​ខាងកើត​ជុំវិញ​ប្រជុំ​កោះ DIAOYU និង​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ ។

គណៈកម្មាធិការ​ជាតិ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ចិន និង​ក្រសួង​កិច្ចការ​ស៊ី​វិល​ចិន​នា​ថ្ងៃ​ទី​២៧ កញ្ញា បាន​ចេញ​ការ​ណែនាំ​ដល់​បណ្តា​ផ្នែក​ពាក់ព័ន្ធ​ឱ្យ​ត្រៀម​ជួយ​ប្រជាជន​ទប់ទល់​នឹង​ព្យុះ​នេះ ៕